Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាច់ខាត​នឹងមិន​អនុញ្ញាតអោយ​អំពើ​រំលោភបំពាន​ច្បាប់​ឈូសឆាយ​កាប់​ព្រៃកោងកាង​លិច​ទឹក នៅ​ស្រុក​បន្ទាយស្រី រួច​ផុតពី​សំណាញ់​ច្បាប់

spot_img

​សៀមរាប ៖ លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី នៅ​ថ្ងៃទី​៧​កុម្ភៈ បានប្រកាស​ព័ត៌មាន​លើ​ហ្វេ​ស​ប៊ុ​កថា ទេសកាល​ថ្មី ឆ្នាំ​២០២០​នៃ​ស្រុក​បន្ទាយស្រី ដាច់ខាត​នឹងមិន​អនុញ្ញាតអោយ​អំពើ​រំលោភបំពាន​ច្បាប់​បែបនេះ​រួចផុត​ពី​សំណាញ់​ច្បាប់​បានឡើយ​។

​លោក​បាន​ថ្លែងថា ​នេះ​គឺជា​សកម្មភាព​ឈូសឆាយ​កាប់​ព្រៃកោងកាង​លិច​ទឹក និង​ព្រៃ​ក្បាល​ជប់​ដោយ​ខុសច្បាប់ រំលោភ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន នៅក្នុង​ភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​។ បើ​គិតថា​ធ្វើអំពើ​ល្មើសច្បាប់​ហើយ​អាច​បិទបាំង​យករួចខ្លួន​កេង​ផលប្រយោជន៍​បាន នោះ​ជា​ការយល់ច្រលំ​ធំ​ហើយ​។ ខ្ញុំ​ជឿជាក់ថា​អ្នកស្រុក​បន្ទាយស្រី​របស់​ខ្ញុំ​ក្នុងសម័យ​កាល​នេះ នឹងមិន​បណ្តោយអោយ​ជនខិលខូច​ល្មើសច្បាប់​ធ្វើ​អ្វី​បាន​តាម​អំពើ​ចិត្ត​នោះឡើយ​។ សូម​អរគុណ​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្គន់​ដែល​បាន​រាយការណ៍​មកដល់​ខ្ញុំ​ដោយផ្ទាល់ ហើយ​ខ្ញុំ​សូម​ធ្វើការ​លើកទឹកចិត្ត​អោយ​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​បន្ទាយស្រី​បន្ត​រាយការណ៍​និង​ឈឺឆ្អាល​ទៅលើ​រាល់​សកម្មភាព​ខុសច្បាប់​នៅក្នុង​ស្រុក ដើម្បី​ការពារ​ប្រយោជន៍​រួម​សម្រាប់​បន្ទាយស្រី​យើងទាំងអស់គ្នា ហើយ​ក្នុងនាម​អាជ្ញាធរ​មូលដ្ឋាន ខ្ញុំ​សន្យាថា​នឹងមិន​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​នេះឡើយ​។

​លោក​បាន​បញ្ជាក់ថា “​នៅក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ខ្ញុំ​នឹង​បង្កើតអោយមាន​ខ្សែ​ទូរស័ព្ទ​ពិសេស​មួយ​ខ្សែ​របស់​រដ្ឋបាល​ស្រុក (Hotline) ដោយមាន​អ្នកប្រចាំការ​ច្បាស់លាស់ ដើម្បី​ទទួល​រាល់​ពត៌មាន​រាយការណ៍​នានា អំពី​ភាព​អសកម្ម​និង​ទង្វើ​ល្មើសច្បាប់​ទាំងឡាយ​នៅក្នុង​ស្រុក ដែល​ប្រជាពលរដ្ឋ​យល់ថា​ចាំបាច់​សម្រាប់​អោយ​អាជ្ញាធរ​បានដឹង​។​”

​លោក​បាន​បន្តថា “​ដោយឡែក​ចំពោះ​ករណីនេះ ខ្ញុំ​នឹងមាន​ចំណាត់ការ​យ៉ាង​តឹងរឹង​បំផុត ដើម្បី​ជា​គំរូ​ល្អ​ទៅ​ថ្ងៃមុខ ធ្វើអោយ​អ្នករាយការណ៍​បន្ត​មាន​ទឹកចិត្ត​រាយការណ៍​ទៀត ធ្វើអោយ​អ្នក​ល្មើស​ច្បាស់​រៀងចាល​មិន​ហ៊ាន​បន្ត​ប្រព្រឹត្ត​ទៀត និង​ធ្វើអោយ​អ្នក​ប៉ង​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ទាំងឡាយ​ខ្លាចរអា ដូរ​ចិត្ត​មិន​ហ៊ាន​ធ្វើ ដោយ​ខ្លាច​ទទួលរង​ផលវិបាក​ខាង​ផ្លូវច្បាប់​”៕ ដោយ​៖​កូ​ឡាប​

spot_img
×