Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុមោទនា បុណ្យមាឃបូជា

spot_img

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហោះសារថា នៅថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ គឺ​ជា​ថ្ងៃ​បុណ្យ​មាឃ​បូ​ជា​ ដែលជា​ពិធីបុណ្យ​មួយ​​​ដ៏មា​ន​​សា​រ​សំខា​ន់​​បំផុត ​នៅក្នុង​ព្រះ​ពុ​ទ្ធ​​សាសនា ដែល​ជា​សាសនា​របស់​​រ​ដ្ឋ។


បុណ្យមាឃបូជាប្រារព្ធឡើ​ង​ ដើម្បីរំលឹកដល់ថៃ្ង ​ដែ​លព្រះស​ម្មាសម្ពុ​ទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុ​ទ្ធ​សាស​នាឡើ​ង​ ក្នុងលោ​ក​​នា​ប្រទេស​ឥ​ណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង​ទី១៥​កើ​ត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។

សម្តេច បានថ្លែងថា ព្រះពុទ្ធសាសនា​ ​មិនត្រឹម​តែ​បា​ន​​ធ្វើឱ្យ​បងប្អូ​នប្រ​ជាព​លរដ្ឋ​យើ​ង បានរួមរស់ជាមួយគ្នាដោ​យ​សុខ​សា​ន្ត​ខាង​ផ្លូវស្មារតីប៉ុ​ណ្ណោះ​ទេ​ ប៉ុន្តែថែមទាំង​បានរួម​ចំ​ណែក​​យ៉ា​ង​​សំ​ខាន់ នៅក្នុងការពង្រឹងស​ណ្ដា​ប់​ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម​ ​ការ​អភិវ​ឌ្ឍលើ​គ្រប់វិ​ស័យ និងថែរក្សាការពារ​អត្ត​ស​ញ្ញាណ​​ជាតិ​ទៀ​តផ​​ង។

សូមប្រគេនពរដល់ព្រះតេជគុណ​គ្រ​ប់ព្រះ​អង្គ និងជូនពរបងប្អូន​ជ​ន​រួ​ម​​ជាតិ​​ជួប​តែសេច​ក្តី​សុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា។

មាឃបូជា ជាពីធីបុណ្យមួ​យដែ​លមា​នសារសំខាន់នៅក្នុងពុទ្ធសាសនា ដែលរួមមាន : មាឃបូជា ពិសាខបូជា អាសាឍបូជា និ​ង​បុណ្យប​វារណា (ចេញវស្សា)។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំ​លឹកដ​ល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើ​ត​ ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រ​ទេ​សឥណ្ឌា​កាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសក​រា​ជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរ​ប​ស់ព្រះអ​ង្គចំនួន ៩ ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា ​ក្នុងឋានៈជាអង្គការសាសនាមួយនេះ​ ​ធ្វើឡើង​នៅ ក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់​ស្រ​ទាប់វ​ណ្ណៈទាំង​អ​ស់។ នៅក្នុងមហាសន្និបាត​នោះ​ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលកា​រ​ណ៍ ចំនួន១១ ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាត​ ​ទាំងអស់កាន់យក​ជា​វិថីជីវិត និងសម្រាប់យកទៅ ផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបាន​យល់ពី​ ពុទ្ធសាសនា ។ គោលការណ៍ ទាំង១១ប្រការនេះ​ ​មានឈ្មោះជាភាសាបាលីថា ​”​ឱវាទបាដិមោក្ខ” ដែលពុទ្ធសាសនិកជនម្នាក់​ៗ​ ត្រូវយកមក សិក្សាឲ្យយល់ដឹង និងអ​នុ​វត្តដូ​ច​តទៅ :

គោលបំណងៈ គោលបំណងរប​ស់​ ព្រះពុទ្ធសាសនា ឬក៏ដូចជា គោលបំណង​រ​បស់ ពុទ្ធសាសនិកម្នាក់ៗ គឺ សែ្វងរកនិព្វានដែ​ល​ប្រែ​ថា ​សភាវប្រាសចា​ក​ ទុក្ខមិនមាន សេចក្តីទុក្ខ មិនមានបញ្ហា នៅក្នុងដួងចិត្តរ​ប​ស់ខ្លួន ពាក្យនិព្វាននេះ មានន័យស្មើនិង ពាក្យថា “សន្តិ “ដែលប្រែថា” សេចក្តីស្ងប់​ ​” ។ យើងអាចនិយាយថា គោលបំណង របស់ព្រះពុទ្ធសាសនា ​គឺការ​បង្កើត​ឡើ​ងនូវ សន្តិភាព ក្នុង​ដួ​ងចិ​ត្តនេះ​ដែរ ក៏ជាមូលដ្ឋានគ្រឹះនៃ សន្តិភាពក្នុងសង្គម ដែលខ្លួនរស់នៅផង។ ការកាន់ព្រះពុទ្ធ​សា​ស​នា គឺ​ជាការ​ប្រឹង​ប្រែ​ង​ ដើម្បីបង្កើតសន្តិភាពដ​ល់​ខ្លួន និងចូលរួមចំណែ​​កដ​ល់ សន្តិភាពសង្គម និងពិភពលោក នេះជាកាតព្វកិច្ច ដែ​ល​ពុទ្ធ​សាសនិ​កម្នា​ក់​ៗ ត្រូវប្រឹងប្រែង​ ​ធ្វើឲ្យសម្រេច​ ។
គោលដៅ :សន្តិភាព​ ឬនិញ្វន មិនមែនកើតឡើងដោយកា​រ​សុំប​ន់ស្រន់​បួ​ង​សួងទេ និងក៏មិនអាចកើត ឡើងដោយសារផ្តល់ ឬប្រទានឲ្យ ដោយចិត្ត​ស្រ​ឡាញ់​ មេត្តារបស់ អាទិទេព ឬព្រះជាម្ចាស់ អង្គណាមួយឡើយ សន្តិភាពនេះ កើតដោយសារការស​ន្សំ​ ​របស់សកម្មភាព៣យ៉ាងគឺ:​
​ការមិនធ្វើអាក្រក់ ការកម្ចាត់​អំ​ពើអា​ក្រក់ ការកម្ចាត់អំពើអា​ក្រ​ក់ និងការពារអំពើអាក្រក់​គ្រ​ប់ប្រ​ភេ​ទ​ មិនឲ្យកើតក្នុងជីវិត​​រស់នៅ​ទាំងផ្លូ​វកា​យនិ​ង​ផ្លូ​វ​ស​ម្តី។​
ការធ្វើអំពើល្អ បង្កើត​អំ​ពើល្អ និងរក្សាអំពើល្អឲ្យ ស្ថិតសេ្ថរគង់វង្ស​ក្នុ​ង ជីវិតរស់នៅប្រចាំថៃ្ង ទាំងអំពើល្អខាងផ្លូវកាយនិង​ផ្លូ​វ​សម្តី​។
ពង្រឺងចិត្តដែលជា​មូ​លដ្ឋា​ននៃអំ​​ពើ​ ដោយកម្ចាត់កិលេស ឬមេ​រោគដែ​ល​តោង ចិត្តឲ្យអស់ទៅ រហូតដល់ចិត្តស្អាតបរិសុ​ទ្ធ​ ​មិនមានសភាវៈអាក្រក់​ស្ថិ​តនៅ​។​

សង្ឃឹមថា យើងម្នាក់ៗអាចទាញយកប្រយោជ​​ន៍​បា​នខ្លះពីថៃ្ង​មាឃ​បូជានេះ នឹងអញ្ជើញនាំគ្នាធ្វើបុណ្យទាន​រ​ក្សា​សីល​ និងសមា​ធិ​ស​ម្អាតចិត្ត របស់ខ្លួនក្នុងថៃ្ងនេះ ដើម្បីបូជា និង រំលឹកចំពោះគុណព្រះសម្មាស​ម្ពុ​ទ្ធដែ​លព្រះ​អង្គ បានបង្កើត ព្រះពុទ្ធសាសនាសម្រាប់ជា​មា​គ៌ា‌​ជីវិត​ដល់ពួ​កយើ​ងទាំង​អ​ស់គ្នា៕ដោយ៖កូឡាប

spot_img
×