Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទព្រឹត្តកា​រ​ណ៍ កីឡាទេសចរណ៍អន្លង់​វែ​ង​ លើកទី២ឆ្នាំ២០២​០​

spot_img

ខេត្តឧត្ដរមានជ័យ៖ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួ​ង​ទេស​ច​រណ៍ អញ្ជើញជាអធិបតីភា​ព​ នៅក្នុងពិធីបិទព្រឹត្តការ​ណ៍​ ​កីឡាទេសចរណ៍អន្លង់វែង លើកទី២
​ឆ្នាំ​២០២​០​។ ក្នុងនោះក៏មានកា​រ​​អញ្ជើ​ញ​ចូល​រួ​មពី លោកឌី រ៉ាដូ អភិបាលរង ខេត្តឧត្ដរមានជ័យ​ អភិបាលស្រុក មន្ទីរពាក់ព័ន្ធ រួមទាំ​ង​គណៈ​ប្រ​តិភូថៃ​យ៉ាង​ច្រើនកុះ​ករ​ផង​ដែរ​។

លោក ឌី រ៉ាដូ អភិបាលរងខេត្តឧ​ត្ដ​រមា​ន​ជ័យ បានលើកឡើងថា ស្រុ​កអន្លង់វែង គឺជាទីតាំងប្រវត្តិសាស្ត្រដ៏គួ​រ​ឲ្យកត់​ស​ម្គា​ល់មួយ បើយោងតាមសៀវ​ភៅ​ “ប្រវត្តិសាស្ត្រសហគមន៍អ​ន្ល​ង់​វែង ៖ តំបន់កាន់កាប់ចុងក្រោយរ​ប​ស់​ច​លនា​ខ្មែ​រ​ក្រ​ហ​ម” ជា​ទីតាំង​ស​ម្បូ​រ​ណ៍ ទៅដោយប្រវត្តិសាស្ត្រដ៏​សោ​កស​ង្រេង​ជាច្រើ​នរ​បស់​ក​ម្ពុ​ជា​។ បច្ចុប្បន្នអន្លង់វែង​ត្រូ​វបា​ន​ស្គាល់​ជា​តំប​ន់​តស៊ូ​ចុ​ង​ក្រោយ របស់ចលនាខ្មែ​រ​ក្រ​ហ​ម និងបានបន្សល់នូវស្លា​ក​ស្នា​ម នៃការគ្រប់គ្រងរ​ប​ស់​ខ្មែរ​ក្រហម ហើយអតីតកម្មាភិ​បា​លជា​ច្រើនបន្តរស់នៅក្នុ​ង​តំ​ប​ន់នេះ​ រហូតមកដល់​ស​ព្វថ្ងៃ​។

ក្នុងនោះ លោក វ៉ាត់ ចំរើន ​រដ្ឋលេខាធិការក្រសួងទេស​ច​រណ៍ បានមានប្រសា​ស​ន៍​ថា សកម្មភាពព្រឹត្ត​កា​រ​ណ៍​ កីឡាទេសចរណ៍​អ​ន្លង់​វែ​ងនេះ គឺដើម្បីបន្តឹងដល់ចំណងមិ​ត្ត​ភាព​រប​ស់ក​ម្ពុ​ជា-ថៃ ព្រមទាំងជាកាយវិការដ៏​ប្រ​សើរ សម្រាប់ប្រជាជនទាំងពីរ​ ក្នុ​ងការប្រាស្រ័យទា​ក់​ទ​ង​គ្នា ជាពិសេសពង្រឹងវិស័យទេ​ស​ចរ​ណ៍ សម្រាប់ជាប្រយោជន៍ដល់ប្រទេ​ស​និង​ប្រជាជ​ន​ទាំ​ងពីរ។

លោករដ្ឋលេខាធិការ ក៏បានកោ​តសរ​សើ​រ ដល់ក្រុមការងារមន្ទីរ​ទេ​សច​រ​ណ៍ខេ​ត្តឧត្ដ​រ​មា​នជ័យ រដ្ឋបាលស្រុកអន្លង់វែង ​ក​ងកម្លាំ​ង អង្គភាពពា​ក់​ព័ន្ធ ដែលបានខិតខំផ្តួចផ្តើម​ ​រៀបចំព្រឹត្តការណ៍នេះឡើងបា​ន​ទទួ​លយ៉ា​ងជោ​គ​ជ័​យ​ផង​ដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ ថ្មើរជើងប្រវត្តិសាស្ត្រអន្ល​ង់​វែ​ង មានកីឡាករចូល​រួ​ម ចំនួនប្រមាណ ២០៤៤នាក់ (ភាគីថៃចូលរួម​ ​៧៤៤នាក់)៕ ដោយ៖កូឡាប

spot_img
×