Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើករថយន្ត​បត់​ឆ្វេង​មិន​ប្រយ័ត្ន​ត្រូវ​ម៉ូតូ​បុក​បណ្តាលឱ្យ​មនុស្ស​២​នា​ក់រង​របួសធ្ងន់​និង​ស្រាល​នៅ​ស្រុក​រមាសហែក​

spot_img

​ខេត្តស្វាយរៀងៈ​បុរស​២​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​និង​ម៉ូតូ​ក្នុងទិសដៅ​ស្របគ្នា​ដែល​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០២០ លើផ្លូវ​ជាតិ​លេខ​13​ក្រាល​កៅស៊ូ ចន្លោះ​គីឡូម៉ែត្រ​លេខ​29-30 ត្រង់ចំណុច​ភូមិ​បុស្ស​គគីរ ឃុំ​អណ្តូង​ពោធិ៍ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​អ្នកបើករថយន្ត​មានឈ្មោះ​ហ៊ុន ធា ភេទ​ប្រុស អាយុ​38​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ថ្មី ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង ជា​អ្នកបើករថយន្ត​ម៉ាក​កាមរី​ឆ្លាម ស៊េរី​ឆ្នាំ​1997 ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2J.9046 បើក​ពី​ទិស​ខាងជើង ទៅ​ត្បូង រួម​ដំណើរ​01​នាក់​ឈ្មោះ​ភិន ថា​ត ភេទ​ស្រី អាយុ​37​ឆ្នាំ មុខរបរ​កសិករ ត្រូវជា​ប្រពន្ធ​។​

​ប្រភព​ដដែល​បាន​បន្តថា ជនរងគ្រោះ​មាន​.​ឈ្មោះ​ខាន់ រ៉ាត់ ភេទ​ប្រុស អាយុ​19​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​បឹង ឃុំ​កំពង់អំពិល ស្រុក​រំដួល ខេត្តស្វាយរៀង ជា​អ្នកបើក​ម៉ូតូ​ម៉ាក​ហុងដា​winner ពណ៌​ស គ្មាន​ផ្លាកលេខ បើក​ពី​ទិស​ខាងជើង ទៅ​ត្បូង រួម​ដំណើរ​01​នាក់​ឈ្មោះ​ស៊ឹម សំអន ភេទ​ប្រុស អាយុ​20​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ជាមួយ​អ្នកបើកបរ (​ពុំ​ពាក់មួក​សុវត្ថិភាព​ទាំង​02​នាក់​)​។​

ប្រភព​ខាងលើ​បាន​បន្ថែមទៀតថាៈ ករណីនេះ​គ្រោះថ្នាក់​មនុស្ស​02​នាក់ ប្រុស ធ្ងន់​01​នាក់​គឺ​ឈ្មោះ​ស៊ឹម សំអន បាន​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​រមាសហែក​។ ចំពោះ​ខូច​រថយន្ត​01​គ្រឿង​ស្រាល ម៉ូតូ​01​គ្រឿង​ធ្ងន់​។​

បច្ចុប្បន្ន វត្ថុតាង​បាន​យកមក​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​រមាសហែក​។ មូលហេតុ រថយន្ត បត់​ឆ្វេង​ខ្វះ​ការប្រុងប្រយ័ត្ន​៕​ដោយ​៖​វ៉ៃ​កូ​

spot_img
×