ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នកដាក់ពាក្យចូលធ្វើការឬទំនាក់ទំនងក្នុងកិច្ចការងារអ្វីមួយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញឆ្ងាយជិតមានភាពកាក់កបគួរសមតែយ៉ាងណាត្រូវប្រយ័ត្នពាក្យសម្តីបន្តិចមិនដូច្នេះជោគលាភទាំងនេះនឹងត្រូវរលាយដូចអំបិលត្រូវទឹកអញ្ចឹង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯមនោសញ្ចេតនាគូស្នេហ៍ប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ យីអ៊ុនថ្ងៃនេះមិនគាប់ប្រសើរប៉ុន្មានទេពីព្រោះមានតែក្រុមមនុស្សចាំចាប់កំហុសនិងមើលបំណាំងច្រើន។ក្រៅពីនេះទោះលោកអ្នកធ្វើអ្វីក៏ដោយមិនត្រូវប្រញាប់ប្រញាល់មិនមើលមុខមើលក្រោយឡើយប្រយ័ត្នជួបរឿងខុសលើខុសហើយមិនទទួលបានផលអ្វីទាំងអស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នប្រយែងជនខិលខូចនៅក្បែរខ្លួនពីព្រោះគេអាចមានបំណងមិនល្អចាំតែផ្តួលរំលំលោកអ្នកប៉ុណ្ណោះ។
រីឯមនោសញ្ចេតនាស្នេហាប្រុសស្រីត្រូវឃ្លាតពីគ្នាខ្លះហើយរកពេលវេលាបំពេញការងារទើបជាការប្រពៃបំផុត៕
ឆ្នាំខាល
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះលោកអ្នកមិនគប្បីធ្វើរឿងសំខាន់ឡើយពីព្រោះថាផលអាក្រក់ងាយកើតជាងសព្វមួយដង។ក្នុងផ្ទះសម្បែងឬសមាជិកគ្រួសារកើតមានភាពរកាំចិត្តច្រើនហើយទាល់តែកាត់បន្ថយជម្លោះទើបល្អប្រពៃបំផុត។សម្រាប់ ការប្រកបរបររកស៊ីជួញដូរបើមានអតិថិជនស្នើសុំជំពាក់ប្រាក់កាសពុំត្រូវចិត្តល្អឱ្យជុំពាក់ច្រើនឡើយព្រោះកាលបើធ្លាក់ដល់ដៃគេហើយមិនងាយសងមិនវិញឡើយ។
រីឯមនោសញ្ចេតនាស្នេហាប្រុសស្រីមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នារៀងៗខ្លួន៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរមិនថាជាការងារឬបញ្ហាប្រាក់កាសទេគឺមានការជឿនលឿនទៅមុខគួរសម។អ្នកប្រកបរបររកស៊ីជួញដូរទាំងតូចទាំងធំបើចង់ចរចាទិញឬដោះដូរទំនិញអ្វីមួយដោយមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេតែអាចសម្រេចជោគជ័យថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងបើមិនទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកបំផុត៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកមានការខ្វាយខ្វល់ច្រើនបន្តិចហើយទោះធ្វើអ្វីក៏តែងមិនឆ្លើយតបដូចជាទីពេញចិត្តនោះដែរ។ក្រៅពីនេះបើមានការសម្រេចចិត្តរឿងការងារ បញ្ហាប្រាក់កាសតែងជួបការរអាក់រអួលឬមានបញ្ហាស្មុគស្មាញច្រើនផងដែរដូចនេះគប្បីមានការប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកឱ្យប្រយ័ត្នជនខិលខូចតាមលួចបន្លំឬបង្ករឿងដោយប្រការណាមួយប៉ុន្តែយ៉ាងណាផលចំណូលមានការហូរចូលមួយៗគ្រាន់បំពេញផងដែរ។
រីឯមនោសញ្ចេតនាស្នេហាប្រុសស្រីមានការខ្វាយខ្វល់ព្រោះតែការគិតច្រើនម្នាក់ឯង៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះបើទោះបីមានបញ្ហាអ្វីក៏ដោយលោកអ្នកត្រូវធ្វើចិត្តតស៊ូនោះទោះលំបាកម្តេចម្តាក៏អាចពុះពារទទួលផលល្អៗហុចឱ្យនៅពេលក្រោយជាក់ជាពុំខាន។ក្រៅពីនេះបើលោកអ្នកចង់ធ្វើអ្វីមួយត្រូវចេះសម្លឹងមើលឱ្យច្បាស់ថាសឬខ្មៅនោះទើបធ្វើទៅមិនបង្កការប៉ះពាល់នៅពេលក្រោយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិញឆ្ងាយលោកអ្នកតោងតែប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបន្តិចពីព្រោះថាគេអាចនាំរឿងរាវមកឱ្យដោយប្រការណាមួយនិងបើជាអតិថិជនឱ្យប្រយ័ត្នត្រូវចាញ់បោកគេផង។
រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះបើលោកអ្នកអាចសរុបការងារអ្វីមួយគឺងាយឆាប់ចប់និងទទួលបានផលលឿនផង។ការរស់នៅដំណើរជីវិតល្អប្រសើរទាំងបុរសនិងស្ត្រីហើយបើចង់សម្រុកកិច្ចការងារតែងផ្តល់ផលល្អៗមកវិញជានិច្ច។ទោះបីយ៉ាងណាការធ្វើអ្វីលោកអ្នកមិនអាចប្រមាថបានទេពីព្រោះថាផលមិនល្អនោះតែងងាយកើតមានផង។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។
រីឯមនោសញ្ចេតនាស្នេហាប្រុសស្រីបើចង់ណែនាំឱ្យចាស់ទុំបានស្គាល់ឬចូលចែវចូវជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកប្រកបការងារតែងឆ្លើយតបផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯមនោសញ្ចេតនាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារធំដុំឬសំខាន់អ្វីមួយពីព្រោះថាផលតែងឆ្លើយតបមកវិញជាទីពេញចិត្តផង។ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញតែយ៉ាងណាការចំណាយនៅតែខ្ពស់ធ្វើឱ្យជួបផលលំបាកត្រូវរែកពន់មានច្រើនណាស់។ការរស់នៅជួបភាពសុខដុមដូចសព្វមួយដង។
រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំគប្បីមានការប្រកែប្រកាន់ច្រើននាំតែកើតជម្លោះវិវាទប៉ុណ្ណោះ៕
ឆ្នាំរកា
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកមានបញ្ហាប្រទាំងប្រទើសច្រើន ហើយពិសេសចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយកើតឡើង។ចំពោះស្ត្រីកុំបង្កការផលលំបាកដល់អ្នកដទៃពីរឿងអ្វីមួយពីព្រោះផល អាក្រក់តែងកើតឡើង នៅពេលក្រោយវិញផង។សម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរមិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។
រីឯមនោសញ្ចេតនាស្នេហាប្រុសស្រីចូរប្រយ័ត្នការដើរហើរពាសវាលកាលព្រោះច្រើនជួបរឿងអាក្រក់ជាងល្អ ៕
ឆ្នាំច
រាសីស្រុតចុះ។ បើតាមដួងរាសីខែរបស់លោកអ្នកឆ្លងចូលខែក្រោយនេះ ល្អប្រសើរ ហើយបើធ្វើអ្វីមានតែជឿនលឿនទៅមុខគួរសម។អ្នកកើតឆ្នាំកណ្តុរឈានចូលដល់ឆ្នាំក្រោយដែរដួងរាសីឆ្នាំរបស់លោកអ្នកមានកម្រិតមធ្យមហើយការធ្វើអ្វីៗក៏មានការជឿនលឿនទៅមុខសន្សឹមៗផងដែរ។អ្នកប្រកបរបរកស៊ីជួញដូរមានការជឿនលឿនទៅមុខយឺតនិងពិសេសងាយកើតបញ្ហាតាមក្រោយផងគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
រីឯមនោសញ្ចេតនាបញ្ហាស្នេហាកំលោះក្រមុំជួនទាស់ទែងជួបអារម្មណ៍ល្អក់កករដោយសារការមិនសូវចេះអត់ឱនឱ្យគ្នា៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើមានការទំនាក់ទំនងចរចាបញ្ហាអ្វីតែងសម្រេចដូចគាប់បំណងនិងបើចង់បណ្តាក់ទុនអ្វីក៏តែងជោគជ័យផងដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។ការរស់នៅមានភាពសុខដុមនិងក្រុមមនុស្សស្វាគមន៍រាក់ទាក់ជានិច្ច។
រីឯមនោសញ្ចេតនាបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារឬរៀបអាពាហ៍ពិពាហ៍តែងសម្រេចជោគជ័យដូចគាប់បំណង៕