Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកស្លាប់ដោយវីរុសកូរ៉ូណានៅចិ​ន​ កើនដល់ ៦៣៦នាក់ និងមានការឆ្លង​លើ​ស ៣០.០០០ករណី

spot_img

អ្នកស្លាប់ដោយសារវីរុសកូរ៉ូណា​នៅ​ក្នុងប្រ​ទេស​ចិន បានកើនឡើងដល់ចំនួ​ន​ ៦៣៦នាក់នៅថ្ងៃសុក្រនេះ​ ​ខណៈដែលចំនួនអ្នកឆ្លង​កើ​នលើ​ស ៣០.០០០នាក់។

ក្នុងរយៈពេលតែមួយថ្ងៃ ចំ​នួនអ្នក​ស្លាប់ថ្មី​មានរ​ហូ​តដល់ ៧៣នាក់។ នេះបើតាមការបញ្ជាក់រប​ស់​គណៈ​កម្មាកា​រសុ​ខភាព​ជាតិ​រ​បស់​ចិន។

មានករណីឆ្លងថ្មីយ៉ាងតិ​ច​ចំ​នួន ៣.១៤៣ ហើយវាធ្វើឲ្យអ្នកឆ្លងសរុបទាំ​ង​អស់​ក្នុង​ប្រទេ​សកើន​ដ​ល់ ៣១.១៦១ករណី។

នៅក្នុងចំណោមអ្នកឆ្លង មាន​ចំ​នួន ៤.៨០០នាក់កំពុងស្ថិតក្នុង​ស្ថា​នភាព​ធ្ង​ន់ធ្ងរ។

សូមបញ្ជាក់ថា អាជ្ញាធរចិន​កំ​ពុង​តែត​ស៊ូយ៉ា​ងខ្លាំងដើម្បីប្រយុទ្ធប្រឆាំង​នឹ​ងកា​​​ររីក​រាល​ដាលយ៉ា​ងលឿន​ រ​បស់វីរុសមរណៈដែល​បា​នផ្ទុះ​ឡើងកាល​ពីខែធ្នូ នៅក្នុងខេត្តហូបេ ប្រទេសចិន។

​កា​លពីពេលថ្មីៗនេះ ចិនបានទទួលយកអ្នកជំនាញ​អា​មេ​រិច មកប្រទេសរបស់ខ្លួន​ដើ​ម្បីជួ​យប្រយុ​ទ្ធប្រឆាំ​ងនឹ​ងវីរុ​សដ៏​កាច​សា​ហា​វខា​ង​លើ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រ​ភព៖ Channelnewsasia

spot_img
×