Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ដ្រី​បង្វិល​ចង្ក្រាន​មិន​ជុំ ត្រូវបាន​លុបបំបាត់​

spot_img

​ភ្នំពេញ​៖ ពាក្យ​ថា ស្ដ្រី​បង្វិល​ចង្ក្រាន​មិន​ជុំ ត្រូវបាន​លុបបំបាត់ ជា​ពាក្យស្លោក ឬ​ជា​ទស្សនៈ​របស់​សង្គម​ក​ម្ពុ​ជា តាំងពី​អតីតកាល​។ ដោយឡែក​ចំពោះ​ទស្សនៈ​ដូនតា​ខ្មែរ​ដែល​បាន​លើកឡើងថា​ស្ដ្រី​បង្វិល​ចង្ក្រាន​មិន​ជុំ យើង​អាច​និយាយបានថា​ត្រឹមត្រូវ​ចំពោះ​សម័យមុន ប៉ុន្ដែ​មិនអាច​និយាយថា​ត្រឹមត្រូវ​ទាំងស្រុង​ចំពោះ​សម័យនេះ​បានទេ ឬ​យើង​អាច​និយាយបានថា ទស្សនៈ​នេះ អាច​ត្រឹមត្រូវ​ក្នុង​ករណីខ្លះ តែ​មិនមែន​ត្រឹមត្រូវ​ក្នុងន័យ​សង្គម​ទាំងមូល ឬ​ជា​សកល​បានឡើយ​។

លោក ស្រី​ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បានបញ្ជាក់​បែប នេះ ក្នុង​ពិធី​វេទិកា​ផ្សព្វផ្សាយ​យេនឌ័រ ក្រោម​ប្រធានបទ​ស្ដ្រី​បង្វិល​ចង្ក្រាន​មិន​ជុំ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២០ ។

ក្នុងឱកាស​នោះ​លោកស្រី ម៉ែន សំអន បាន​បញ្ជាក់ថា​៖ ទស្សនៈ ដែល​បាន​លើកឡើងថា ស្ដ្រី​បង្វិល​ចង្ក្រាន​មិន​ជុំ​”​អាច​គេ​យល់បាន​ថា សង្គម ខ្មែរ​យើង​មាន​ភាពលំអៀង និង​មិន​បានឱ្យ​តម្លៃ​ស្ត្រី​ស្មើ​បុរស ហើយ​មាន​លក្ខណៈ​រើសអើង​ចំពោះ​ស្ដ្រីភេទ​។ បុរស​មួយចំនួន​នៅតែ​ចាត់ទុកថា​ខ្លួន​គឺជា​មេ​គ្រួសារ​ធំ​មានអំណាច​លើសលប់​នៅក្នុង​គ្រួសារ អាចធ្វើ​អ្វីៗ​បាន​តាមតែ​អំពើ​ចិត្ត​របស់ខ្លួន ដោយ​មិនចាំបាច់​ពិភាក្សា សួរ​យោបល់​ពី​ភរិយា​ឡើយ ជាពិសេស នៅក្នុង​ស្ថានភាព​ដែល​ស្ដ្រី​ជា​ភរិយា​នៅផ្ទះ ជា​មេផ្ទះ​មិនចេះ​រកស៊ី និង​គ្មាន​ចំណូល​។ ស្ថានភាព​នេះ​បានធ្វើឱ្យ​ស្ដ្រី​ជាច្រើន​ទទួលរង​ទុក្ខ​ផ្នែក​ផ្លូវចិត្ត និង​បាត់បង់​តម្លៃ​របស់ខ្លួន ។​លើសពីនេះ ស្ដ្រី​ខ្លះ​នៅតែ​ជួបប្រទះ ការប្រើ​អំពើហិង្សា និង​ការរំលោភ​ពី​សំណាក់​បុរស​មួយចំនួន​ផង​។​បុរស​ខ្លះ​យល់ថា​ការងារ​ដែល​ស្ដ្រី​ជា​ភរិយា​របស់ខ្លួន​ធ្វើ​នៅផ្ទះ​ជា​ការងារ​កំប៉ិកកំប៉ុក មិនមាន​តម្លៃ​ស្មើនឹង​អ្វីដែល​ខ្លួន​រកបាន​នៅ​ខាងក្រៅ​ផ្ទះ​ទេ​។
លោក ស្រ​ម៉ែន សំអន បាន​បញ្ជាក់ថា​៖ កន្លងមក​ថ្មីៗ​នេះ ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុម​ប្រឹក្សាជាតិ កម្ពុជា​ដើម្បី​ស្ត្រី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជា​ណា ចក្រ​កម្ពុជា​បានសម្រេច​បង្កើត ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​សែន ដើម្បី​បំពេញបន្ថែម​ការងារ​ផ្លូវ ច្បាប់ ក្នុង​គោលបំណង​ជួយ​ស្ដ្រី និង​ក្មេងស្រី​ក្រីក្រ ដែល​រងគ្រោះ​ដោយ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ ឱ្យទទួល​បាន​នូវ​យុត្តិធម៌​បាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធិភាព ។ ដូច​ច្នេះ​ជារួម ការអនុវត្ត​យុទ្ធសាស្ដ្រ និង​គោលនយោបាយ របស់​រាជ​រដ្ឋា ភិ បាល​ពិតជា​បាន​ជំរុញ​ឱ្យ​ស្ថានភាព ជីវភាព ឋានៈ និង តួនាទី​របស់​ស្ដ្រី​មាន​ភាព​កាន់តែ​ប្រសើរឡើង​ពីមួយ ថ្ងៃ​ទៅមួយថ្ងៃ ៕ ដោយ​៖ កូ​ឡាប​

spot_img
×