Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុក​ទូរស័ព្ទ​ក្នុង​កាបូបស្ពាយ លើ​កៅអី​រួច​ចូលទៅ​បន្ទប់ទឹក ត្រូវជនល្មើស​ម្នាក់ អង្គុយ​ក្បែរ​គ្នា លួច​យក​

spot_img

​ក្រុង​តាខ្មៅ ៖ ឃាត់​បុរស​ម្នាក់ រ​ណី​អំពើ​លួច (​ទូរស័ព្ទ​) ពេលជនរងគ្រោះ​បាន​ចូល​ផឹក​កាហ្វេ ដោយ​ទូរ​សព្ទ័​របស់​​ខ្លួន​អស់​ថ្ម ក៏​ទុក​នៅក្នុង​កាបូបស្ពាយ ហើយ​ទុក​កាបូប​លើ​កៅអី​រួច​ចូលទៅ​បន្ទប់ទឹក នៅ​ខណៈដែលជនរងគ្រោះ​ចូល​បន្ទប់ទឹក​ស្រាប់តែ​ជនសង្ស័យ ដែល​បាន​អង្គុយ​ក្បែរ គ្នា​បាន​បន្លំ​លួចលូក​យក​ទូរស័ព្ទ រួច​គេចខ្លួន​បាត់ទៅ​។​

​កើតហេតុ នៅ​ថ្ងៃទី​០៨ កុម្ភៈ ២០២០ ម៉ោង​១៣.៣០​នាទី នៅ​ចំណុច ក្នុង​ហាង​កាហ្វេ​អា​ម៉ា​ហ្សូ​ន ភូមិ​តាខ្មៅ​២ សង្កាត់​តាខ្មៅ ខេត្តកណ្ដាល ។​

​ជនរងគ្រោះ​០១​នាក់​៖ ឈ្មោះ គន្ធ សត្យា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ថ្មី​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

​ជនសង្ស័យ ០១​នាក់ ឈ្មោះ ភី​ម សុវណ្ណ​ធឿន ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ សញ្ជាតិ អាមេរិក មុខរបរ គ្រូបង្រៀន​ភាសា​អង់គ្លេស ស្នាក់នៅ​ផ្ទះសំណាក់ (​ចល័ត​) ក្នុង​ក្រុង​តាខ្មៅ (​ឃាត់ខ្លួន )​។​

​វត្ថុតាង​ចាប់យក​៖ ទូរ​សព្ទ័​មួយគ្រឿង iPhone 7plus ពណ៌​ខ្មៅ ។​

​នៅវេលា​ម៉ោង​និង​នៅ​ទីកន្លែង​កើតហេតុ​ដូចខាងលើ ជនរងគ្រោះ​បាន​ចូល​ផឹក​កាហ្វេ ដោយ​ទូរ​សព្ទ័​របស់​
​ខ្លួន​អស់​ថ្ម ក៏​ទុក​នៅក្នុង​កាបូបស្ពាយ ហើយ​ទុក​កាបូប​លើ​កៅអី​រួច​ចូលទៅ​បន្ទប់ទឹក នៅ​ខណៈដែល ជនរងគ្រោះ​ចូល​បន្ទប់ទឹក​ស្រាប់តែ​ជនសង្ស័យ ដែល​បាន​អង្គុយ​ក្បែរ គ្នា​បាន​បន្លំ​លួច លូក​យក​ទូរស័ព្ទ រួច​គេចខ្លួន​បាត់ទៅ​។ ដោយមាន​ការសង្ស័យ​ជនរងគ្រោះ បាន​សុំ​បើក កាមេរ៉ា​សុវត្ថិភាព ពី​ម្ចាស់​ហាង​កាហ្វេ ដើម្បី​ពិនិត្យ ឆែក​មើលឃើញ​ជនសង្ស័យ អង្គុយ​ក្បែរ ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​របស់ខ្លួន បន្ទាប់មក​បានមក​ដា​ក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​តាខ្មៅ​ហើយ​បាន​បន្តធ្វើ​ការស្រាវជ្រាវ​រក​ជនសង្ស័យ​រួច​បានឃើញ​ជនសង្ស័យ កំពុង​អង្គុយ​ផឹក​កាហ្វេ​នៅ​ហាង​កាហ្វេ​នៅក្រោយ​សាលា​សុវណ្ណ​ភូមិ ក៏បាន​ហៅ​សួរ និង​ធ្វើការ​ឆែកឆេរ​ឃើញ​ទូរ​សព្ទ័​នៅក្នុង ហោប៉ៅ​ខោ​ជនសង្ស័យ បន្ទាប់មក ឃាត់​បញ្ជូនមក​ប៉ុស្តិ៍​តាខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​ខ្លន​ពិតជា​បាន​លួច​ទូរស័ព្ទ ជនរងគ្រោះ​ប្រាកដ​មែន​៕ ដោយ​៖​កូ​ឡាប​

 ខ  

spot_img
×