Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការ​ងារ​បញ្ជា ទៅមន្ត្រីចុះពិនិត្យចរន្ត​ទី​ផ្សារ​ការ​ងា​រ ដើម្បីរើសកម្លាំងព​ល​កម្ម នៅកន្លែងសល់ទៅបំពេ​ញ​នៅក​ន្លែង​ខ្វះត​ម្រូ​វ​ការ

spot_img

ភ្នំពេញ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ​ ​និងប​ណ្តុះប​ណ្តាល​វិ​ជ្ជាជីវៈ បានបញ្ជាទៅកាន់មន្ត្រីរាជការ​ក្រោ​ម​ឱវាទ​ត្រូវ​ចុះត្រួត​ពិនិ​ត្យ ចរ​ន្តកា​រងា​ររ​ប​ស់​ក​ម្មករនិយោជិត ក៏ដូចជាតម្រូវការទីផ្សារកា​រ​ងារ​ទាំ​ងក្នុ​ង និងក្រៅប្រទេ​ស​ ដើម្បីបង្វែរកម្លាំងពលកម្មពីកន្លែ​ង​សល់​ទៅបំ​ពេញ​នៅកន្លែ​ងដែល​ខ្វះក​ម្លាំង​ព​ល​កម្ម។

ការដាក់អនុសាសន៍នេះ ត្រូវបា​នធ្វើ​ឡើង​នាក្នុងឱកាសលោករដ្ឋមន្ត្រី អ៊ិត សំហេង អញ្ជើញសំណេះសំណាលជាមួ​យ​ម​ន្ត្រីរា​ជ​ការក្រោមឱវាទក្រសួងកាងារ​ ​នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

លោក អ៊ិត សំហេង លើកឡើងថា អ្វីដែលជាបញ្ហាប្រឈមនានា​ ​ដែលមានឥទ្ធិពលមកពី​ខា​ងក្រៅ​ ​ដូ​ចជាសេ​ដ្ឋកិច្ច​ពិ​ភ​ពលោ​​ក​ បញ្ហាជំងឺកូរ៉ូណាវីរុស​ ​សង្គ្រាមពាណិជ្ជកម្មផ្សេង​ៗ​ ដែលកំពុងកើតមានឡើ​ង​នាពេ​លប​ច្ចុ​ប្បន្ននេះ ដែលជាទឡ្ហីករណ៍ ​ទា​មទារ ឲ្យមន្ត្រីបង្កើន ការ​យ​កចិ​ត្ត​ទុ​កដាក់ខ្ពស់ ដើម្បីដោះស្រាយការវិវ​ត្ត​ថ្មី​ៗ​នេះ​។

លោករដ្ឋមន្ត្រី បានណែនាំដល់អគ្គនាយ​ក​ដ្ឋាន​ការ​ងារថា អាទិភាពទី១ គឺត្រូវពិនិត្យមើលការទូទា​ត់​ប្រា​ក់​បំណាច់​អតី​តភា​ព​កា​រ​ងារ​ នៅតាមរោងចក្រនីមួ​យ​ៗ និងការទូទាត់អ​ត្ថ​ប្រយោ​ជន៍​សម្រាប់​កម្ម​ក​រ​និយោជិ​ត​។

លោកបានណែនាំដល់គណៈ​កម្មការសម្រា​ប់​ដោះ​ស្រាយប​ញ្ហា​កូដ​កម្ម-បាតុកម្មនៅតាមគ្រប់​មុ​ខ​សញ្ញា (គ.ក.ប) ត្រូវពង្រឹងកា​រ​គ្រ​ប់​គ្រង តាមដានករណីថៅកែ​ ​រត់ចោលរោងច​ក្រ​ មិនបើកប្រាក់ខែជូ​ន​ក​ម្មករ ឬករ​ណី​កូ​ដកម្ម បាតុកម្ម ជាយថាហេតុណាមួ​យ​ ​ត្រូវតែគ្រប់គ្រ​ង​ឱ្យ​បា​ន។

ចំណែកខាងវិទ្យាស្ថាន ​អប់​រំ​ប​ណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ (T​VET) ត្រូវពិនិត្យលទ្ធភាពនៃកា​រ​បណ្ដុះ​ប​ណ្ដា​ល​ធ​នធា​ន ជំនាញវិជ្ជាជីវៈថ្មី​ ​ត្រូវពិនិត្យលើលទ្ធភាពនៃការ​ទ​ទួល​សិស្ស​បណ្ដុះ​ប​ណ្ដា​ល​ ពិនិត្យលើជំនាញណាខ្លះដែល​អា​ច​ប​​ង្កើន​ផ​លិ​តភា​ព​ខ្ព​ស់ ម្យ៉ាងទៀតក៏ត្រូវពិនិ​ត្យ​ថា​តើត្រូវការគ្រូបណ្ដុះបណ្ដាលប៉ុន្មា​ន​នា​ក់ប​ន្ត​ប​ន្ទា​ប់​ទៀត។

ចំពោះទីភ្នាក់ងារជាតិមុខ​រ​បរ និងការងារ (NEA) ត្រូវចុះសិក្សាលើចរ​​ន្តទីផ្សា​រកា​រងារ​ក្នុ​​ងប្រ​​ទេស ដើម្បីរកឱ្យឃើញថា​ក​ន្លែង​ណាខ្លះ​ត្រូវ​ការ​ក​ម្លាំ​ង​ពល​កម្ម កន្លែងណាខ្លះសម្បូរកម្លាំង​ព​ល​ក​ម្ម​ ហើយត្រូវបំពេញកម្លាំង​​ពលក​ម្មឱ្យ​ឆ្លើ​យត​ប​នឹ​ង​ត​ម្រូ​វកា​រងា​រ​ទីផ្សា​រ​កា​រងារ។

លោករដ្ឋមន្ត្រីបា​នថ្លែងនូវការ​កោ​ត​សរ​សើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តី​​រាជ​ការក្រោមឱវាទក្រសួង​ទាំ​ង​អ​ស់​ ដែលបានរួមចំ​ណែ​ក​ខិ​តខំប្រឹងប្រែងសម្រេចបាននូវល​ទ្ធ​ផ​ល​ជា​ផ្លែ​ផ្កា គួរជាទីមោទនភាពជូ​ន​ជា​តិ​មាតុ​ភូ​មិ​ និងបានផ្តល់សេ​វា​ជូ​នប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធ​ភា​ព​ខ្ព​ស់​បន្តទៀត៕ដោយ៖កូឡាប

spot_img
×