Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះសង្ឃ ៣០០អង្គ គោចរបិណ្ឌបាត ក្នុងថ្ងៃបុ​ណ្យ​មាឃបូជា នៅភ្នំព្រះរាជទ្រព្យ

spot_img

ខេត្តកណ្ដាល៖ រដ្ឋបាលខេត្តកណ្តាល បានឲ្យដឹងថា មាឃបូជា ជាបុណ្យដ៏ធំមួយ ក្នុងចំណោម បុណ្យសាសនា ដទៃទៀត ដែលបណ្តាប្រទេសក្នុងពិភ​ព​លោក កាន់ព្រះពុទ្ធសាសនា តែងតែប្រារព្ធធ្វើឡើងជារៀង​រា​ល់ឆ្នាំ។ នៅទូទាំងព្រះរាជាណាចក្រ ក​​ម្ពុជា និយាយរួម និងនិយាយ ដោយឡែក នៅខេត្តកណ្តាល ព្រះសង្ឃ ពុទ្ធបរិស័ទ តែងតែប្រារព្ធពិធីនេះមិ​ន​ដែល​អាក់ខាន​ឡើ​យ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះលោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ថ្នាក់ដឹកនាំ រដ្ឋបាលឯកភាព​ខេ​ត្ត សមាជិកក្រុមប្រឹក្សាខេត្ត ​ថ្នា​ក់ដឹកនាំ មន្ត្រី រាជការ តាមមន្ទីរស្ថាប័នអង្គ​ភា​ពជុំ​វិញខេត្ត និងស្រុកពញាឮ រួមជាមួយ មន្រ្តីជាន់ខ្ពស់ តាមឋានានុក្រម របស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំង ព្រះសង្ឃ ពុទ្ធបរិស័ទ ជាច្រើននាក់ទៀត បានជួបជុំគ្នាប្រារព្ធ ពិធីបុណ្យមាឃបូជា នៅថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកសក័ ព.ស២៥៦៣ ត្រូវនិងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។

ពិធីនេះប្រារព្ធធ្វើឡើងនៅភ្នំព្រះរាជទ្រព្យ ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល ក្រោមការចូលរួមជាអធិបតីពី​សំ​ណា​ក់​ លោកស្រីកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋម​ន្ត្រី​ រដ្ឋមន្ត្រីក្រសួងទំនាក់ទំ​ន​ង​ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។​
​ក្នុងពិធីបុណ្យតាមបែបសាសនា​មួ​យនេះ គណៈកម្មការបុណ្យ បានរៀបចំពិធីដង្ហែរ​ក្បួន មាឃបូជា ដោយមានការ ចូលរួមពីព្រះសង្ឃ ម​ន្ត្រី​រាជកា​រ សីលវ័ន សិលវតី ពុទ្ធបរិស័ទ សិស្សានុសិស្សជាច្រើនកុះ​ក​រ ដោយបាននិមន្ត ព្រះសង្ឃ នមស្សកា ព្រះរតនត្រៃ សមាទានសិល។​

បន្ទាប់មកតាមកម្មវិធី ដែលបានគ្រោងទុក​ ​លោកស្រីកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន និងមន្ត្រីជាន់ខ្ពស់ រួមទាំងថ្នាក់ដឹកនាំខេត្តកណ្តា​ល​ ក្រុមប្រឹក្សាខេត្ត ថ្នាក់​ដឹកនាំ មន្រ្តីរាជការ ស្ថាប័នជុំវិញខេត្ត និងប្រជាជនជាពុ​ទ្ធ​ប​រិស័ទ បាននិមន្តព្រះសង្ឃ ៣០០អង្គ គោចរបិណ្ឌបាត ជា​កិច្ច​បង្ហើ​យបុ​ណ្យ​។

គួរបញ្ជាក់ថា៖ បុណ្យមាឃបូជា ប្រារ​ព្ធ​ធ្វើឡើង ដើម្បីរំលឹកព្រឹត្តិការណ៍សំខាន់ៗ​ ៣ របស់ព្រះសម្មាសម្ពុទ្ធ រួមមាន៖
១- ថ្ងៃដែលព្រះសម្មាស​ម្ពុ​ទ្ធ ទ្រង់ចេញ សាងភ្នួស។
២- ថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រ​ង់​ប្រកាស​ នូវឱវាទបាដិមោក្ខ ហើយបង្កើត
ព្រះពុទ្ធសាសនា ជាអង្គការ​ចាត់តាំ​ងឡើ​ងក្នុ​ង​លោក ។
៣- ថ្ងៃដែល ព្រះសម្មាសម្ពុទ្ធ កំណត់ពេ​​លវេ​លា នៃការយាងចូលព្រះបរិនិព្វាន្ត​​៕ដោយ៖កូឡាប

spot_img
×