Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​ពិនិត្យ​ស្ថានីយ​រថភ្លើង​ប៉ោយប៉ែត ដើម្បី​ត្រៀម​ត​ភ្ជាប់​ផ្លូវដែក​កម្ពុជា ជាមួយ​ប្រទេស​ថៃ និង​ជំរុញ​ការអនុវត្ត ដោះស្រាយ​ផលប៉ះពាល់​

spot_img

​ប៉ោយប៉ែត​៖ នៅ​ថ្ងៃអាទិត្យ ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ ចុះ​ពិនិត្យ​ស្ថានីយ​រថភ្លើង​ប៉ោយប៉ែត ដើម្បី​ជំរុញ​ការអនុវត្ត​គោលនយោបាយ ដោះស្រាយ​ផលប៉ះពាល់ និង​ត្រៀម​រៀបចំ​ការតភ្ជាប់​ផ្លូវ​រថ​ដែក​កម្ពុជា ជាមួយ​ប្រទេស​ថៃ ក្នុង​គោលបំណង​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​សម្រួល​ដល់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​។​

​គួរ​រំលឹក​ឡើង​ថា​៖ ផ្លូវដែក​ភាគ​ខាងជើង​របស់​ព្រះរាជាណាចក្រ​កម្ពុជា ភ្នំពេញ​-​ប៉ោយប៉ែត ព្រំដែន​កម្ពុជា​-​ថៃ ដែលមាន​ប្រវែង ៣៨៦​គីឡូម៉ែត្រ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ស្តារឡើងវិញ​រួចរាល់ និង​បាន​ដាក់ឱ្យ​ដំណើរការ​បណ្តោះ​អាសន្នកាល​ពី​ចុងឆ្នាំ​២០១៨ កន្លងទៅនេះ​។​

​ការតភ្ជាប់​ផ្លូវដែក​កម្ពុជា​-​ថៃ ពិតជា​នាំមក​នូវ​កាលានុវត្តភាព​ថ្មី សម្រាប់​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ដែក ជាម​ធ្យា​បាយ​ដឹកជញ្ជូន​ទំនិញ​ដ៏​ស័ក្តិ​សិទ្ធ មានតម្លៃ​ថោក សុវត្ថិភាព​ខ្ពស់ កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ខឿនសេដ្ឋកិច្ច​ជាតិ​របស់​ប្រទេស​ទាំងពីរ ពិសេស​ត​ភ្ជាប់​និង​អភិវឌ្ឍ​តំបន់​អាស៊ាន និង​មហា​អនុតំបន់​មេគង្គ​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×