Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្សារ​ឈា​មរាវ ទាញកាំបិតកាប់នារីសង្សា​ខ្លួ​នឯង​ ជាច្រើន​កាំបិ​ទប​ណ្ដាល​ឲ្យរងរបួសធ្ងន់ធ្ងហើយ​រ​ត់គេ​ចខ្លួ​នបាត់ ព្រោះខឹងមានអ្នកថ្មី

spot_img

កណ្ដាល ៖ ដោយសារភ្លើងប្រច័ណ្ឌ ​បុរសម្នាក់បានយកកាំបិតផ្គាក់​កា​ប់ទៅ​លើនា​រីម្នាក់ ជាសង្សារជាច្រើនកាំបិ​ត​ ​បណ្ដាលឲ្យរបួសពេ​ញ​ខ្លួន បន្ទាប់ពីសកម្មភា​ព​រួច ជនសង្ស័យបានជិះម៉ូតូគេចខ្លួ​ន​បាត់​ស្រមោ​ល ។ ករណីនេះ បានកើតឡើង នៅវេលាម៉ោ​ង​១២​និង​៣០នាទី ថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចភូមិព្រែកតាន​ប់​ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។



មន្ត្រីនគរបាលស្រុកកៀនស្វាយបាន​ឲ្យ​ដឹ​ងថា ជនសង្ស័យដែលកាប់លើនារីរ​ង​គ្រោះ​ មានគ្នា២នាក់ឈ្មោះ ចក់ ពឿន ភេទប្រុស អាយុ៣៧​ ​ឆ្នាំ ជនជាតិខ្មែ មុខរបរមិនពិត មានទីលំនៅភូមិ​ព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល (​គេ​ចខ្លួន) ទី២. មិនស្គាល់អត្តស​ញ្ញា​ណ (គេចខ្លួន)។ ចំណែកនារីងគ្រោះឈ្មោះ អ៊​ន​ ស្រីល័ក្ខ ភេទស្រី អាយុ២៥ឆ្នាំ ជន​ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ព្រែកតានប់​២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (រ​បួ​សដា​ច់ម្រាមនាងដៃខាងស្តាំ​ចំ​នួ​ន១ ដាច់កដៃស្តាំដាច់ដល់ឆ្អឹ​ង​ នឹងកន្លែងស្មាបោះដៃផុ​ត​មួ​យកន្លែ​ង​ទៀត​)​។

ប្រភពដដែលបន្តថា កាលពីថ្ងៃខែឆ្នាំ និងវេលាម៉ោងខាង​លើ​ ជនរងគ្រោះកំពង់ដេក​នៅ​ក្នុង​ផ្ទះរ​បស់​ខ្លួនតែ​ម្នា​ក់​ឯង​ ដោយដាក់គន្លះទ្វាជា​ប់​ខា​ងក្នុង ហើយជនសង្ស័យ​បា​នដឹងថា ជនរងគ្រោះដែលជាសង្សា​រ​បស់​ខ្លួន ធ្លាប់រស់នៅជាមួយគ្នា​ពី​មុនមក បានទៅធ្វើការនៅភ្នំពេញ​ហើ​យ​វិលត្រ​ឡប់ម​ក​ដ​ល់​ផ្ទះ​វិ​ញ ពេលនោះជនសង្ស័​យ​ក៏​ជិះម៉ូតូចេញពីផ្ទះរបស់ខ្លួន​ជា​មួយ​មិត្ត​ភក្តិ ដោយមានកាំបិតផ្គាក់យកម​ក​ជា​មួយផ​ង​ ពេលមកដល់ផ្ទះជ​ន​រងគ្រោះ ជនសង្ស័យក៏បានស្រែក​ហៅ​ជ​នរង​គ្រោះ​ឲ្យបើកទ្វា តែជនរងគ្រោះមិនបានបើកទ្វា​ឲ្យទេ ហើយជនសង្ស័យបា​ន​គំរា​មនិ​ងយក កាំបិតផ្គាក់កាប់ទ្វាផ្ទះ​ ​ពេលនោះជនរងគ្រោះភ័យ​ពេ​ក​ក៏បើក​ទ្វា​រត់ចេញមកក្រៅផ្ទះ​ស្រែក ឲ្យគេជួយតែត្រូវជនស​ង្ស័​យចា​ប់​ជាប់ ហើយ​លើ​កបី​ រត់បានប្រហែល​៣​០០​ម៉ែត្រក៏លើកដាក់ម៉ូតូ​ ជិះមកផ្លូវលំ(ទួលដំប​ង )ដោយមានការរើបម្រាស់ពីជនរងគ្រោះខ្លាំងពេ​ក​ ​ជនសង្ស័យក៏ខឹងហើយ​បា​ន ឈប់ម៉ូតូ ទាញកាំបិតផ្គាក់កាប់​ទៅ​លើ​ជនរ​ងគ្រោះ​ត្រូវជា​ច្រើ​ន​កាំបិត បណ្តាលឲ្យរងរបួសធ្ងន់​ ​បន្ទាប់មក ជនស​ង្ស័យបា​ន​ឡើ​ងជិះ​ម៉ូតូ​គេច​ខ្លួនបា​ត់ដោ​យយ​កកាំ​បិ​តផ្គា​ក់​ទៅជា​មួ​យ​ ។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលកំព​ង់​ស្វាយ បានចុះទៅដល់កន្លែងកើ​ត​ហេ​តុ​ ដើម្បីធ្វើការពិនិ​ត្យ និង​កសា​ង​សំ​ណុំរឿងដើម្បីស្រាវ​ជ្រាវ រកជនសង្ស័យចាត់កា​រ​តា​ម​ច្បាប់​ ៕ ដោយ៖កូឡាប

spot_img
×