Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណប​ក្សប្រ​ជាជ​ន តែងតែ រួមសុខរួមទុក្ខជាមួយប្រ​ជា​ជន និងមិនដែល​រ​ត់ចោ​លប្រជាជនម្ដង​ណា​ទេ

spot_img

តាកែវ៖ ថ្លែងនៅក្នុងពិធីសម្ពោធដា​ក់​ឲ្យប្រើប្រាស់ជាផ្លូវ​កា​រ អគារទីស្នាក់ការគណបក្សប្រជាជន​ក​ម្ពុជា​ឃុំចា​រ ស្រុកព្រៃកប្បាស កាលពីថ្ងៃសៅរិ៍ ទី ៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកបណ្ឌិត ពេជ សោភ័ន សហប្រធានក្រុមការងារថ្នា​ក់​ជាតិចុះ​ជួយស្រុ​កព្រៃ​ក​ប្បាស តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គម​ហា​សេនា​បតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​ក​ម្ពុជា និងជាប្រធានគណបក្សប្រជា​ជន​កម្ពុជា បានលើកឡើង​ថា​ គណបក្សប្រជាជ​ន​ក​ម្ពុជា គឺមិនដែលរត់ចោលប្រជា​ជ​នម្ដ​ង​ណាឡើយនៅពេលប្រជាជនជួបបញ្ហាលំ​បា​ក​ ពោលគឺតែងតែនៅផ្សារ​ភ្ជា​ប់ជា​មួយនឹ​ង​ប្រជា​ជ​នជន រួមសុខរួមទុក្ខជាមួយនឹងប្រជា​ជ​នជា​រៀង​រ​ហូ​ត ។


លោកបណ្ឌិត ពេជ សោភ័ន ​មានប្រសាសន៍បន្ត​ថា ជាគោលការណ៍សម្តេច​តេ​ជោ ហ៊ុន សែន ជាប្រធានគណបក្ស​ ​និងជានាយករដ្ឋមន្រ្តីនៃប្រទេ​ស​ក​ម្ពុជា តែងតែរួមសុខ​រួ​មទុក្ខ ជាមួយនឹងបងប្អូ​ន​ប្រ​ជាព​លរដ្ឋ គ្រប់កាលៈទេ​សៈ​ ជាពិសេសគឺនៅពេលដែលបង​ប្អូ​នជួ​បទុ​ក្ខ​លំបាក តែងតែមានវត្តមានរប​ស់​មន្រ្តី​រា​ជការ គ្រប់លំដាប់ថា្ន​ក់​ ចាំចុះជួយបងប្អូនប្រជា​ព​លរ​ដ្ឋជានិច្ច ដោយមិនបោះបង់បងប្អូន​ប្រ​ជាព​លរដ្ឋ​ចោ​លនោះ​ទេ ។ បច្ចុប្បន្ននេះសម្តេចតេជោ​ ​ហ៊ុន សែន រួមជាមួយថ្នាក់ដឹ​ក​នាំកំ​ពូលៗ មន្ត្រីរាជការទាំ​ង​អស់ និងបងប្អូនប្រជាព​ល​រដ្ឋ តែងតែរួមសាមគ្គីគ្នាគ្រប់​ពេ​លវេ​លា​ ​ដើម្បីរួមគ្នាក្នុងកា​រ​កសាង និងអភិវឌ្ឍន៍ ប្រទេសជាតិជាមួយ​គ្នា​ ឲ្យមានការរីកច​ម្រើ​ន និងរីកលូតលាស់គ្រ​ប់​វិ​ស័យ​ នេះហើយជាសច្ចភា​ព​ដែ​ល មិនអាចប្រកែកបាន​ចំ​ពោះស្ថាន​ភាព​បច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលនិង​ប្រ​ជាជ​នទូទាំ​ង​ប្រទេស បានព្រួតដៃគ្នាកសាង ប្រទេសដ៏ក​ម្សត់​មួយនេះ​ឲ្យ​មាន​ការរី​ក​ចម្រើនពីមួយថ្ងៃទៅមួយថ្ងៃរ​ហូ​តដ​ល់ស​ព្វថ្ងៃ​នេះ​ ។
បើតាមលោកបណ្ឌិត ពេជ​ ​សោភ័ន មានតែគណបក្សប្រ​ជា​ជន​ក​ម្ពុ​ជាទេ ដែលនៅក្បែរជាមួយនឹង​ប​ង​ប្អូនប្រជាពលរដ្ឋ​គ្រ​ប់កាលៈ​ទេសៈ​និង នៅតែការពារ​ ​និងកសាងប្រទេសជាតិ​រ​បស់​យើងឲ្យ​មាន​មុខ​មាត់​នៅលើ​ឆា​ក​អ​ន្តរ​ជាតិ ដូច្នោះដើម្បីបន្តឲ្យប្រទេស​ជា​តិ​មានការអភិ​វឌ្ឍទៅមុខទៀត ​ជាពិសេសធ្វើឲ្យប្រជាពលរដ្ឋរ​ស់​ក្នុង​ភាពស​ម្បូ​រសប្បា​យ​បែប​នេះ​ទៀ​ត សូមបងប្អូនប្រជាពលរ​ដ្ឋ​ បន្តបោះឆ្នោតគាំទ្រដល់សម្តេចតេជោ​ ​ហ៊ុន សែន ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបា​ល​គ្រប់អា​ណ​តិ្តក្រោ​យៗទៀត ពីព្រោះមានតែ សម្តេចអគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ទេ ដែលជាអ្នកឃុំគ្រង ថែ​រ​ក្សា និងការពារ ប្រទេសជាតិ ឲ្យមានសុខសន្តិភាព ពិសេសបា​​នឲ្យធ្វើ​ប្រជា​ព​លរ​ដ្ឋ មានជីវភាពកាន់​តែ​ធូរ​ធារឡើង ថែមទៀត ។
សូមបញ្ជាក់ដែរថា ស្នាក់ការរ​ប​ស់គ​ណប​ក្យប្រជា​ជ​ន​កម្ពុ​ជាឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវនេះ គឺជាអំណោយដ៏ថ្លៃថ្លា រ​ប​ស់ស​ម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ ​តាមរយៈ លោក បណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដា បានចាប់ផ្ដើមកសាងនៅថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ២០១៩ និងបានបញ្ចប់ការស្ថា​ប​នាជា​ស្ថាព​រ​នៅថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ២០១៩ ដែលចំណាយថវិកា ស​រុ​បចំនួន ១២១.៦៩៦,៧៣ ដុល្លារអាមេរិក៕ដោយ៖ តាកែវ

spot_img
×