Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កាបទីតាំងសង្វៀនជល់​មាន់​នៅជាប់ព្រំប្រទល់ខ្មែរ ឡាវ និងថៃ ចាប់​បានតែមាន់ជល់ ម៉ូតូ រថយន្ត ឯអ្នកភ្នាល់រត់បាត់អស់

spot_img

ព្រះវិហារ ៖ សមត្ថកិច្ចនគរបាល នៃស្នងការនគបា​លខេត្តព្រះ​វិ​ហារ បានចុះបង្រ្កាបសង្វៀនជល់មាន់មួយ​កន្លែង នៅថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិដែកជះ ឃុំម​រដ​ក ស្រុកជុំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច បង្រ្កាបទីតាំងសង្វៀនជល់​មាន់​នៅ​ជាប់ព្រំប្រទល់ខ្មែរ ឡាវ និងថៃ ចាប់​បាន​តែមា​ន់ជល់ ម៉ូតូ រថយន្ត ឯអ្នកភ្នាល់រត់បាត់អស់។

លោកឧត្តមសេនីយ៍ត្រី កែវ ចំរើន ស្នងការរងទទួ​ល​បន្ទុ​កព្រហ្ម បានឲ្យដឹងថា ​ក្នុងការចុះបង្រ្កាបសង្វៀនជល់មាន់​នេះ​ ចុះទៅបង្រ្កាបចាប់ពី​ថ្ងៃ​ទី៦កុម្ភៈ រហូតមកដល់ថ្ងៃ​ទី ៧កុម្ភៈ ឆ្នាំ២០២០ ទើបសមត្ថកិច្ច​ប្រមូលវត្ថុតាងមក​ដ​ល់ស្នងការនគបាល​ខេ​ត្ត ដោយតំបន់​នោះជា​តំបន់កណ្តាល ហើយនៅឆ្ងាយពីស្រុ​ក​តំប​ន់នោះ នៅជាប់ព្រំប្រទល់ខ្មែរ ​ឡាវ និងថៃ។

លោកបានបន្តទៀតថា ការចុះបង្រ្កាបនេះ គិតគូរអំពីសន្តិសុខ​ និងសុវត្ថិភាពជូនប្រជាព​ល​រដ្ឋ នៅតាមតំបន់ដាច់ស្រ​យា​ល។ ចំពោះវត្ថុតា​ង សមត្ថកិច្ចរឹបអូសបានម៉ូតូចំ​នួ​ន​១៣គ្រឿង និងរថយន្ត១២គ្រឿង ​មាន់ជល់ចំនួន៣០ក្បា​ល និងសម្ភារមួយចំនួន​ ចំពោះវត្ថុតាងទាំងអស់​នេះ​ កម្លាំងស្នងការដ្ឋានកំពុ​ង​ក​សាងសំ​ណុំរឿងបញ្ជូនទៅតុលា​កា​រចាត់ការតាមនីតិវិធីច្បាប់៕​ ដោយ៖ បញ្ញាស័ក្តិ

spot_img
×