Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ហេង សំរិន ៖ ការបំពេញ​ទស្សនកិច្ច​ប្រធាន​រដ្ឋ​ឡាវ នៅ​កម្ពុជា ជំរុញ​មិត្តភាព និង​កិ​ច្ចស​ប្រតិបត្តិការ​កម្ពុជា​និង​ឡាវ​រឹងមាំ​ឡើង​

spot_img

​ភ្នំពេញ​៖​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោក​ប៊ុន​ញុំ​ា​ង វ៉ូ​រ៉ា​ជិត អគ្គលេខាធិការ​បក្ស និង ជា​ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ បាន​ជួប​សវនាការ​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នា​រសៀល​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​សម្តែង​សេចក្តីសោមនស្ស​រីករាយ​បំផុត និង​សូម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ លោក​ប្រធាន​រដ្ឋ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​។​

​សម្តេច​បាន​លើកឡើងថា ទស្សនកិច្ច​នេះ នឹង​ជំរុញ​បន្ថែមទៀត ក្នុង​ការបន្ត​រឹតបន្តឹង ទំនាក់ទំនង​ចំណងមិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ រវាង​បក្ស រដ្ឋ រដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ឡាវ ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​ទ្វេដង​ទៀត​។​

​លោក ប៊ុន​ញុំ​ា​ង វ៉ូ​រ៉ា​ជិត បាន​សម្តែង​ការកោតសរសើរ​ចំពោះ​ការរីក​ច្រើនយ៉ាង​ខ្លាំង​របស់​កម្ពុជា នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ ដែល​ធ្វើ​ឲ្យ​កម្រិតជីវភាព​របស់​ព​ល​រដ្ឋ​កាន់តែ​ល្អប្រសើរ​។ ឯកឧត្តម​ប្រធាន​រដ្ឋ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​និង​កិច្ច​សហរដ្ឋ​ប្រតិបត្តិការ​ដ៍​ល្អ​រវាង​ប្រទេស​រវាង​ប្រទេស​ទាំងពីរ​ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​។​

​ដើម្បី​ទំនាក់ទំនង​ដ៏​ល្អជា​ប្រពៃណី​នេះ​កាន់តែ​រឹងមាំ​ឡើង ពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម លោក ប៊ុន​ញុំ​ា​ង វ៉ូ​រ៉ា​ជិត បាន​ស្នើសុំ​សម្តេច​ប្រធានរដ្ឋសភា ជំរុញ​ទំនាក់ទំនង​ប្រជាពលរដ្ឋ​ប្រទេស​ទាំង ពិសេស​ពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ឱ្យ​កាន់​តែមាន​ជិតស្និទ្ធ​គ្នា​ឡើង ក្នុង​ការកសាង​បន្ទាត់​ព្រំដែន​កម្ពុជា​និង​ឡាវ ជា​ព្រំដែន​សុខសន្តិភាព និង​អភិវឌ្ឍន៍​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង​ដែល​ថ្នាក់ដឹកនាំ និង​ប្រជាជន​ឡាវ សម្រេចបាន ក្នុង​ការកសាង អភិវឌ្ឍ សេដ្ឋកិច្ចសង្គម រីកចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឡាវ កាន់តែ​ល្អប្រសើរ​។​

​សម្តេច​បានបង្ហាញ​ជំនឿ​មុតមាំ​ថា ក្រោម​ការដឹកនាំ ដ៏​ភ្លឺស្វាង​របស់​បក្ស​ប្រជាជន​បដិវត្ត​ឡាវ ដែលមាន លោក​ជា​អគ្គលេខាធិការ និង​ជា​ប្រធាន​រដ្ឋ ប្រជាជន​ឡាវ នឹង​បន្ត​ទទួលជោគជ័យ​ថ្មីៗ​ថែមទៀត ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេសជាតិ​របស់ខ្លួន កាន់តែ​រីកចម្រើន​រុងរឿង​។​

​ក្នុង​រដ្ឋសភា​កម្ពុ​ជាស​ម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន បាន​សម្តែង​ការពេញចិត្ត​ចំពោះ វ​ឌ្ឍ​ភាព នៃ​ទំនាក់ទំនង​មិត្តភាព ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ រវាង​បក្ស​រដ្ឋ រដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ឡាវ ដែលមាន​ការរីកចម្រើន​ឥតឈប់ឈរ បាន​នាំមក​នូវ​ផលប្រយោជន៍ ដ៏​ឧត្តុង្គឧត្តម សម្រាប់​ប្រជាជាតិ​ទាំងសងខាង​៕​ដោយ​៖​កូ​ឡាប​

spot_img
×