Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ដាញសង្គ​មហ្វេ​សបុក​ ស្នើអភិបាលខេត្តសៀមរាប ​ជួ​យពន្យល់និងដោះស្រាយ​ ​ទំនាស់លើដីចំណីផ្លូ​​វ ជូនពល​រ​ដ្ឋចំ​​​នួ​ន៩​គ្រួ​សារ

spot_img

សៀមរាប៖ បន្ទាប់ពីមានគណនេយ្យទំ​នា​ក់​ទំនង​បណ្ដា​ញ​សង្គ​មហ្វេស​បុក​ ឈ្មោះ “Bosavy Chhet” បានបង្ហោះខ្លឹមសា​រ​ ​ សូមគោរពជូនលោ​​ក ទៀ សីហា អភិបាលខេត្តសៀមរា​​ប ជួយពន្យល់និងដោះស្រាយជូន​ព​ល​​រ​​ដ្ឋ​ចំ​​នួ​ន៩គ្រួសារនៅភូមិយាង ​ឃុំឬស្សីលក ស្រុកជីក្រែងមកនោះ រដ្ឋ​បា​លស្រុកជីក្រែងបានចេញ​សេ​ចក្ដី​បំ​ភ្លឺ។

រដ្ឋបាលស្រុកជីក្រែង នៅថ្ងៃសៅរ៍ទី៨​ ​ខែកុម្ភៈ ឆ្នាំ២០២០បានចេញសេចក្ដី​បំ​ភ្លឺ ពីករណីទំនាស់លើដីចំណីផ្លូវរវា​ង​ប្រ​ជាពល​រ​ដ្ឋចំនួន ៩ គ្រួសារ ដណ្ដើមចង់បានដីចំណីផ្លូវសាធា​រ​ណៈរ​បស់​រដ្ឋជា​ប្រយោជ​ន៍​ផ្ទាល់ខ្លួន ស្ថិតនៅភូមិយាង ឃុំឬស្សីល​ក​ ស្រុក​ជី​ក្រែង ខេត្តសៀមរាប។

រដ្ឋបាលស្រុកជីក្រែង មានកិត្តិយសសូមជម្រាបជូនដំ​ណឹ​ង ដល់សាធារណជ​ន​ជ្រាបថា “មានគណនេយ្យទំនាក់ទំនង ​​បណ្ដាញសង្គមហ្វេសបុក​(​Facebook) ឈ្មោះ “Bosavy Chhet” បានបង្ហោះខ្លឹមសា​រ​ពីថា ” សូមគោរពជូនឯក​ឧ​ត្ដម ទៀ សីហា អភិបាលខេត្តសៀមរាបសូមឯកឧ​ត្ដ​ម​មេត្តា ជួយពន្យល់និងដោះស្រាយជូនពលរដ្ឋ​​ចំនួ​ន៩គ្រួសារនៅភូមិយាង ឃុំឬ​ស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ករណី ​លោ​ក ធូ ចន្ថុល អភិបាលរងស្រុកជីក្រែ​ង​ បង្ខំឲ្យរុះ​រើផ្ទះគាត់ដោយចោ​ទ​ថា រស់នៅលើដីចំណីផ្លូវរដ្ឋ ស្រ​ប​ពេលផ្លូវនេះបានពង្រីកនិងធ្វើរួចរា​​ល់ព្រម​ទាំងដា​ក់ដោ​យប្រើ​ប្រាស់​ហើយ​ ​ហេតុអ្វីឲ្យគាត់រុះរើបន្ថែមជាមួយគ្នានោះគេវាស់វែង​ពួ​កគាត់​បា​នកាត់ដីចំណីផ្លូវផ្ដល់ជូនរដ្ឋ​រួ​ច​ហើយ “។

ចំពោះករណីនេះ រដ្ឋបាលស្រុកសូ​ម​ធ្វើកា​របំភ្លឺ ដូចខាងក្រោម​៖​

១. ចំពោះករណីនេះដំបូងឡើយនៅថ្ងៃ​ទី​៣​ ខែមិថុនា ឆ្នាំ២០១៩ គម្រោងស្ថាបនាផ្លូវខេត្ត​ ដែលអនុវត្តគម្រោងដោ​យ​ក្រសួ​ង​សា​ធា​រណការ និងដឹកជញ្ជូន និងមាន កងវិស្វកម្មក្រសួងការពា​រ​ជាតិ​ ជាអ្នកសាងសង់បានចុះកំណត់​​យកផ្លូ​វក្នុង​ភូ​មិយាង ឃុំឬស្សីលកនេះ ​ជាគម្រោងផ្លូវសាងសង់រប​ស់​ខេ​ត្ត និងបានបន្តស្ថាបនាជា​​ដំណា​ក់​កាលៗ ហើយក៏កើតមានជាបញ្ហាទំនា​​ស់ប្ដឹ​ង​ផ្ដល់​គ្នា ​រវាងប្រជាពល​រ​ដ្ឋ និងប្រជាពលរដ្ឋផ្ទាល់ក្នុ​​ងចំ​ណោ​ម​ ០៩គ្រួសារក្នុង​នោះ​ដែ​លបា​នឈ្លោះ​ប្រ​កែ​កគ្នា ដណ្ដើមកាន់កាប់ដី​ចំ​ណីផ្លូវ​សា​ធារ​ណៈ​របស់រ​ដ្ឋ ដោយសារការរំលោភបំពា​ន​រ​បស់​ខ្លួ​ន ធ្វើសំណង់ចូលលើដីចំ​ណី​ផ្លូវ​រ​ប​ស់​រដ្ឋ មានប្រវែងប្រមាណជាង ​៥​០០ម៉ែត្រ មានទំហំ ១៥ម៉ែត្រ និងមានចំណីផ្លូវប្រ​វែ​ង ៧,៥ម៉ែត្រពីអ័ក្ស​ក​ណ្ដាល ស្ថិតនៅក្នុងភូមិយាង​ ​ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

​២​. រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ លោក ធូ ចន្ថុល អភិបាលរង នៃគណៈអភិបាលស្រុ​ក​ជីក្រែ​ង​ តំណាង លោក ពៅ ប៊ុនធឿន អភិបាល នៃគណៈអភិ​បា​លស្រុ​កជី​ក្រែង បានដឹកនាំក្រុមការងា​រ​ ចុះប្រជុំដោះស្រាយផលប៉ះពាល់លើកា​រ​រំ​លោភ​ដីចំ​ណីផ្លូ​វរ​ប​ស់រ​ដ្ឋ ស្ថិតនៅចំណុចភូមិយាង ឃុំឫ​ស្សី​លក ស្រុកជីក្រែង ម្ដងទៀត ជាលទ្ធផលគឺ ​បានពន្យល់អំពីច្បាប់លិខិតបទ​ដ្ឋា​ន​គ​តិយុត្តនានា ដែលពាក់ព័ន្ធនឹងផ្លូវ​ថ្ន​ល់ និងបានរកឃើញថាប្រ​ជា​ពល​រ​ដ្ឋ​ចំនួន ០៩គ្រួសារនេះបានរស់​នៅ​ និងសាងសង់ផ្ទះលើដីចំណី​ផ្លូ​វមុ​នពេ​ល ដែលរដ្ឋចេញប្លង់​រឹង (ប្លង់ចេញដោយគ​ម្រោ​ង​អេកូ​ហ្សូ​ន​) នោះទៅទៀត ហើយក្រុមការងាររដ្ឋបា​ល​ស្រុ​ក ដែលមានការិយាល័យភូ​មិ​បា​លស្រុ​ក​ ការិយាល័យសាធា​រ​ណការ និងដឹកជញ្ជូន​ស្រុ​ក និងអាជ្ញាធរភូមិ​យា​ង ឃុំឫស្សីលក និងប្រជាពលរដ្ឋពល​រ​ដ្ឋ​ចំ​នួន ០៩គ្រួសារដែលបានរ​ស់​នៅលើ​ដីចំ​ណីផ្លូវ ក៏បានសហការចុះកំណត់​រ​កអ័​ក្សផ្លូ​វ​ និងទំហំដីចំណីផ្លូវ​ឲ្យ​ឃើញទាំ​ងអ​ស់គ្នា​ទៅ​តាម​​ប្លង់​រឹង (ប្លង់ចេញដោយគម្រោង​អេ​កូ​ហ្សូន​) ដែលមានស្រាប់ និងបានកំណត់ផ្លូវ​១​៥​ម៉ែ​ត្រ​ គឺ៧,៥ម៉ែត្រសង្ខា​ង​ពីអ័​ក្សផ្លូវ និងរកឲ្យឃើញចំណុ​ច​អ័​ក្សផ្លូវ ៧,៥ម៉ែត្រ នៅត្រង់ណាទៅតាមប្លង់​រឹ​ង ដើម្បីជាការស្មើភា​ព​គ្នា​ និងតម្លាភាពទៅវិញ​ទៅ​មក ជៀសវាងការចោទប្រកា​ន់​ថាកា​រ​ពង្រីក​ផ្លូវ​នេះមា​នភា​ព​ល​ម្អៀង​ និងបានស្នើឲ្យលោកស្រីមេ​ឃុំ​ចេ​ញសេចក្ដីជូនដំណឹ​ង ដើម្បីឲ្យប្រជាពលរ​​ដ្ឋចំ​នួន ៩គ្រួ​សារ​ ដែលប៉ះពាល់ធ្វើការរុះរើសំណ​ង់​ ដែលបានសាងសង់លើដីចំ​ណី​ផ្លូ​វ​ ប្រសិនប្រជាពលរដ្ឋមានការ​ត​វ៉ាសូ​មដា​ក់ពា​ក្យ​ប​ណ្ដឹ​ង មករដ្ឋបាលស្រុក​ប​ន្តនី​តិវិ​ធី​។

ប៉ុន្តែរហូតមកទល់ពេលនេះប្រជាពលរដ្ឋ​ចំ​នួន ៩គ្រួសារ មិនព្រមអនុវត្តតាមសេចក្ដី​ជូ​ន​ដំណឹ​ង របស់រដ្ឋបាលឃុំឬស្សី​​លក​ និងមិនបានដាក់ពា​ក្យ​ប​ណ្ដឹ​ងត​វ៉ាម​ករ​ដ្ឋ​បា​លស្រុកទេ ថែមទាំងដើរដាក់ពាក្យប្ដឹងទៅដល់​សា​លាខេ​ត្តសៀ​មរា​ប​និង រហូតឈានទៅដល់ការ​ប្ដឹ​ង​ទៅសារព័ត៌មានទូរទស្ស​ន៍​ BTV និងមានការបង្ហោះតាមគណ​នេ​យ្យ ទំនាក់ទំនងបណ្ដាញសង្គ​ម​ហ្វេ​ស​បុ​ក (Facebook) ឈ្មោះ “Bosavy Chhet” ដូចមានក្នុងខ្លឹម​សា​រខា​ងលើ ដោយសារការចុះទៅយកព័ត៌មាន​ រ​បស់អ្នកសារព័ត៌​មា​ន សូមមេត្តាយកព័ត៌មានឲ្យបាន​​ច្បាស់​លា​ស់​ មុននឹងចេញផ្សាយព័​ត៌​មា​នរប​ស់​ខ្លួន ដែលមិនបានយល់ពីអង្គ​ហេ​តុ​ នៃរឿងទំនាស់នេះសិន​ ​ជៀសវាងព័ត៌មានមិន​មែ​ន​ជាកា​រ​ពិត កុំទៅតាមការបង្ហាញរប​ស់​ជន​ឆ្លៀ​តឱកាសយកចំណេញ ជា​ផលប្រយោជន៍ផ្ទាល់ខ្លួ​ន​តែភា​គីម្ខា​ង​ៗ និងសូមឲ្យអ្នកសារព័ត៌មានគោរពតាម​វិ​ជ្ជាជី​វៈរ​ប​ស់ខ្លួន និងសូមឲ្យយកព័ត៌មានដែលពិត​ចាំ​ប​ង្ហោះ​ និងផ្សព្វផ្សាយឲ្យសាធា​រណៈ​ជ​នដឹង ប្រសិនបើចង់ជ្រាប​ព័​ត៌​មា​នច្បាស់​លា​​ស់​ សូមទៅទំនាក់ទំនងយ​ក​ព័​ត៌មា​ន នៅអង្គភាពរប​ស់​គេ​ផ្ទា​ល់​ ជៀសវាងការ​ប​ង្ហោះ និងផ្សព្វផ្សាយព័ត៌មានមិន​​ពិត​៕ដោយ៖កូឡាប

spot_img
×