Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេ​ត្តស្វា​យរៀ​ង ចុះពិនិត្យមើលវឌ្ឍនភា​ព​នានា ដែលកំពុងដំ​ណើ​រកា​រនៅ​ក្រុ​ង​បាវិ​ត

spot_img

ខេត្តស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វា​យ​រៀង អមដំណើរដោយលោកអភិ​បា​ល​រងខេត្ត លោកប្រធានម​ន្ទី​រសា​ធារ​ណការ និងដឹកជ​ញ្ជូ​ន​ខេត្ត លោកអភិបាលក្រុ​ង​បា​វិត លោកនាយកទីចាត់ការហិរ​ញ្ញ​វត្ថុ​សា​លា​ខេត្ត​ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យមើល​វ​ឌ្ឍ​នភា​ព នៃការអភិវឌ្ឍក្រុងបាវិត​រួ​ម​មា​ន៖

១-ពិនិត្យមើលការសាងសង់​ផ្លូវ​វាង​សម្រា​ប់ឡានកុងទឺន័រដឹកទំ​និ​ញចេញចូ​ល​ និងទីតាំងត្រួតពិនិ​ត្យ​កុងទឺ​ន័ររួ​មគ្នា នៅទីតាំងឆ្លងកាត់ព្រំ​ដែ​នរ​វាងប្រ​ទេស​ក​ម្ពុ​ជា និងវៀតណា​ម​ ​។

២-ពិនិត្យមើលដំណើ​រ​ការ​អភិ​វឌ្ឍន៍​នៅតំបន់ព្រំដែនបង្គោល​លេ​ខ​ ១៦៤-១៦៥។

៣-ពិនិត្យមើលការស្ថាប​នា​ផ្លូវ​ចាក់បេ​តុង ដែលកំពុងដំណើរការ​នៅ​ផ្លូវ​សំ​ខាន់ៗមួយចំនួនក្នុង​ក្រុ​ងបា​វិ​ត​។

៤-ពិនិត្យមើលទីតាំងប្រព័ន្ធលូរំ​ដោះ​ទឹក​ក​ខ្វក់​​។

៥- ពិនិត្យមើលដំណើរការ​សា​ងសង់​សាលា​សង្កា​​ត់ ប៉ុស្តិ៍រដ្ឋបាលក្រុងបា​វិ​ត និងមូលដ្ឋានកងរាជ​អា​វុធ​ហត្ថក្រុ​ងបា​វិ​ត ដែលកំពុងសាងស​ង់​សម្រេ​ចបា​ន​ប្រមាណ​៦​០% ។

សូមជម្រាបជូនថា ក្នុងអាណ​ត្តិ​ដឹក​នាំរ​ប​ស់លោ​​ក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀ​ង​ លោកបានដាក់ចេញនូវទិស​ដៅ​សំខា​ន់ៗដែ​លជា​ត្រីវិ​ស័យ ក្នុងការអភិវ​ឌ្ឍ​ខេត្ត​ស្វាយ​រៀង​ និងជាទិសដៅយុទ្ធ​សា​ស្ត្រច​តុកោ​ណ របស់រាជ​រ​ដ្ឋាភិបា​លក​ម្ពុជា​៕ ដោយ៖វ៉ៃកូ

spot_img
×