Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណាយ​ថ​វិកាជា​ង​៣៥លានដុល្លារ ស្ថាបនាផ្លូវបេតុងអារ​មេ​ អមសងខាងផ្លូវរថភ្លើង ​ប្រវែងជាង ១០ គីឡូម៉ែត្រ

spot_img

ភ្នំពេញ៖ អាជ្ញាធររា​ជ​ធានី​ភ្នំពេញ គ្រោងនឹងបើកការដ្ឋានស្ថាប​នា​ផ្លូវ​បេតុង​អារម៉េអ​ម​សងខាងផ្លូវរថភ្លើងចាប់ពីផ្លូ​វ២៨៩ រហូតដល់ វិថីវិមានឈ្នះឈ្នះដែលមា​នប្រ​វែងជាង ១០ គីឡូម៉ែត្រដើ​ម្បីស​ម្រួល​ចរាចរណ៍ជូនប្រជាពលរដ្ឋបាន​ធ្វើ​ដំណើ​រ និងកាត់បន្ថ​យនូ​វការ​កក​ស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវ ស​ហ​ព័ន្ធ​រុស្ស៊ី ដែលបច្ចប្បន្នកំពុងទទួលរងនូវការកកស្ទះច​រា​ចរ​ណ៍​រាល់ថ្ងៃ​។

ប្រធានមន្ទីរសាធារណ​ការ​និងដឹ​ក​ជញ្ជូន​រាជ​ធា​នីភ្នំ​ពេញ លោកសាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងក្នុងកិច្ចប្រ​ជុំ​កិច្ច​ប្រជុំ​ ក្រោម​វ​ត្តមាន លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជ​ធា​នីភ្នំ​ពេញ កាលពីល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា គម្រោងនៃការស្ថាបនាផ្លូវ​អ​មស​ងខាង​ផ្លូវ​រថភ្លើង​ខា​ងលើ​នេះ នឹងធ្វើឡើង ដោយមានទទឹង ៦,៥០​ម៉ែ​ត្រ​ទៅ​ ៧ម៉ែត្រ ដោយទុក​ចំ​ណែក​ផ្លូវរថភ្លើងទទឹង ១២ម៉ែត្រ នៅចំកណ្តាល ហើយ​គ្រោងនេះ​នឹង​ចំណាយ​ថ​វិកាជា​ង​៣៥លានដុល្លារអាមេរិ​ក ដោយសារតែ​គម្រោងនេះ ត្រូវដាក់លូអមសងខាងផ្លូ​វ​ ការធ្វើចិញ្ចើមផ្លូ​វ​ ​ការបំពាក់បង្គោលភ្លើងអ​គ្គិ​ស​នី រួមជាមួយនឹងការចាក់ដីបំពេ​ញ​បន្ថែ​មផង​ដែ​រ។ ក្នុងចំនួនទឹកប្រា​ក់នេះ គឺមិនបានគិតពីផល​ប៉ះ​ពាល់​លំ​នៅឋា​នប្រ​ជាពល​រ​ដ្ឋដែលប៉ះពាល់នៃគម្រោងនេះផង​ទេ​។​

លោកប្រធានមន្ទី​រ ក៏បានបញ្ជាក់ផងដែរថា ​គ​ម្រោង​នេះ គឺបានឯកភាពពីក្រសួងសាធារ​ណ​កា​រ និងដឹកជ​ញ្ជូ​ន រួមជាមួយនឹងរដ្ឋបាលរាជ​ធា​នីភ្នំ​ពេ​ញរួ​ចហើ​យ ហើយ
រដ្ឋបាលរាជធានីភ្នំពេញនិង​ធ្វើ​ការ​ស្ថាប​នាផ្លូវ​នេះ នៅតំបន់ណាដែលមិនប៉ះពាល់លំនៅដ្ឋាន​ប្រ​ជា​ពលរ​ដ្ឋ ហើយគម្រោងនេះដែរ​ ​អាចដំណើរការក្នុង​ពេ​លដ៏​ខ្លីខា​ងមុខនេះ គឺ គម្រោងនេះនឹងប្រើប្រាស់រយៈពេល​ ​១៦​ ខែ ដោយប្រើប្រាស់ថវិកាប្រមាណជាជាង​ ​៣​៥ លានដុល្លារសហរដ្ឋអា​មេ​រិក ។ ក្រោយពីការស្ថាបនាហើយ​ ​​កំ​ណាត់ផ្លូវថ្មីនេះ​ នឹងកាត់បន្ថយការកកស្ទះច​រា​ច​រណ៍ នៅតាមបណ្តោយផ្លូវសហព័ន្ធ​រុ​ស្ស៊ី បានប្រមាណជា៣០ភាគរយ​។
បើតាមការបញ្ជាក់ពីអាជ្ញាធរផែ​ន​ដីមួយចំនួន បានបញ្ជាក់ឲ្យដឹង​ថា​ ផលប៉ះពាល់នៅខាងប្រជាពល​រ​ដ្ឋ ទៅលើគម្រោងនេះ​ គឺ​បានដោះស្រាយជាបណ្ដើរ​ហើ​យ​ ក្នុងនោះសម្រាប់សង្កាត់ទឹ​ក​ល្អ​ក់ទី​១ ខណ្ឌទួល​គោ​ក ក្នុងចំណោមប្រជាពលរដ្ឋ​ដែ​លរ​ងផលប៉ះ​ពាល់​ជា​ង​២០​០​គ្រួ​សារ ដោយស្រាយស្ទើរតែអស់ទៅ​ហើ​យ​ នៅតែចំនួន១២គ្រួសារ​ប៉ុ​ណ្ណោះ​។

អភិបាលនៃគណៈអភិបា​ល​រាជធា​នីភ្នំ​ពេញ លោកឃួង ស្រេង បានក្នុងកិច្ចប្រជុំ​នោះ ​បាន​ជំរុញឲ្យអាជ្ញា​ធ​រ​ដែនដី និងមន្ទីរពាក់​ព័​ន្ធ ត្រូវចុះសិក្សាបន្ថែ​ម​ ដោយលោកបានណែនាំឲ្យលោកអភិបាលរងរាជធានីភ្នំ​ពេ​ញ​១រូ​ប ដឹកនាំមន្ទីរ​​​សា​ធារ​ណកា​រ និងដឹកជញ្ជូនរាជធា​នី​ភ្នំ​ពេញ នឹងអាជ្ញាធរ ចុះធ្វើការសិក្សាពីផលប៉ះពាល់ ​ជា​បន្ទា​ន់ ដើម្បីចងក្រងជារបា​យ​ការ​ណ៍មួ​យ ហើយនឹងចុះសហកា​រ​ជាមួ​យនឹ​ងក្រសួងសាធារណកា​រ​និង​ដឹកជ​ញ្ជូន ចុះពិនិត្យជាក់ស្តែងម្ដងទៀតនៅថ្ងៃទី​ ​១២ ខែកុម្ភៈខាង​មុ​ខនេះ៕ដោយ៖កូឡាប

 

spot_img
×