Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កាបល្បែង​ភ្នាល់​ជល់មាន់ សមត្ថកិច្ចចាប់អ្នកភ្នាល់ដាក់ឲ្យអង្គុយក្នុងស​ង្វៀន

spot_img

បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង បានឲ្យដឹងថា នគរបាលស្រុកថ្មគោលប​ង្រ្កា​ប​ល្បែង​​ភ្នាល់​(ជល់មា​ន់​)មួយកន្លែងឃាត់ខ្លួនអ្នកប្រព្រឹត្តិចំ​នួ​​ន​​០៨នាក់ ធ្វើការអបរំនិងកិច្ចសន្យាប​ញ្ឈ​ប់នៅ​​​មូ​លដ្ឋា​ន។


នៅថ្ងៃ​សៅរ៍​ ទី៨ ខែកុម្ភៈ ឆ្នាំ២០២០​ អនុវត្តតាមមតិណែនាំរប​ស់​លោក​ ឧត្តម​សេនី​យ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃ​ស្នងការដ្ឋា​ន​ន​គរ​បាលខេត្តបាត់ដំបង​លោ​ក​វរ​សេនី​យ៍ឯក​ ផង់​ សុ​ភាព​ អធិការនគរបា​ល​ស្រុកថ្ម​គោ​ល ដឹកនាំបញ្ជាកម្លាំង​ជំ​​នាញនៃអធិការដ្ឋាន​ន​គរ​បាល​ស្រុក​ ស​ហ​ការជាមួយកម្លាំងប៉ុ​ស្តិ៍​នគរ​បាលរ​ដ្ឋ​បាល​​ បាន​ចុះបង្រ្កាបទីតាំងជល់​មា​ន់​ភ្នាល់​ដាក់​​​ប្រាក់​មួយកន្លែងនៅចំណុ​ច​ភូមិ​ឆ្កែកូន​ ឃុំគោកឃ្មុំ​ ស្រុកថ្មគោលដោ​យ​ក្នុង​​នោះបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តិបាន​ចំ​នួ​ន០​៨នាក់​ភេទប្រុសព្រមទាំងដក​​​ហូត​វត្ថុ​តា​ងរួម​មា​ន៖ មាន់ជល់ចំនួន០៣ក្បាល​ សង្វៀនជល់មាន់ចំនួន​០​១​ ជញ្ជីងតូចចំនួ​ន​០១ ស៊ុមចំនួន០១
​ធុង​ជ័រ​ចំនួ​ន០១។

អ្នកប្រព្រឹត្តិបានធ្វើកំណត់​ហេ​តុសា​ក​​សួរ​ ធ្វើការ​អប់រំណែ​នាំ និងធ្វើកិច្ចស​ន្យា​ឈប់ប្រ​ព្រឹ​ត្ត​ល្បែង​​ភ្នាល់នេះជា​បន្តទៀ​តហើយបាន​ឲ្យវិលត្រ​ឡប់​​ទៅ​លំ​នៅដ្ឋាន​វិ​ញ​៕ដោយ៖កូឡាប

spot_img
×