Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវជាតិលេ​ខ៥៨ ប្រវែង១៧៤,១៦៦គ.ម ពីខេត្តបន្ទាយមា​នជ័យ ដល់ឧត្តរមានជ័យ នឹងស​ម្ពោធនាថ្ងៃ២៦ កុម្ភៈ ក្រោមអធិបតីភាពស​ម្ដេច​តេ​ជោ ហ៊ុន សែន

spot_img

បន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២០ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូ​ក្រសួ​ង​អញ្ជើ​ញចុះត្រួ​តពិ​និត្យគុណ​ភាពកំ​ណាត់​ផ្លូវ​ជាតិ​លេ​ខ៥៨ ដែលត្រូវបានសាងសង់ចប់​ស​ព្វគ្រ​ប់ដោ​យ​ក្រុ​ម​ហ៊ុន Shanghai Construction Group Co., Ltd ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេក ទេសពីក្រុមហ៊ុន Gua​ngzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រ​ជា​មានិ​ត​ចិ​ន។

ផ្លូវនេះមានប្រវែងសរុបចំនួន១​៧៤,១៦៦គីឡូម៉ែត្រ និងទទឹង១២ម៉ែត្រ ក្នុងនោះផ្លូវមេប្រវែង១៦៥​,​១៨៦ គីឡូម៉ែត្រ និងផ្លូវខ្នែងប្រវែង៨​,៩​៨០គី​ឡូ​ម៉ែត្រ សាងសង់ឡើងក្រោមប្រាក់កម្ចីស​ម្ប​ទាន​ពីរដ្ឋា​ភិ​បាលនៃ សាធារណរដ្ឋប្រជាមានិ​ត​ចិ​ន​ រួមជាមួយនឹងថវិកាបដិភា​គ​របស់​រាជ​រដ្ឋា​ភិបា​លកម្ពុជា សរុបប្រមាណជា​​ង ១២២លាន ដុល្លារសហរដ្ឋអាមេ​រិ​ក​ ជាប្រភេទផ្លូវក្រាលកៅ​ស៊ូ​ពីរ​ស្រ​ទាប់ (DBST) គិតចាប់ពីផ្លូវជា​តិ​ លេខ៥ ត្រង់គ.ម ៣៩៩+៩០០ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅ​កា​ន់ផ្លូ​វជាតិ​លេ​ខ៦៨ ត្រង់គ.ម ១០១+៥០០ (ផ្លុង) ខេត្តឧត្តរមាន​ជ័​យ​ ។

គម្រោងផ្លូវនេះបានចាប់ដំណើ​រ​ការបើ​កកា​រដ្ឋា​នសា​ងស​ង់​នៅថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ២០១៥ និងត្រូវបាន​ប​ញ្ចប់កា​រងារ​សាង​សង់ជា​ស្ថាព​រ​១០០%នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ។

កំណា​ត់ផ្លូវ​នេះចូ​លរួមចំណែកយ៉ាង​សំ​ខាន់ ក្នុងការសម្រួលដល់ការ​ធ្វើ​ដំ​ណើ​រ របស់បងប្អូ​ន​ប្រ​ជាពល​រ​ដ្ឋនៅ តំបន់ភាគពាយ័ព្យ​ប្រ​ទេ​ស​ ព្រមទាំងការដឹក​ជ​ញ្ជូន​កាន់តែ​ប្រសើ​រមួយ​កម្រិ​ត​ទៀត ជាពិសេសកំណាត់​ផ្លូ​វ​នេះ អាចសម្រួលដល់​កា​រត​ភ្ជាប់ជា​មួ​យ​ព្រះ​រាជា​ណា​ចក្រ​ថៃ​ ក្នុងការពង្រីកស​ក្ដា​នុព​លសេ​ដ្ឋកិ​ច្ច​ពា​ណិ​ជ្ជកម្មថែមទៀតរបស់ប្រទេស​ជា​តិ៕ដោយ៖កូឡាប

spot_img
×