Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកផ្ទុកវីរុសកូរ៉ូ​ណានៅលើកប៉ា​ល់​ទេស​ចរណ៍​ជប៉ុន​កើន​ដល់ ១៣០នាក់ ក្រោយការធ្វើតេស្តរកឃើញ​អ្ន​កផ្ទុ​កថ្មី ៦០នាក់ទៀ​ត

spot_img

ការធ្វើតេស្តលើអ្នកដំណើរនៅលើកប៉ាល់​ទេ​សច​រណ៍​ជ​ប៉ុន បានរកឃើញថាមានមនុស្ស​ ៦០នាក់បន្ថែមទៀតមានផ្ទុកវីរុ​ស​កូរ៉ូ​ណា បណ្តាលឲ្យតួលេខនៃអ្នកនៅ​លើក​ប៉ា​ល់ដែលផ្ទុកវីរុសដ៏កាចសាហា​វនោះ​ កើនឡើងដល់ចំនួ​ន ១៣០នាក់។

អ្នកដំណើរនៅលើកប៉ា​ល់ ត្រូវបានអាជ្ញាធរជប៉ុនដាក់ឲ្យនៅដាច់ដោយឡែកពីគេ ក្រោយពេ​លធ្វើដំ​ណើរដ​ល់ទីក្រុង​Yokohama កាលពីថ្ងៃទី ៣ខែកុម្ភៈ​នេះ ក្រោយពេលអតីតអ្នកដំណើរ​ម្នាក់​ដែលបា​នចុះ​នៅទី​ក្រុង​ហុង​កុង កាលពីខែមុន​ ត្រូវបានគេរកឃើញថាមា​ន​ផ្ទុកវី​រុ​ស​។

មានអ្នកដំណើរ និងបុគ្គលិកនាវាសរុ​ប​ទាំងអ​ស់​ចំនួន ៣.៧០០នាក់ នៅពេលកប៉ាល់ដ៏ធំនោះ​បា​នធ្វើដំ​ណើរ​ដល់​ឆ្នេរ​សមុទ្រជប៉ុនកាលពីសប្តាហ៍​មុ​ន​។

អ្នកដំណើរកប៉ាល់ជាច្រើននាក់ត្រូ​វ​បានគេបញ្ជូនទៅកាន់មន្ទី​រ​ពេទ្យ និងប្រហែល ៣.៦០០នាក់ទៀត ដែលភាគច្រើនជាម​នុ​ស្សវ័យ​ចំ​ណាស់ កំពុងតែស្ថិតនៅលើកប៉ាល់​កា​លពីថ្ងៃ​អាទិ​ត្យម្សិ​ល​មិញ​នេះ​។​

ក្នុងចំណោមអ្នកដំណើរ​ទាំ​ង​អស់ អាជ្ញាធរជប៉ុនបានយកសំ​ណា​កអ្ន​កដំ​ណើ​រជាង ២០០នាក់ប៉ុណ្ណោះដើម្បីធ្វើតេ​ស្ត​រ​កវីរុ​ស​ ប៉ុន្តែគេមិនទាន់ដឹង​ច្បា​ស់​ថា អាជ្ញាធរនឹងធ្វើការពិនិត្យលើមនុ​ស្ស​ទាំង​អស់​ឬយ៉ាង​ណា​នោះ​ទេ​។

អ្នកដំណើរទាំងអស់ ត្រូវបាន​គេ​ស្នើឲ្យបន្តស្នាក់នៅក្នុងប​ន្ទ​ប់​ពួកគេ ដើម្បីការពារកុំឲ្យមានការឆ្លងវីរុសថ្មី​ប​ន្ថែម​ទៀ​ត។​

សូមបញ្ជាក់ថា តួលេខចុងក្រោយនៃអ្នកស្លា​ប់​ដោយ​សារ​វី​រុសដ៏​កាច​សា​ហា​វនោះ​ បានកើនឡើងលើ​ស​ ៩០០នាក់ ខណៈអ្នកឆ្លងមានលើស ៤០.​០០​​០នាក់។ មានការព្យាបាលសះស្បើយលើ​ម​នុស្ស​លើ​ស​ ៣.០០០នាក់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×