Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុញ្ញាត​ឲ្យ ជនជាតិ​ចិន​ម្នាក់ ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​ខេត្ត​ព្រះសីហនុ​ចេញពី​មន្ទីរពេទ្យ ក្រោយ​ជាសះស្បើយ​

spot_img

​ភ្នំពេញ​៖ បើតាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បុរស​ជនជាតិ​ចិន ម្នាក់ ដែល​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ហើយ ក្រោយពី​ព្យាបាល​បានជា​សះស្បើយ ។ ការអនុញ្ញាត​ឲ្យ​បុរស​ជន​ជាតិចិន​ម្នាក់នេះ វិលត្រឡប់​ទៅ​លំនៅ​វិញ ក្រោយពី​គ្រូពេទ្យ​បានធ្វើ​តេស្ដ​វីរុស​កូ​រ៉ូ​ណា​ជា​លើក​ទី​៣ ដោយ​បង្ហាញ​លទ្ធផល​អវិជ្ជមាន​។

​ជនជាតិ​ចិន​រូបនេះ​មានឈ្មោះ ចា ជិន​ហូរ អាយុ​៦០​ឆ្នាំ បានធ្វើ​ដំណើរ​មកពី​ទីក្រុង​វូ​ហាន ជាមួយ​ក្រុមគ្រួសារ​៣​នាក់​ទៀត មកដល់​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០​។ បន្ទាប់ពី​មកដល់​រយៈពេល​២​ថ្ងៃ លោក​មាន​អាកា​រៈ​ក្អក ក្តៅខ្លួន​ខុសធម្មតា ហើយ​ត្រូវបាន​មន្ត្រី​សុខាភិបាល យក​សំណាក​បំពង​ក​ទៅពិនិត្យ​ឃើញថា គាត់​មាន​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​កូ​រ៉ូ​ណា នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ ព្រមទាំង​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

​ក្រសួងសុខាភិបាល បានបញ្ជាក់​ផងដែរ​ថា សម្រាប់​ក្រុមគ្រួសារ​របស់​បុរស​ជ​ន​ជាតិចិន​រូបនេះ ៣​នាក់​ផ្សេងទៀត ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ​ជួបជុំ​គ្រួសារ ក្រោយពី​ពួកគេ​ត្រូវបាន​តាមដាន និង​រកឃើញថា ពុំមាន​រោគសញ្ញា​វីរុស​កូ​រ៉ូ​ណា រហូតមកដល់​ថ្ងៃនេះ​។​

​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ​នេះ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និង​លោក សាយ សំ​អាល់ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន អមដោយ​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា និង​ស្ថានទូត​ចិន​នៅ​កម្ពុជា បាន​អញ្ជើញ​ចុះ​ពិនិត្យ​ផ្ទា​ល់ពី​ស្ថាន​ភាពបុរស​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ មុន​អនុញ្ញាត​ឲ្យ​គាត់​ចាក​ចេញពី​មន្ទីរពេទ្យ​៕​ដោយ​៖​កូ​ឡាប​

spot_img
×