Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តក្រុង​ដឹក​ភ្ញៀវទេសចរ​បរទេស បុក​ម៉ូតូ​រឺ​ម៉ក់​កង់​បី ស្លាប់​ម្នាក់ នៅនឹងកន្លែង​

spot_img

​ក្រុង​សៀមរាប​៖ រថយន្តក្រុង​ដឹក​ភ្ញៀវទេសចរ​បរទេស បាន​បុក​ម៉ូតូ​រឺ​ម៉ក់​កង់​បី ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា បណ្តាលឲ្យ​ស្លាប់​អ្នកបើក​ម៉ូតូ​រឺ​ម៉ក់​កង់​បី ហើយ​ចំណែក​តៃកុង​រថយន្ត​បង្ក​បាន​ចុះ​រត់គេចខ្លួន​បាត់ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង នា​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​លេខ​៦០​ម៉ែត្រ​ ​ចំណុច​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ជនរងគ្រោះ ស្លាប់​ឈ្មោះ សា រិន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រះស្រង់​ជើង សង្កាត់​នគរធំ ក្រុង​សៀមរាប​។​

​មន្ត្រី​នគរបាល​ចរាច​រណ៍ បានបញ្ជាក់​ថា រថយន្តក្រុង​ដឹក​ភ្ញៀវទេសចរ និង រឺ​ម៉ក បាន​បើក​បញ្ច្រាសទិស​គ្នា ពី​ទិស​ត្បូង​ទៅ​ទិស​ជើង តាម​បណ្តោយ​ផ្លូវ​លេខ​៦០​ម៉ែត្រ ហើយ​បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​រឺ​ម៉ក ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង រីឯ​តៃកុង​រថយន្ត​ដឹក​ភ្ញៀវទេសចរ បាន​រត់គេចខ្លួន​បាត់​ភ្លាមៗ​ដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×