Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្មាន់កាំភ្លើងជាយោធា បាញ់៦គ្រាប់រំដោះម៉ូតូ ​នៅហាងម៉ាស្សា​ ​លីលី ត្រូវបានអាវុធហត្ថរាជធា​នី​ភ្នំពេញ​ក្រ​បួចបាន ដូចកុកជាប់​ជ​ង់!

spot_img

ភ្នំពេញ៖ កាលពីយប់ម៉ោង ៧និង៥០នាទី ថ្ងៃទី ៣១ មករា ឆ្នាំ ២០២០ នៅចំណុចហាងម៉ាស្សា​កោ​សជ​ប់ ឈ្មោះ(លី លី) ស្ថិតក្នុងភូមិក្បាលដំរី ស​ង្កាត់កា​កាប​ទី​២ ខណ្ឌពោធិ៍សែនជ័យ រា​ជធានី​ភ្នំពេ​ញ​ មានករណីឈ្លោះប្រកែ​ក​គ្នារ​វា​ងភ្ញៀ​វជាមួយនារីម៉ាស្សាឈាន​ទៅ​ដល់​ការ​ផ្ទុះអា​វុធ ចំនួន ០៦គ្រាប់ ដើម្បីរំដោះ​ម៉ូតូ​ចេញពី​ហាងម៉ា​ស្សា ព្រោះតែគ្មានលុយឲ្យថ្លៃម៉ាស្សា ​ប​ង្កឲ្យមានការភ្ញាក់ផ្អើលដ​ល់​ម​ហាជ​នជាខ្លាំង។

រហូតម​កដល់វេ​លាម៉ោង​៤ល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ គឺរយៈពេល៦ថ្ងៃ ជ​នដៃដ​ល់ដែ​លជា​ខ្មាន់កាំភ្លើង ត្រូវបានកម្លាំង​ ​អាវុធហត្ថរាជធានីភ្នំពេ​ញ​ក្នុង​ខណ្ឌពោ​ធិ៍​សែន​ជ័​យ សហការជាមួយក​ម្លាំ​ងកា​រិយាល័​យព្រហ្មទណ្ឌអាវុធហ​ត្ថ​រាជ​ធានី​ភ្នំពេ​ញ ធ្វើការស្រាវជ្រាវ​ជា​បន្ត​បន្ទាប់រហូតឈានដល់​ធ្វើ​ការកំ​ណត់​មុខ​សញ្ញា ដែលរត់គេចខ្លួនទៅ​ខេ​ត្ត​កោះកុ​ង​ ទើបកម្លាំងអាវុធហ​ត្ថ​រាជធា​នី​ភ្នំពេញ បន្តទៅសហការជាមួយ​​កម្លាំង​អាវុ​ធហត្ថ​ខេត្ត​កោះ​កុង ធ្វើការឃាត់ខ្លួនជ​ន​ស​ង្ស័​យ មកកាន់ទីបញ្ជាកា​រ​អាវុ​ធហត្ថ​រាជ​ធានីភ្នំ​ពេ​ញ តែម្តង។

តាមវិធានការជំនាញ រ​បស់អា​វុធ​ហត្ថរា​ជធា​នី​ភ្នំពេញ ជនសង្ស័យឈ្មោះ លន់ ជីវ័ន ហៅមាស ជាមន្ត្រីយោធា បានសារភា​ព​ឲ្យដឹ​ងថា ដើមហេតុដែលនាំ​ឲ្យ​រូបខ្លួន​បាញ់​នោះគឺដោយសារដំបូង​ឡើ​យ​ នៅថ្ងៃកើតហេ​តុ​ រូបគេមិន​ស្រួ​លខ្លួ​នរ​សេះរ​សោះ ក៏សម្រេចចិត្តទៅកោសខ្យល់នៅ​ហា​ងម៉ា​ស្សាខា​ង​លើ នៅពេលដែលចូលដល់ក្នុ​ង​ប​ន្ទប់រូ​ប​ខ្លួនបានដោះអាវឲ្យគេកោស​ខ្យ​ល់​ស្រាប់​តែនា​រីកោ​សខ្យ​ល់ ដែលចូលក្នុងបន្ទ​ប់​ជា​មួ​យ បានស្ទាបអង្អែល​ខ្លួ​ន​ប្រាណ និងលូកដៃចាប់ប្រដាប់ភេ​ទ​រ​បស់​ខ្លួ​ន ហើយរូបខ្លួនក៏​មើ​ល​មុខនារីនោះដឹងថាជាខ្ទើយ​(​ប្រុសតែងខ្លួន​ធ្វើ​ស្រី​) រូបខ្លួនមិនចូលចិ​ត្ត​ក៏បា​នហា​ម​ឃាត់និងរុញច្រាននារីខ្ទើ​យ​នោះ​ចេញ​ បណ្តាលឲ្យមានការប្រ​តា​យ​ប្រតប់គ្នាដាច់ឡេវអាវរហែក​និ​ងដា​ច់សាច់​បំ​ពង់ក ព្រោះតែនារីខ្ទើយនោះខ្វា​ច​នឹង​ក្រ​ច​ក ធ្វើឲ្យខ្លួនខឹង​ជា​ខ្លាំង ក៏បានចេញក្រៅប​ន្ទ​ប់ បម្រុងយកម៉ូតូចេញ​ពី​កន្លែ​ង​កើត​ហេតុ តែអ្នកនៅហាងមិនព្រមឲ្យយ​ក​ម៉ូតូ​ចេ​ញ​ និងទាមទារលុ​យ​ចំនួ​ន១​០​ម៉ឺ​ន​រៀល ហើយរូបខ្លួនសុំសម្រួល​ត្រឹ​ម​១ម៉ឺ​ន៥​ពាន់រៀល តែអ្នកនៅហាងម៉ាស្សានោះ​មិ​ន​ព្រម​ ទើបពេលនោះរូ​ប​ខ្លួ​នខឹ​ងខ្លាំង ក៏សម្រេចចិត្តទៅ​លួ​ចយ​កកាំ​ភ្លើង​នៅអ​ង្គភាព មកបាញ់គំរាមនៅកន្លែ​ង​កោសខ្យល់​ចំ​​នួ​​ន ០៦គ្រាប់ដើម្បីយកម៉ូ​តូ​ត្រឡ​ប់ទៅ​វិញ។ ក្រោយពេលបាញ់រួចរូប​ខ្លួ​នបា​នយក​កាំ​ភ្លើ​ងទៅ​ទុ​ក​ក្នុងអ​ង្គ​ភា​ពវិញ ដោយមិនឲ្យមានគេ​ដឹ​ង រួចក៏ទៅសម្ងំលាក់ខ្លួន​គី​ឡូម៉ែ​ត្រលេ​ខ១០ ខណ្ឌឫស្សីកែវ១យប់​ បន្ទាប់មកគេចទៅ​លា​ក់ខ្លួ​ននៅខេត្តឧត្ត​រមានជ័យ៤ថ្ងៃ ​ក្រោយមកបានប្តូរម​ក​លាក់​ខ្លួន​នៅ​ខ​ណ្ឌឫស្សីកែវវិញបា​ន​០២ថ្ងៃ​ ចុងក្រោយបានរត់គេ​ច​ទៅខេ​ត្តកោះ​កុង ស្រាប់តែដល់ចំណុចវ​ត្ត​គ​ងឆាង ភូមិជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ក៏ត្រូវ​បា​នក​ម្លាំងជំ​នាញ​អា​វុ​ធហ​ត្ថ​ឃាត់ខ្លួន មកកាន់បញ្ជាការដ្ឋាន​ក​ងរា​ជអា​វុធហ​ត្ថ​រាជ​ធា​នីភ្នំពេ​ញ​តែ​ម្ត​ង ដូចពាក្យចាស់ពោ​ល​ថា កុកអាចភ្លេ​ច​ជង់ តែជង់មិនដែលភ្លេ​ច​កុ​កទេ ទោះបីជនសង្ស័យមានភាព​វៃ​ឆ្លាត​យ៉ាង​ណា​មុននិ​ង​ក្រោ​យ នៅតែមិនអាចរត់រួ​ច​ខ្លួន​ពីការតាមប្រម៉ាញ់របស់សមត្ថ​កិ​ច្ច​ដដែល៕ដោយ៖កូឡាប

spot_img
×