Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកភូមិព្រះដាក់ កំពុងសស្រាក់ស្រាំរៀបចំក្រាលការ៉ូ​ឡា​លើចិ​ញ្ចើ​មស​ងខា​ងផ្លូវមុខផ្ទះដោយខ្លួនឯ​​ង

spot_img

សៀមរាប៖ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី​​ ​នៅថ្ងៃទី១០កុ​ម្ភៈនេះ បានបង្ហោះសារមួយថា សុំ​លួ​ចថត​សក​ម្មភាព​អ្ន​កភូ​មិព្រះ​ដាក់ កំពុងសស្រាក់ស្រាំរៀបចំក្រា​ល​ការ៉ូ​ឡាលើចិ​ញ្ចើម​សងខា​ងផ្លូ​វ មុខផ្ទះដោយខ្លួនឯ​ង​ កាលពីល្ងាចមិញបន្តិ​ច​។

លោកបន្តថា សូមកុំច្រលំ ​ខ្ញុំលួចស្ងើចសរសើរទឹក​ចិ​ត្តរប​ស់អ្នក​ភូមិព្រះ​ដា​ក់​ទេ។ តាមពិតទៅ ខ្ញុំកំពុ​ងតែគិតរិះរកវិធីយ៉ាងណា​ដើ​ម្បីគៀ​រគរ​ថវិកាបដិភាគ ជំរុញឲ្យតំបន់​នេះមានរបៀបរៀ​ប​រ​យ អនាម័យនិងសោភ័​ណ​ភាព​ប្រសើ​រជា​ងមុន​នៅតា​ម​ផ្លូវដើរ ព្រោះជាតំបន់ទេសចរណ៍មា​ន​លក់នំ​បញ្ចុ​កនិ​ងចំណី​អាហា​រ​ផ្សេង​ៗ ​ជាពិសេសក្រោយពេលដែលមាន​កា​ររៀ​បចំ​ផ្លូ​វថ្មី និងអំពូលបំភ្លឺតាមថ្ន​ល់​បាន​ស្រស់​ស្អាត​រួច​ហើ​យ។ ប៉ុន្តែ មិនទាន់ទាំង​បា​នផ្សព្វ​ផ្សា​យ ពីគោលគំ​និ​ត​នេះផង ស្រាប់តែអ្នកភូមិនៅទី​នេះ​ ស្ម័គ្រចិត្តភ្ញាក់រលឹកដោ​យ​ខ្លួន​ឯ​ង នាំគ្នារៀបចំដើម្បីសោ​ភ័​ណភាព​នៅមុ​ខផ្ទះ​រៀង​ៗ​ខ្លួ​ន ដោយមិនចាំបាច់រងចាំការ​ផ្ត​ល់ជូ​ន ឬសម្របសម្របពីអាជ្ញាធ​រ​មូល​ដ្ឋាន​ឡើយ​។ មិនតែប៉ុណ្ណោះ​ ​ពួកគាត់ថែមទាំងបា​ន​ពិ​គ្រោះ​គ្នា ស្រុះស្រួលយកពណ៌ប្រ​ហាក់ប្រ​ហែ​លគ្នា និងក្រាលក្នុងកម្ពស់ស្មើៗ​គ្នា​ថែម​ទៀត​ផង​។​

លោកបានលើកឡើងថា ខ្ញុំ​ឃើញហើយ ខ្ញុំរំភើប ខ្ញុំញញឹ​ម​។ ញញឹមប្រកបដោយមោ​ទ​នភាព ដែលបានបម្រើនៅក្នុង​ស្រុ​ក ដែលមានប្រជាពល​រ​ដ្ឋ​ចេះខ្វា​យ​ខ្វ​ល់​បែ​ប​នេះ។ អរគុណសម្រាប់ស្មារតី​ចូ​ល​រួម អរគុណដែលបានធ្វើជា​គំ​រូ​ដ៏ប្រ​ពៃ នៃការរស់​នៅ​ស្អា​ត យល់ពីប្រយោ​ជ​ន៍​រួ​ម យល់ពីសោភ័ណ​ភា​ព និងភាពទាក់ទាញនៅ​ក្នុ​សហ​គមន៍​រ​ប​ស់ខ្លួ​ន។ ប្រសិនបើគ្រប់ទីកន្លែងនៅ​ក្នុ​ង​ស្រុ​ក​ប​ន្ទា​យស្រី​ សុទ្ធតែមានការយ​ល់​ឃើ​ញ និងមានការចូល​រួ​ម​បែប​នេះ​ ខ្ញុំជឿជាក់ថាយើងអា​ច​ដោះ​ស្រាយ​ បានរាល់បញ្ហាសង្គ​ម​ នៅក្នុងស្រុករប​ស់​យើ​ង។ ក្នុងនាមរដ្ឋបា​ល​ស្រុ​ក​ ខ្ញុំនឹងជំរុញប​ន្ថែម​ទៀត ទៅលើបញ្ហាបរិស្ថាននៅ​ក្នុ​ងតំ​បន់នេះ លើកទឹកចិត្តឲ្យមាន​ការ​ដាំដើម​ផ្កា​និ​ង​ដើម​ឈើ​ និងមានការគ្រប់​គ្រ​ង​អ​នា​ម័​យ​សំរា​មឲ្យរឹតតែ​បាន​ល្អប្រ​សើរ​ជា​ង​មុ​ន៕ ដោយ៖កូឡាប

spot_img
×