Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​និង​ឡាវ ជំរុញ​ទំនាក់ទំនង​ឲ្យ​បាន​យ៉ាង​ជិតស្និទ្ធ ឈានដល់​ការដោះស្រាយ​រាល់​បញ្ហា​ផ្សេងៗ​ដែល​កើតមានឡើង​នៅតាម​ព្រំដែន​

spot_img

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា គប្បី​ណា​តាម​ព្រំដែន​អាជ្ញាធរ​ដែនដី​ទាំងសងខាង​(​កម្ពុជា​និង​ឡាវ​) ដែល​បាន​ដើរតួ​យ៉ាងសំខាន់​ជំរុញ​ទំនាក់ទំនង​ឲ្យ​បាន​យ៉ាង​ជិតស្និទ្ធ ដែល​ធ្វើយ៉ាងណា​ឲ្យ​ទំនាក់ទំនង​ល្អ​នេះ​ឈានដល់​ការដោះស្រាយ​រាល់​បញ្ហា​ផ្សេងៗ​ដែល​កើតមានឡើង​នៅតាម​ព្រំដែន និង មិន​ត្រឹមតែ​អាជ្ញាធរ​ដែនដី​ទេ កងទ័ព​នៃ​ប្រទេស​យើង​ទាំងពីរ ក៏​គប្បី​ដែល​ជំរុញ​ទំនាក់​ទំ​នង់​ឲ្យ​បាន​កាន់តែ​ជិតស្និទ្ធ ។​

​នៅ​រសៀល​ថ្ងៃអាទិត្យ ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ លោក ប៊ុន​ញ៉ាំង វរ​ជី​ត ( Bounnhang VORACHITH) អគ្គលេខាបក្ស និង ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​វិមាន​សន្តិភាព​។

​លោក ប៊ុន​ញ៉ាំង វរ​ជី​ត បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ជា​រៀងដរាបមក កម្ពុជា និង​ឡាវ​ជា​មិត្ត​ជិតស្និត​ជាទីបំផុត ហើយក៏​ជា​មិត្ត​ដែល​បាន​ជួយ​គ្នា​ទៅវិញទៅមក ក្នុងន័យនេះ គឺ​បាន​បង្ក​នូវ​លក្ខណៈ​ឲ្យ​ប្រទេស​ទាំងពីរ​ជា​ប្រទេស​ភូមិ​ផង​របង​តែមួយ ជា​ប្រទេសជិតខាង​ដ៏​ល្អ ហើយក៏​ជា​ប្រទេស​ដែលមាន​កំណើន​ពាណិជ្ជកម្ម​ទៅវិញទៅមក​កាន់តែ​កើនឡើង​ល្អ ជាងនេះទៀត​ក៏មាន​សុវត្ថិ​ភាពល្អ​ផងដែរ​នៅតាម​ព្រំដែន​។ ជាមួយគ្នានេះ លោក បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ផងដែរ​ថា​កន្លងមក​ភាគី​ឡាវ​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង​ដែល​នាយករដ្ឋមន្ត្រី​ទាំង​ពីរបាន​លើកកម្ពស់​លើក​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឲ្យ​ទៅជា​ទំនាក់​ទំនងជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ក្នុង​រយៈពេល​យូ​អន្លាយ និង​បាន​ជំរុញ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​និង​កាន់​តែមាន​កម្រិត​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ក្នុងន័យ​នេះដែរ លោក បាន​បន្ត​គោរព​ជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ក្នុង​រយៈពេល​២ ឆ្នាំ​កន្លងមកនេះ លោក បានមក​កម្ពុជា ហើយ​បាន​សង្កេតឃើញថា​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ជាទីបំផុត ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​វិញ ក៏មាន​ជីវភាព​រស់នៅ​ល្អប្រសើរ​ផងដែរ​។ ទន្ទឹមនឹងនេះ លោក បាន​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បន្ថែមទៀតថា លោក បាន​ចូលគាល់​ព្រះមហាក្សត្រ​ជីវិត​តម្កល់​លើ​ត្បូង ហើយក៏​បាន​ជួប សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ផងដែរ​។ ជាមួយគ្នានេះ លោក ក៏បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ជាទីបំផុត​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​ស្វាគមន៍​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់ លោក យ៉ាង​កក់ក្តៅ​ជាទីបំផុត ហើយ​ការធ្វើដំណើរ​ទស្សនកិច្ច​មកកាន់​កម្ពុជា​ពេលនេះ​គឺ​ទទួលបាន​ជោគជ័យ និង​បន្ត​ជោគជ័យ​ទៀត​នៅ​ថ្ងៃស្អែក​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឯកភាព​និង បាន​វាយតម្លៃ​ខ្ពស់​អំពី​ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ​ដែល​បានលើកឡើង​ដោយ លោក ប៊ុន​ញ៉ាំង វរ​ជី​ត ហើយ សម្ដេច​តេ​ជោ បាន​លើកទឹកចិត្ត​ធ្វើយ៉ាងណា​យើ​ងគ​ម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង​ល្អ​នេះ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ស្របតាម​អ្វីដែល​យើង​បាន​ចុះហត្ថលេខា​ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ផង​។ ជាងនេះទៅទៀត សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ ថា គប្បី​ណា​តាម​ព្រំដែន​អាជ្ញាធរ​ដែនដី​ទាំងសងខាង​ដែល​បាន​ដើរតួ​យ៉ាងសំខាន់​ជំរុញ​ទំនាក់ទំនង​ឲ្យ​បាន​យ៉ាង​ជិតស្និទ្ធ ហើយ​អាចបង្កើត​ឲ្យ​មាន​កម្មវិធី​កីឡា​រួមគ្នា​ផង ដែល​ធ្វើយ៉ាងណា​ឲ្យ​ទំនាក់ទំនង​ល្អ​នេះ​ឈានដល់​ការដោះស្រាយ​រាល់​បញ្ហា​ផ្សេងៗ​ដែល​កើតមានឡើង​នៅតាម​ព្រំដែន​។ ទន្ទឹមនឹងនេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា​មិន​ត្រឹមតែ​អាជ្ញាធរ​ដែនដី​ទេ កងទ័ព​នៃ​ប្រទេស​យើង​ទាំងពីរ ក៏​គប្បី​ដែល​ជំរុញ​ទំនាក់​ទំ​នង់​ឲ្យ​បាន​កាន់តែ​ជិតស្និទ្ធ ផងដែរ ព្រោះ​កាលណា​មាន​ភាព​ជិតស្និត​ហើយ​ទោះបី​មានរឿង​អ្វី​ក៏​អាច​ដោះស្រាយ និង ពិភាក្សាគ្នា​បានដែរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ជូនពរ លោក ប៊ុន​ញ៉ាំង វរ​ជី​ត ទទួលបាន​សុខភាព​ល្អ និង​ជោគជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕​ដោយ​៖​កូ​ឡាវ​

spot_img
×