Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុ​ម័ត លើសេចក្តីព្រាងច្បាប់ស្តីពីការប​ង្កើ​​ត​​ក្រសួ​ងឧ​ស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ​

spot_img

ភ្នំពេញ៖ លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋម​ន្រ្តី​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​រ​បស់​សម្តេ​ចអគ្គម​ហាសេនា​ប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ច​ក្រ​កម្ពុជា បានសម្រេចអនុ​ម័ត លើ“សេចក្តីព្រាងច្បាប់ស្តីពីការបង្កើ​ត​ក្រសួ​ងឧ​ស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងអ​នុ​ក្រឹត្យ​ស្តីពី​កា​ររៀបចំ និងការប្រព្រឹត្តទៅរបស់​ក្រ​សួ​ងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍” ក៏ប៉ុន្តែដក​មា​ត្រា៤ និងកែ​សម្រួ​លពាក្យ​ពេចន៍ នៅក្នុងមាត្រាមួយចំនួនផង​ដែរ។

កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចាប់ផ្តើម​ពិភាក្សា​លើ​របៀបវារៈ​ស្ត‌ី​ពី “​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​សេចក្តីព្រាង​អនុ​ក្រឹ​ត​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​”​។​

​លោកអ្នក​នាំពាក្យ​បាន​រៀបរាប់​ពី​ខ្លឹមសារ​សង្ខេប​មាន​ដូចខាងក្រោម​៖

​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ត្រូវបាន​អនុញ្ញាត​ជាគោលការណ៍​ឲ្យ​ប្តូរ​ឈ្មោះ​ទៅជា ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ស្របទៅតាម​បរិបទ​នៃ​បច្ចេកវិទ្យា វិទ្យាសាស្ត្រ ក៏ដូចជា​របប​គំហើញ​ដែល​កំពុង​វិវត្តន៍​ទៅ​យ៉ាង​ឆាប់រហ័ស មាន​ជា​លក្ខណៈ​សកល និង​ដើម្បី​ធ្វើ​ឲ្យ​ផ្នែក​ស្រាវជ្រាវ​លើ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​របប​គំហើញ​ផ្សេងៗ​(​នវានុវត្តន៍​) របស់​កម្ពុជា​ទទួលបាន​ប្រសិទ្ធភាព និង​ពង្រីក​សក្តានុពល​ទូលំទូលាយ​ក្នុង​យុគសម័យ​បច្ចុប្បន្ន និង​ទៅ​អនាគត ព្រមទាំង​ជម្រុញ និង​ទាក់ទាញ​វិស័យ​វិទ្យាសាស្ត្រ​ឲ្យ​មានការ​រីកចម្រើន និង​ជំរុញ​ការផ្ទេរ​បច្ចេកវិទ្យា ស្របតាម​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម ជំនា​ន់ទី​៤.០​។ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​កម្ពុជា​បានសម្រេច​នូវ​វឌ្ឍនភាព​សង្គម និង​សេដ្ឋកិច្ច​ជាច្រើន​គួរ​ឲ្យ​កត់សម្គាល់ និង​ប្រកបដោយ​មោទនភាព ដែល​បានផ្តល់​ផល​ជាការ​ផ្លាស់ប្តូរ​យ៉ាង​ស៊ីជម្រៅ​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​ការលើកកម្ពស់​ជីវភាព​ប្រជាជន​ឲ្យ​កាន់តែ​ប្រសើរឡើង ទាំង​ខាង​ផ្នែក​សម្ភារៈ និង​ស្មារតី តាមរយៈ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ការបង្កើត​ការងារ​ជូន​ប្រជាជន ការធានា​សមធម៌​សង្គម និង​ការពង្រឹង​ប្រសិទ្ធភាព​អភិបាលកិច្ច​របស់​ស្ថាប័នរដ្ឋ​។ ជាការ​ពិតណាស់ វិស័យ​ឧស្សាហកម្ម គឺជា​កម្លាំងចលករ​មួយ​ដែល​មិនអាច​ខ្វះ​បាន​ក្នុងការ​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ប្រកបដោយ​បរិ​យា​ប័ន្ន និង​ភាព​ធន់​។ ការអភិវឌ្ឍន៍​វិស័យនេះ គឺជា​ឧបករណ៍​គោលនយោបាយ​ប្រកបដោយ​ប្រសិទ្ធភាព សម្រាប់​ការតភ្ជាប់​រវាង​សេដ្ឋកិច្ច​សំខាន់ៗ ដែលជា​ឃ្នា​ស់​ជំរុញ​កំណើន និង​បង្កើត​ការងារ​បន្ថែម​ក្នុង​វិស័យ​កសិកម្ម ទេសចរណ៍ និង​សេវាកម្ម ដែល​ធ្វើ​ឲ្យ​ផលិតភាព​កើនឡើង និង​មាន​ចំណូល​ខ្ពស់ជាង​មុន ក្នុងដំណាក់កាល​ដែល​ក​ម្ពុ​ជា​កំពុងតែ​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ពី​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ទៅជា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​។​
​វិស័យ​ឧស្សាហកម្ម ក៏បាន​រួមចំណែក​ដ៏​សំខាន់ ក្នុងការ​បង្កើត​ការងារ ការបង្កើន​ប្រាក់ចំណូល និង​ការលើកកម្ពស់​ផលិតភាព តាមរយៈ​ការវិនិយោគ និង​ការប្រើប្រាស់ ការផ្លាស់ប្ដូរ​បច្ចេកវិទ្យា​ថ្មីៗ​។ ស្រប​ពេលដែល​ពិភពលោក​បាន​ដើរមក​ដល់​របត់​នៃបដិ​វត្ត​ន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤.០ ដែល​កំពុងមាន​ការអភិវឌ្ឍ​ន៍​យ៉ាង​លឿន​រហ័ស​ដែល​ពាក់ព័ន្ធ​ជិតស្និទ្ធ​ទៅនឹង​ផ្នែក​វិទ្យា​សា​ស្ត បច្ចេកវិទ្យា និង​នវានុវត្តន៍​ជាស​កល កម្ពុជា​ត្រូវការ​ជា​ចាំបាច់​នូវ​យន្តការ​គ្រប់គ្រង​មួយ​ច្បាស់លាស់​លើ​របប​ថ្មី​នេះ ធ្វើយ៉ាងណា​ធានា​ឲ្យ​បាន​នូវ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់ខ្លួន​ប្រកបដោយ​ចីរភាព និង​ការប្រកួតប្រជែង​ខ្ពស់ សំដៅ​ធ្វើ​ឲ្យ​កម្ពុជា​សម្រេចបាន​នៅ​ចក្ខុវិស័យ​របស់ខ្លួន ក្នុងការ​ប្រែក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​អំពី​ដំណើរការ​នៃ​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​​ដើម្បី​តាក់តែង​រៀបចំ​សេចក្តីព្រាងច្បាប់ និង​អនុក្រឹត្យ​ខាងលើ ដោយ​ផ្អែកលើ​មូលដ្ឋាន​បទ​ប្ប​ញ្ញ​តិ្ត​នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី លំនាំ​ច្បាប់​ស្តីពី​ការបង្កើត​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​លំនាំ​នៃ​អនុក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ក៏ដូចជា​បទ​ប្ប​ញ្ញ​តិ្ត​ពាក់ព័ន្ធ​ដទៃទៀត ដែលមាន​ជា​ធរមាន​។
​សេចក្តីព្រាងច្បាប់ ស្តីពី​ការបង្កើត​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ត្រូវបាន​ដាក់​ឆ្លង​ពិគ្រោះ​យោបល់ ពិភាក្សា ពិនិត្យ​កែសម្រួល​ឡើងវិញ ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២០ ដោយមាន​ក្រសួង​ពាក់ព័ន្ធ​ចំនួន​១៥ រួមទាំង​តំណាង​ក្រុមប្រឹក្សា​អ្នកច្បាប់​ផង បាន​ចូលរួម​ផ្តល់​ជា​មតិយោបល់ និង​បានលើកឡើង នូវ​ចំណុច​មួយចំនួន​ពាក់ព័ន្ធ​នឹង​ទម្រង់ ខ្លឹមសារ បទ​ប្ប​ញ្ញ​តិ្ត ដែល​គួរ​ត្រូវបាន​កែសម្រួល និង​ចែង​ក្នុង​សេចក្តីព្រាងច្បាប់ និង​សេចក្តីព្រាង​អនុក្រឹត្យ​នេះ​។ ជាពិសេស​អង្គប្រជុំ​អន្តរក្រសួង និង​តំណាង​ក្រុមប្រឹក្សា​អ្នកច្បាប់ ក៏បានផ្តល់​ធាតុ​ចូល បញ្ជាក់បន្ថែម​អំពី​អត្ថន័យ​នៃ​ពាក្យ​ដែល​បាន​ប្រើប្រាស់ អំពី​ក្របខ័ណ្ឌ​គតិយុត្ត ទិដ្ឋភាព​បច្ចេកទេស ក៏ដូចជា​សមត្ថកិច្ច​ទ​ទួល​ខុសត្រូវ ធ្វើយ៉ាងណា​ឲ្យ​ការរៀបចំ​ឯកសារ​គតិ​យុត្ត​ទាំងពីរ មាន​លក្ខណ​គ្រប់​ជ្រុងជ្រោយ ដែល​អាច​ទទួលយកបាន​(​ដូច​មាន​បញ្ជាក់​នៅក្នុង​កំណត់ហេតុ​ប្រជុំ​។ ចំពោះ​ការលើកឡើង​របស់​អង្គប្រជុំ អន្តរក្រសួង និង​មតិ​ចូលរួម​កែលម្អ​របស់​តំណាង​ក្រុមប្រឹក្សា​អ្នកច្បាប់​។

​លោក​ផៃ ស៊ី​ផាន បាន​មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់​ស្ដីពី​ការបង្កើត​ក្រសួង​ឧស្សាហកម្ម វិទ្យា​សា​ស្ត បច្ចេកវិទ្យា និង​នវានុវត្តន៍​​សេចក្ដីព្រាងច្បាប់​នេះ ត្រូវបាន​រៀបចំឡើង​ដោយមាន​៩​មាត្រា ដោយ​ក្នុងនោះ​៖
​កំណត់​អំពី​ឈ្មោះ​ក្រសួង​ថ្មី​នេះ អំពី​សមត្ថកិច្ច​របស់​ក្រសួង និង​សមត្ថ​កិច្ចដឹកនាំ​គ្រប់គ្រង​ក្រសួង​ បានចែង​អំពី​បទ​ប្បញ្ញត្តិ ដើម្បី​ធានាបាន​និរន្តរភាព​នៃ​ការអនុវត្ត​លិខិតបទដ្ឋាន​គតិយុត្ត​ទាំងឡាយ ដែល​កំពុងមាន​ជា​ធរមាន រហូតដល់​ពេល​មាន​លិខិតបទដ្ឋាន​គតិយុត្ត​ថ្មី​ជំនួស​។ បានចែង​អំពី​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង ដឹកនាំ​ក្រសួង​តាមច្បាប់​, លិខិតបទដ្ឋាន​គតិយុត្ត​នានា ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​អនុក្រឹត្យ​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដែល​ត្រូវមាន​អនុភាព​អនុវត្ត​ទៅមុខទៀត រហូតដល់​មាន​លិខិតបទដ្ឋាន​គតិយុត្ត​ថ្មី​មក​ជំនួស ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ថ្មី​នេះ​។
​សេចក្ដីព្រាង​អនុក្រឹត្យ​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យា​សា​ស្ត​បច្ចេកវិទ្យា និង​អនុវត្តន៍​​អនុក្រឹត្យ​នេះ ត្រូវបាន​រៀបចំឡើង ដោយ​ផ្អែកលើ​អនុក្រឹត្យ​ចំនួន​ពីរ ដែលមាន​ជា​ធរមាន​គឺ​(១)​អនុក្រឹត្យ​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម (​ដែលមាន​៣២​មាត្រា​)​និង​អនុក្រឹត្យ​បំពេញបន្ថែម​ស្ដីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​របស់​អគ្គ​នាយកដ្ឋាន​ទឹកស្អាត​(១២​មាត្រា​) ដោយ​ច្របាច់​ខ្លឹមសារ​អនុក្រឹត្យ​ទាំងពីរ​បញ្ចូល​គ្នា​តែមួយ​វិញ ព្រមទាំង​បង្កើត​នូវ​ជំពូក​ថ្មី​នៅក្នុង​សេចក្ដីព្រាង​អនុក្រឹត្យ​ថ្មី ដែល​ចែង​អំពី​អគ្គនាយកដ្ឋាន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​វត្ត​ន៍​ឲ្យ​ស្របទៅនឹង​បេសកកម្ម​ថ្មី​របស់​ក្រសួង​ថ្មី​។​
​ជាមួយនឹង​ការទទួលយក​នូវ​ការផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​ថ្មី របស់​ក្រសួង​នៅពេលនេះ ជា​វិញ្ញាសា​ថ្មី​មួយទៀត​ដែល​ត្រូវ​រែកពុន ពុះពារ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា​ក្នុង​របត់​ថ្មី និង​ក៏​ជា​បន្ទុក​ទទួលខុសត្រូវ​កាន់តែ​ខ្ពស់ជាង​មុន ដែល​ទាមទារ​ការឯកភាព​គ្នា ប្រកបដោយ​ឆន្ទៈ​មុត​ស្រួច និង​មាន​មនសិការ​វិជ្ជាជីវៈ​ក្នុងការ​បំពេញបេសកកម្ម​ថ្មី​នេះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×