Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកស្លាប់ដោយសារវីរុសកូរ៉ូណា​នៅ​ចិន​កើន​ដល់ ៧២២នាក់ ខណៈអ្នកឆ្លង​មា​ន​លើស ៣៤.០០០នាក់

spot_img

ចំនួនអ្នកស្លាប់ដោយសារវីរុស​កូ​រ៉ូណា​ថ្មី នៅក្នុ​ងប្រ​ទេស​ចិន បានកើន​ដល់​ចំ​នួន ៧២២នាក់ ដែលតួលេខនេះលើសចំនួនអ្នកស្លា​ប់​ដោយសា​រកា​រផ្ទុះជំ​ងឺ​សារ (SARS) នៅចិន និងហុងកុងកាលពីជិ​ត​ ២០​ឆ្នាំមុ​ន។

ក្នុងរយៈពេល ២៤ម៉ោង មានអ្នកស្លាប់ថ្មីចំនួន ៨៦នាក់។ នេះជាការបញ្ជាក់របស់គ​ណៈ​កម្ម​ការសុ​ខភា​ព​ចិន។​

តួលេខនេះ បានកើនឡើងយ៉ា​លឿ​ន ហើយវាបានលើសតួលេខអ្នកស្លា​ប់​ដោយ​សារ​ជំ​ងឺសារ ដែលមានផ្តាច់ជីវិ​ត​មនុ​ស្សត្រឹ​ម​ ៦៥០នាក់ ក្នុងឆ្នាំ ២០០២ និង ២០០៣។

មានករណីឆ្លងថ្មីចំនួន​ ៣.៣៩៩ ហើយតួលេខនៃអ្នកឆ្លងសរុបនៅក្នុ​ង​ប្រទេ​ស​ចិន បានកើ​នដ​ល់​ចំនួន ៣៤.៥០០នាក់។

វេជ្ជបណ្ឌិតម្នាក់ ដែលជាមនុ​ស្ស​ដំបូ​ងព្រមា​នពី​ការ​ផ្ទុះវី​រុ​ស​កូ​រ៉ូណា បានស្លាប់ម្សិលមិញនេះដោយសារតែវី​​រុសម​រណៈខា​ង​លើ។

សូមបញ្ជាក់ថា វីរុសមរណៈកូរ៉ូ​ណា​ ចាប់ផ្តើមផ្ទុះដំបូងកាល​ពី​ខែ ធ្នូ នៅក្នុងទីក្រុងវូហា​ន​ នៃខេ​ត្តហូ​បេ៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×