Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីឧទ្យា​នុរ​ក្ស ចាប់ឃាត់ខ្លួនមនុស្ស៩នាក់​ ប​ញ្ជូនទៅតុលាកា​រ ករណីកាប់រំលំនិ​ងបំផ្លា​ញធ​នធាន​ធម្ម​ជាតិ

spot_img

ខេត្តមណ្ឌលគិរី ៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចេញប្រកាសព័ត៌មាន លើផេកហ្វេសប៊ុកថា នៅព្រឹ​កថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ មន្ទីរបរិស្ថានខេត្តមណ្ឌ​លគិ​រី​ បានបញ្ជូនជនសង្ស័​យ​ចំនួន​៩​នាក់ ទៅកាន់សាលាដំបូងខេត្តមណ្ឌ​ល​គិ​រី ដើម្បីចាត់ការបន្តតា​ម​នី​តិវិធី ពាក់ព័ន្ធករណីកា​ប់​បំផ្លា​ញរុ​ក្ខជាតិ ក្នុងតំបន់ស្ដារប្រព័ន្ធអេកូ​ឡូ​ស៊ីឡើ​ងវិញ ជាបទល្មើសធនធានធម្ម​ជា​តិ​ថ្នាក់ទី២ តាមបញ្ញត្តិមាត្រា​៥៦​ និងមាត្រា៦០ ​នៃច្បាប់ស្ដីពីតំបន់ការពារ​ធ​ម្ម​ជាតិ។

ជនសង្ស័យទាំង៩នាក់ដែលត្រូ​វ​បាន​មន្រ្តី​ឧទ្យានុរក្សចាប់ឃាត់ខ្លួនមានឈ្មោះ​ ​៖ ១.ឈ្មោះ លឹម វ៉ាន់ខង ភេទប្រុស អាយុ ៥២ឆ្នាំ មាន​ទីលំនៅ​ភូមិស្រែ​ត្នោត ឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ ។ ២.ឈ្មោះ សេង ជា ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិច្រវ៉ា​ ​ឃុំក​ន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ ។ ៣.ឈ្មោះ ហ៊ុន សាត ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិព្រែក​តា​អាំ ឃុំបុសឡេវ ស្រុកចិត្របូរី ខេត្តក្រចេះ ។​ ៤.ឈ្មោះ អ៊ន តេន ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិ​ច្រវ៉ា ឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រ​ចេះ ។ ៥.ឈ្មោះ វ៉ាន់ ចាន់រី ភេទប្រុស អាយុ ២៦​ឆ្នាំ​ មានទី​លំនៅ​ភូ​មិ​ច្រវ៉ា ឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ ។​ ៦.ឈ្មោះ ឃឿន សុខេង ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិសំបួរ ​ឃុំស្វាយ​ជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។ ៧.ឈ្មោះ រ៉ែន ដែន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិច្រ​វ៉ា​ ឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ ។ ៨.ឈ្មោះ រ៉ែន មិនា ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិច្រវ៉ា ​ឃុំ​កន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ ។ ៩.ឈ្មោះ អោក ភក្រ្តា ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិព្រែកតា​អាំ​ ឃុំបុសឡេវ ស្រុកចិត្របូរី ខេត្តក្រចេះ ។

គួររំលឹកជូនថា ជនសង្ស័យទាំង០៩នា​ក់​ខាងលើ​ ត្រូវបានមន្រ្តីឧទ្យានុរក្សនៃម​ន្ទី​រប​រិស្ថាន​ខេ​ត្តម​ណ្ឌ​ល​គិ​រី ចាប់ឃាត់ខ្លួនបាននៅចំ​ណុ​ច​អូរខ្លៀវ ស្ថិតក្នុងភូមិក្ដោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុ​ង​របៀង​អ​ភិរក្ស​ជីវៈចម្រុះប្រព័ន្ធតំបន់ការពា​រ​ធ​ម្ម​ជាតិ ខណៈជនសង្ស័យទាំង៩នា​ក់ កំពុងធ្វើសកម្មភាពកាប់រំ​លំ​ដើ​មឈើ នូវប្រភេទឈើលេខ​១​ និងឈើលេខ២​ ​ដោយប្រើប្រាស់រណារយន្តអា​រ​ច្រៀកឈើ​អស់​ជាច្រើន​ដើម និងកំណា​ត់​។

ជាមួយគ្នានេះមន្រ្តីឧទ្យានុរក្សបាន​ ដកហូតវត្ថុតាងរួមមាន រណារ​យន្ត​ចំនួ​ន៤គ្រឿង, ម៉ូតូចំនួន១គ្រឿង​ ឧបករណ៍ឆក់ចំនួន​១​គ្រឿ​ង ​និងឈើមូលប្រភេទលេ​ខ​១ និងលេខ២ សរុបប្រមាណ៤ម៉ែត្រគូប។​

បច្ចុប្បន្នវត្ថុតាងត្រូវបានដឹ​ក​យក​ទៅរ​ក្សាទុក​ប​ណ្ដោះអា​សន្ន នៅស្នាក់ការបរិស្ថា​ន​ ចំណែកជនសង្ស័យ​ទាំ​ង០​៩​នាក់ ត្រូវបានបញ្ជូនខ្លួនទៅ​កា​ន់សា​លាដំ​បូងខេ​ត្តម​ណ្ឌ​ល​គិរី ដើម្បីចាត់ការបន្ត​តា​ម​នី​តិ​វិធី៕ដោយ៖កូឡាប

spot_img
×