Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនល្មើសម្នាក់ ដើរធ្វើលូ បែបរកលុ​យមិន​សូវ​បាន បែកគំនិតលួចកា​បូ​ប ត្រូវជាប់ខ្នោះសម​ត្ថ​​កិច្ច​ខណ្ឌប្ញ​ស្សីកែវ

spot_img

ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ក្រោ​មប​ទបញ្ជារ​ប​ស់លោ​ក ហ៊ាង ថារ៉េត អធិការខណ្ឌ កម្លាំង​ល្បាត​ប៉ុស្តិ៍បឹ​ង​សាឡាង បានបង្ក្រាបជាក់ស្តែងឃាត់ខ្លួនជ​ន​សង្ស័​យម្នាក់ ករណីលួចកាបូបរបស់នារី​​ម្នាក់ ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី​​៦​ ខែកុម្ភៈ​ ឆ្នាំ២០២០​ វេលាម៉ោង​១៩:៣០នាទី​ នៅចំ​ណុច​ផ្លូវខា​ងសារិន​ ក្រុមទី​៧ ​ភូមិ​បឹង​សាឡា​ង​ សង្កាត់ឫស្សីកែ​វ​​ ខណ្ឌ​ឫស្សី​កែវ​ ។

ជនរងគ្រោះឈ្មោះ​ ម៉ាត់​ លីដា​ ភេទស្រី​ អាយុ២៥ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុម​ហ៊ុ​ន​ មានទីលំនៅ​ផ្ទះជួល​​​ ផ្លូ​វបេ​តុង​​ ក្រុមទី​៥​ ភូមិបឹងសា​ឡា​ង​ សង្កាត់ឫស្សីកែ​វ​ ខណ្ឌ​ឫ​ស្សី​កែវ​ ។
ជនសង្ស័យឈ្មោះ​​ រ៉ែម​ សុខសាន្ត​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ មុខរបរកម្មករធ្វើលូ​ មានទីលំនៅ​ផ្ទះជួល​​ ​ផ្លូវបេតុង​ ភូមិក្រោលគោ​ សង្កាត់គីឡូម៉ែត្រលេខ៦​​​ ខណ្ឌ​ឫស្សី​កែវ​ រាជធានី​ភ្នំពេញ​ ។
ជាមួយគ្នានេះ សមត្ថកិច្ចបានដក​ហូ​ត ៖ ១ម៉ូតូមួយគ្រឿ​ង​ម៉ាក​ SUKUKI Let’s ពណ៌ស​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 1CC-7660​ (មធ្យោបាយ​រ​ប​ស់ជន​សង្ស័​យ​) ។ ២ថង់ក្រណាត់មួ​យ​​ ក្នុងនោះមានលេលាបស្បែ​ក​​ ក្រេម​ ម្ស៉ៅ​ និងគ្រឿងតុបតែងខ្លួន​មួ​យចំ​នួន​ និងប្រគល់ជូនជន​រ​ង​គ្រោះ ។

បើតាមការរៀបរា​ប់​របស់​ម្ចាស់​កា​បូប បាននិយាយថា នៅថ្ងៃ ខែ ឆ្នាំខាងលើ គាត់បានជិះម៉ូតូមកកក់​ស​ក់ ពេលមកដល់ក៏ឈប់​ម៉ូ​តូរួ​ចដោះកា​បូប ដាក់លើម៉ូតូជនសង្ស័​យ​បាន​ជិះម៉ូ​តូ មកឃើញក៏ឈប់រួចចុះធ្វើស​ក​ម្មភា​ព លួចយកកាបូបតែត្រូវ​ម្ចា​ស់ឃើញ​ក៏បាន​ស្រែ​ក រួចកម្លាំងល្បាតរបស់​យើ​ងបានធ្វើអ​ន្ត​រាគ​មន៍ឃា​ត់​ជន​សង្ស័​យ​បា​ន។

ចំពោះមុខអធិការដ្ឋានបានកសាង​សំណុំ​រឿងប​ញ្ជូនទៅសាលាដំបូងរាជ​ធា​នីភ្នំ​ពេញ ដើម្បីអនុវត្តន៍តាម​នី​តិវិធី​ ៕ដោយ៖កូឡាប

spot_img
×