Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ជនល្មើសម្នាក់ ជួញដូរគ្រឿងញៀន ជាង ១៥គីឡូក្រាម

spot_img

ភ្នំពេញ ៖ សមត្ថ​កិ​ច្ចម​ន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអ​គ្គស្នង​ការ​ដ្ឋា​ននគរបាលជាតិ​ បានធ្វើការបង្ហាញខ្លួនជនល្មើសម្នាក់ នៅថ្ងៃទី៩ខែកុម្ភៈនេះ ក្នុងបង្រ្កាបករណីជួញដូរ​គ្រឿ​ងញៀ​នឆ្ល​ងដែន​ពីថៃម​កក​ម្ពុជា រឹបអូសគ្រឿងញៀនជាង ​១៥គីឡូក្រាម។

មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ​ដោយអនុវត្តតាមបញ្ជាដឹក​នាំរបស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក នាយ ឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគ​រ​បាលជាតិ និង លោក ឧត្ត​មសេ​នីយ៍​ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀ​ន​ ដឹកនាំបញ្ជាដោយ ផ្ទាល់ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿង ​ស្រា​វជ្រា​វ មុខសញ្ញាជួញដូរគ្រឿង​ញៀ​ន​ឆ្លងដែ​នពី​ប្រទេស​ថៃមក​ក​ម្ពុ​ជា ។

នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២១ និង​១០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿ​ង​ញៀន​(ក​១១) ដឹកនាំដោយលោកវ​រ​សេនី​យ៍ឯក ស៊ី ផល្លា នាយករងមន្ទីរប្រឆាំ​ង​បឬ​ល្មើស​គ្រឿងញៀ​ន និងចូលរួមដឹកនាំសម្របស​ម្រួ​ល​ពី លោក សាយ ណូរ៉ា ព្រះរាជអាជ្ញា​រង នៃអយ្យការអម សាលាដំបូងរាជធា​នី​ភ្នំ​ពេញ បានបង្ក្រាបករណីជួញដូរគ្រឿង​ញៀ​នឆ្ល​ងដែន ពីប្រទេ​សថៃ​មកក​ម្ពុជា នៅចំណុចបន្ទប់ជួល(គ្មា​នលេខ) ផ្លូវលេខ១១៣ សង្កាត់អូបែកក្អម ខ​ណ្ឌ​សែនសុ​ខ រាជធានីភ្នំពេញ លទ្ធផ​ល​ ៖ ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ភី សុផល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោ​ង​ចក្រ វត្ថតាងចាប់យក ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមី​ន​(ICE) ទម្ងន់ 15kg 358.65g , ជញ្ជីងថ្លឹង ២គ្រឿង ម៉ូតូ ១គ្រឿង៕ដោយ៖កូឡាប

spot_img
×