Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង់​ក្លា​ដេ​ស បោះបង់​គម្រោង​ជន្លៀស​ប្រជាជន​ខ្លួន​សេសសល់​នៅ​ចិន ដោយសារ​នាវិក​យន្តហោះ​មិន​ព្រមទៅ​ទីនោះ​

spot_img

​ប្រទេស​បង់​ក្លា​ដេ​សបាន​បោះបង់ចោល​គម្រោង​ទៅ​ជន្លៀស​ប្រជាជន​ខ្លួន​ដែល​សេសសល់​នៅ​ប្រទេស​ចិន ដោយសារ​នាវិក​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ Biman បដិសេធ​មិន​ព្រមធ្វើ​កិច្ចការ​នោះ​។​

​កាលពី​សប្តាហ៍​មុន បង់​ក្លា​ដេ​សបាន​ជន្លៀស​ប្រជាជន​ខ្លួន​ចំនួន ៣១២​នាក់ ដែល​ភាគច្រើន​ជា​និស្សិត មកពី​ចិន និង​មាន​គម្រោង​លើក​ទី ២​ទៅ​ដឹក​ប្រជាជន​ចំនួន ១៧១​នាក់​ដែល​សេសសល់​នៅ​ចិន ប៉ុន្តែ​ត្រូវបាន​នាវិក​យន្តហោះ​បដិសេធ​។​

“​ពួកយើង​មិនអាច​យក​ពួកគេ​ត្រឡប់មកវិញ​នោះទេ ដោយសារ​ពួកយើង​មិនអាច​បញ្ជូន​ជើងហោះហើរ​ទៅបាន​”​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ការបរទេស​បង់​ក្លា​ដេ​ស AK Abdul Momen ប្រាប់​អ្នក​សារពត៌មាន​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។​

“​គ្មាន​នាវិក​ណា​ម្នាក់​ចង់ទៅ​ទីនោះ​ទេ​។ ចំណែក​នាវិក​យន្តហោះ​ដែល​ធ្លាប់​ទៅរួច ក៏​មិន​ចង់ទៅ​ទៀត​ដែរ​”​។​

​ប្រជាជន​បង់​ក្លា​ដេ​ស​ដែល​បាន​ត្រឡប់​មកពី​ចិន និង​នាវិក​យន្តហោះ ត្រូវគេ​ដាក់​អោយនៅ​ដាច់ដោយឡែក​ពីគ្នា​រយៈពេល ១៤​ថ្ងៃ​។​

​មន្ត្រី​សុខាភិបាល​បាន​និយាយថា មិនមាន​នរណាម្នាក់​មាន​វីរុស​កូ​រ៉ូ​ណា​នោះឡើយ​។​

​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា បាន​កើនឡើង​លើស ៩០០​នាក់ ខណៈ​អ្នក​ឆ្លង​មាន​លើស ៤០.០០០​នាក់​។ ជាង ៣.៣០០​នាក់ បានជា​សះស្បើយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នោះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×