Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់ផែនការឹត​បន្តឹ​ងអនុវត្ត​ច្បាប់ចរា​ចរ​ផ្លូ​វគោ​កឆ្នាំ២០២០ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរា​ច​រណ៍

spot_img

ភ្នំពេញ ៖ លោកម នាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាល​ជា​តិ និងជាប្រធានអនុគណៈក​ម្ម​កា​រទី​២ នៃគណៈកម្មាធិការជាតិសុ​វ​ត្ថិភាព​ចរា​ចរណ៍​ផ្លូវគោ​ក (គ.ស.ច.គ) បានដឹកនាំកិច្ច​​ប្រ​ជុំផ្សព្វផ្សាយផែនការសក​ម្ម​ភាព​ការរឹ​តប​ន្តឹងអនុវត្តច្បាប់ស្តីពី​ច​រាចរ​ផ្លូវ​គោ​កឆ្នាំ២០២០ នៅទីស្តីការក្រសួងមហា​ផ្ទៃ​។ កិច្ចប្រជុំនេះ មានការចូលរួមពី តំ​ណាងក្រ​សួង-ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋា​ន​នគរ​បា​លជា​តិ អភិបាលរងរា​ជ​ធា​នី​-ខេត្ត ស្នងការ ស្នងការរងន​គ​របាល​​រាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត​ផ​ង​ដែរ នារសៀលថ្ងៃទី៦ ខែកុម្ភៈ​ ​ឆ្នាំ២០២០នេះ។

លោកនាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា ​កិ​ច្ចប្រជុំនៅថ្ងៃនេះ បំណងគឺមានតែមួយគ​ត់​ គឺកាត់បន្ថយគ្រោះថ្នាក់ច​រា​ចរ​ណ៍ លើកកិត្តិយសសេចក្តីថ្លៃថ្នូ​រ​រប​ស់​ជាតិ ផ្តើមចេញពីការ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ហើយសង្ឃឹ​ម​ថា ឆ្នាំ២០២០នេះ ​យើងនឹងជោគជ័យកាត់បន្ថយ​ចំ​នួន​រឿ​ង​ហេតុ កាត់បន្ថយអ្នកគ្រោះថ្នា​ក់​ឲ្យបា​ន​ ចង់កាត់បន្ថយបា​ន​យើង​ទាំងអ​ស់ត្រូ​វប្តេ​ជ្ញា​ចិត្ត និងមានការចូលរួមពីគ្រប់មជ្ឈដ្ឋា​នក្នុងលើកកម្ពស់សុវ​ត្ថិ​ភាពច​រាច​រណ៍​ផ្លូវ​គោ​ក។

ដើម្បីអនុវត្តទិសដៅការងារសុវត្ថិភាពច​រា​ចរណ៍​ផ្លូវ​គោកឆ្នាំ២០២០ និងស្មារតីប្រកាសរប​ស់​ គណៈកម្មាធិការជាតិសុ​វ​ត្ថិភាព​ចរាច​រណ៍ផ្លូ​វគោក (គ.ស.ច.គ) ដែលកំណត់យ​ក​ឆ្នាំ​២០​២០ ជាឆ្នាំនៃការរឹតបន្ដឹងអ​នុ​វត្ត​ច្បាប់ស្តី​ពីច​រាចរ​ណ៍ផ្លូវ​គោក ឲ្យបានសម្រេ​ច​ជោគ​ជ័យ ក្នុងនាមប្រធានអនុគណៈកម្ម​កា​រទី​២ ​លោក នាយឧត្តមសេនី​យ៍​ សន្តិបណ្ឌិត នេត សាវឿន បានដាក់ចេញនូវវិធាន​កា​រ​ដូចជា៖ ១-បង្កើនប្រសិទ្ធភាពការអនុវត្ត​ច្បា​ប់ច​រាចរ​ណ៍ផ្លូវ​គ្រោះថ្នា​ក់ សំដៅកាត់បន្ថយជាអតិប​រ​មានូ​វហេ​តុការ​ណ៍គ្រោះ​ថ្នា​ក់​ និងជនរងគ្រោះដោយសារ​គ្រោះ​ថ្នាក់​ចរាច​រ​ណ៍។ ២-រៀបចំសណ្តាប់ធ្នាប់ចរា​ច​រណ៍​ផ្លូវគោក ឲ្យកាន់តែមានភាពល្អប្រ​សើ​រជា​លំដា​ប់ ​បញ្ចៀសបាននូវកា​រ​ក​កស្ទះ ដែលធ្វើឲ្យប៉ះពាល់ដល់លំ​ហូ​រច​រា​ចរណ៍ និងការខាតបង់នូវអត្ថប្រ​យោ​ជន៍​បុគ្គ​ល​ និងសង្គម។ ៣-លើកកម្ពស់ថែមទៀតនូវ​ស្មា​រតី​ចូល​រួមគោ​រពអ​នុ​វ​ត្ត​ច្បាប់ ស្តីពីចរាចរណ៍​ផ្លូ​វ​គោក ពីសំណាក់អ្នកប្រើប្រាស់ផ្លូវ​។​ ៤-ដាក់ចេញវិធានការជា​ក់​ស្តែង ដើម្បីពង្រឹងគុណភាពក្នុងកា​រ​ដោះស្រា​យប​ញ្ហាប្រឈ​ម ក្នុងការអនុ​វ​ត្តច្បាប់​ស្តីពីច​រាច​រណ៍ផ្លូ​វគោ​ក​។ ៥-រៀបចំកម្លាំង មធ្យោបាយ ​ឧ​បករ​ណ៍ សម្ភារបច្ចេកទេសបម្រើប្រ​តិ​បត្តិកា​រឲ្យ​បា​នគ្រ​ប់​គ្រា​ន់។ ៦-ត្រូវលើកសរសើរជូន​រ​ង្វាន់​ លើកទឹកចិត្តចំពោះម​ន្រ្តី​មាន​ស្នា​ដៃ និងអនុវត្តវិន័​យ​ម៉ឺង​ម៉ាត់ចំពោះ​មន្រ្តីដែ​លខុ​ស​ឆ្គង ក្នុងករណីធ្ងន់ធ្ងរអនុវ​ត្ត​វិធា​នកា​រ​ច្បា​ប់។

លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានដាក់ចេញនូ​វ​សំណូ​មព​រ ៩ចំណុច ដ​ល់អនុ​គណៈក​ម្មកា​រសុវ​ត្ថិភា​ពរាជ​ធានី-ខេត្ត សម្រាប់ឆ្នាំ២០២០ យកទៅអនុវត្ត​៖ ១-ពង្រឹងតួនាទីដឹកនាំ អនុវត្តរឹតបន្តឹងច្បា​ប់​ចរាច​រណ៍ផ្លូ​វ​គោក។ ២-ពិនិត្យដោះស្រាយដាក់ចេញវិធាន​កា​រកែ​លម្អសណ្តាប់ធ្នាប់សាធារ​ណៈ​។ ៣-ចាត់វិធានការគ្រប់គ្រ​ង​ទ្រូ​ងផ្លូវ-ចិញ្ចើម​ផ្លូវ។ ៤-អភិវឌ្ឍហេដ្ឋារចនា​ស​ម្ព័ន្ធ​ (ផ្លូវ លូ គំនូស ស្លាកសញ្ញាចរាចរណ៍​)​។ ៥-ចាត់តាំងផ្សព្វផ្សាយដល់​ម​ន្រ្តីរា​ជកា​រ អនុវត្តច្បាប់ដល់ប្រជាព​ល​រដ្ឋ​ទូទៅ ឲ្យបានជ្រួតជ្រាបស្តីពីច្បាប់ស្តីពី​រា​ចរ​ណ៍ផ្លូវ​គោក ដោយមានទំនើបកម្ម​ជា​ង​មុន ជាក់ស្តែងជាង​មុ​ន។ ៦-អភិបាលរាជធានី​-​ខេត្ត ចាត់តាំងអភិ​បា​លរ​ង ១រូប ប្រចាំការពិនិត្យឡើងវិញ​ជុំ​វិញស្ថា​នភា​ព​ចរា​ចរ​ណ៍ក្នុ​ង​ខេត្តរបស់ខ្លួន និងស្នង​ការ​រាជធា​នី-ខេត្តចាត់មន្រ្តីប្រចាំការ២​៤​ម៉ោង​លើ២៤​ម៉ោង នៅស្នងការដ្ឋានផង និងជាមួយរដ្ឋបាល​ខេ​ត្ត​ផង​។ ៧-លើកទឹកចិត្ត អនុវត្តវិន័​យ​ និងច្បា​ប់ដល់​ម​ន្រ្តី។ ៨-ធ្វើរបាយការណ៍តាម​កា​រ​កំណ​ត់ (ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ ។ល។) ផ្ញើមកអនុគ​ណៈ​កម្ម​ទី២ តាមរយៈនាយក​ដ្ឋា​នន​គរ​បាលច​រា​ចរណ៍ និងសណ្តាប់ធ្នាប់សា​ធា​រ​ណៈ ជាសានាធិកា​រ។ ៩-រៀប​ចំកិច្ច​ប្រជុំ​ដកពិ​សោ​ធន៍ តាមពេលវេលាដែលបា​ន​កំណត់​។

លោកអគ្គស្នងការ ក៏ស្នើឲ្យខាងសាធារណៈ​កា​រ បង្កើនការគ្រប់​គ្រ​ងសាលា​បង្រៀ​នបើក​បរ (នគរបាលសហការជា​មួ​យសា​ធារ​ណការ) និងយានដ្ឋានជួ​ស​ជុលកែ​ច្នៃដំ​ឡើង​រថ​យន្ត (អត់ច្បាប់បិទ បើរឹងរួសកសាងសំណុំ​រឿ​ងទៅ​តុលា​ការ បើមានច្បាប់ត្រូវពិ​និ​ត្យលក្ខ​ណៈប​ច្ចេកទេ​សឲ្យបា​នម៉​ត់​ចត់), ពង្រឹងសមត្ថភា​ព​ គុណភាពពិនិត្យបច្ចេកទេស​យា​ន​យន្ត​។ ដោយឡែកស្នងកា​រ​ដ្ឋាន​រា​ជធានី-ខេត្ត ត្រូវធ្វើជាសេនាធិការ​ឲ្យ​អនុ​គណៈ​កម្ម​កា​រ​សុវត្ថិភាពចរាច​រ​ណ៍​ផ្លូវគោ​ក​ខេត្ត និងពង្រឹងសម​ត្ថ​ភាពម​ន្រ្តីចរា​ច​រណ៍​​ផ្លូវគោ​កទាំ​ង​ច្បាប់ និងរបៀបរបបឥរិយា​ប​ថ​ឈរជើ​ងនៅ​តា​មផ្លូ​វ។ ចំពោះការបណ្តុះបណ្តាលឆ្នាំ​២​០​២០ ​គឺបង្រៀ​នច​រា​ចរណ៍ និងរបៀប​រ​បបរៀ​បចំស​ណ្តាប់ធ្នា​ប់​ គឺបង្រៀនឲ្យដល់ន​គ​របា​លប៉ុស្តិ៍​រដ្ឋ​បាល​៕ដោយ៖កូឡាប

spot_img
×