Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនបរទេសម្នាក់ដែល​ដួល​សន្លប់នៅព្រលានយន្តហោះអន្តរជាតិ​ភ្នំ​ពេញ

spot_img

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹ​ក​ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០នេះមានជនបរទេសម្នាក់​ បានដួលសន្លប់នៅព្រលា​ន​យ​ន្ត​ហោះអ​ន្ត​រ​ជាតិ​ភ្នំ​ពេញ ដែលគ្រូពេទ្យ​ជំនា​ញអះ​អាងថាមកពីខ្យល់គរ ​គឺមិនមែនមិនឆ្លងជំងឺកូរ៉ូណា​វី​រុស ដូចដែលបណ្តាញសង្គមផ្ស​ព្វ​ផ្សាយ​ព័ត៌មា​ន​នោះ​ទេ ​។​

សមត្ថកិច្ចប្រចាំនៅព្រលានយន្ត​ហោះ​បាន​ឱ្យដឹងថា ជនបរទេសនេះ ត្រូវបានដឹកទៅសង្គ្រោះប​ន្ទា​ន់នៅមន្ទីរពេទ្យរ៉ូយាល់រ​ត​នៈ​ ។
សមត្ថកិច្ចបានអះអាងថា ក្រោ​យ​ពេលពិនិត្យកំដៅក្នុ​ង​ខ្លួន របស់ជនបរទេសរូប​នេះ​គឺឃើ​ញ​ថា មិនមានការឡើ​ង​កម្តៅ​នោះទេ​។​

លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិ​បា​ល បានថ្លែងប្រាប់ថា ក្រោយពេលក្រុមគ្រូពេ​ទ្យ​ពិនិ​ត្យជ​នរង​គ្រោះហើយ​នោះឃើ​ញថា ជនបរទេសរូបនេះមិនមានកា​រ​ពាក់​ព័ន្ធនឹ​ងជំ​ងឺ​កូរ៉ូ​ណាវីរុសទេ ដោយ​កម្តៅ​ខ្លួន​របស់​គា​ត់​ធម្មតា។ ការដួលសន្លប់របស់គាត់​នេះ​ អាចបណ្តាលមកពីខ្យល់គ​រ​។

អ្នកនាំពាក្យក្រសួងសុខាភិ​បា​ល បានច្រា​ន​ចោលចំពោះការផ្សព្វផ្សា​យព័ត៌មានតាមបណ្តាញសង្គមថា​ ​ការដួលសន្លប់របស់ជនបរទេសរូបនេះ ប​ណ្តា​លម​កពី​ជំ​ងឺរ​លាកផ្លូ​វដ​ង្ហើម​ថ្មី​កូ​រ៉ូណាវីរុស។

មន្រ្តីព្រលានយន្តហោះ បាន​ឲ្យដឹ​ងថា បុរសដែលដួលសន្លប់នោះ ជ​ន​ជាតិឥណ្ឌាកាត់អង់គ្លេ​ស​៕​ ដោយ៖កូឡាប

spot_img
×