Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហាញមុខ​ក្រុមចោរឆក់​យ៉ាងសកម្ម​ចំនួន ១១​នាក់ ក្នុង​ខណ្ឌដូនពេញ​

spot_img

​ភ្នំពេញ​៖ អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ នៅ​ថ្ងៃទី​១០​កុម្ភៈ​នេះ បាន​បង្ហាញមុខ​ក្រុមចោរឆក់​យ៉ាងសកម្ម​ចំនួន ១១​នាក់ បន្ទាប់ពី​កម្លាំង​អធិការ​ខណ្ឌដូនពេញ​បង្ក្រាបបាន ជា​បន្តបន្ទាប់ ។

​លទ្ធផល​សរុប​រយ​:​ពេល​០៤​យប់​០៥​ថ្ងៃ អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​បេី​ក​ប្រតិបត្តិការ​ណ៏​បង្ក្រាប​(​កាច់​សំបុក​) មុខសញ្ញា​ឆក់​សកម្ម​ធ្វេ​ី​ជា​អាជីព បាន​ចំនួន​១១​នាក់ ម៉ូតូ​ចំនួន​០៧​គ្រឿង តាម​បណ្តា​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ ។

​ស្តីពី​លទ្ធផល​បើក​ការស្រាវជ្រាវ ក្នុង​កិច្ចប្រតិបត្តិការ​ណ៏​ឈានដល់​ការបង្ក្រាប កាច់​សំបុក​ក្រុម​ឆក់​កាបូប និង​ទូរ​សព្ទ័ ដែលជា​សមាសភាព​សក​ម្ម​ឆក់​ធ្វើជា​អាជីព ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ និង​តាម​បណ្តា​ខណ្ឌ​ផ្សេងៗ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គ​ណះ​អភិបាលខណ្ឌ​ដូនពេញ នៅ​ថ្ងៃទី​០៦/០១/២០២០ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ បាន​ជំរុញ​ការស្រាវជ្រាវ កំណត់​មុខសញ្ញា រួម​និង​មធ្យោបាយ​ធ្វើ​សកម្មភាព នៅវេលា​ម៉ោង​១៥h៣០​នាទី​ថ្ងៃទី​០៦/០២/២០២០ កម្លាំង​ជំនាញ​បាន​បើក​ការបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​រួមមាន​÷
១/​ឈ្មោះ គឹម ស្រេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ស្នាក់នៅ ភូមិ​ក្រោលគោ សង្កាត់​គីឡូ​ម៉ែត​លេខ​៦(​ឆក់​ចំនួន​១៣​លើក​)​។​
២/​ឈ្មោះ ឈឹម ហេង​ឡុង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្បាល​ទំនប់ សង្កាត់​ផ្សារ​ដើមថ្កូវ​(​ឆក់​ចំនួន​១០​លើក​)​។ ឆ្លងតាម​វិធានការ​ជំនាញ​ជាន់​យក​ចម្លើយ នៅ​យប់​ថ្ងៃទី​០៨/០២/២០២០ វេលា​ម៉ោង​០១h៥០​នាទី​រំលង​អា​ធ្រា​ត សមត្ថកិច្ច​យើង​បន្ត​ឃាត់ខ្លួន​បាន​០១​ក្រុម​ទៀត​(​ក្រុមទី​០២)​ចំនួន​០៣​នាក់ ម៉ូតូ​ចំនួន​០២​គ្រឿង រួមមាន​÷
១/​ឈ្មោះ រឿន សុ​ផានិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នឹង​ទីលំនៅ​មិន​ពិ​ប្រាកដ​(​ឆក់​ចំនួន​១០​លើក​)​។​
២/​ឈ្មោះ ស៊ន វាសនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ នឹង​ទីលំនៅ​មិន​ពិតប្រាកដ​(​ឆក់​ចំនួន​១៥​លើក​)​។​
៣/​ឈ្មោះ ថោង បញ្ច​បាន ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះ​៥៧​ផ្លូវ​៤២ ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន​ខណ្ឌមានជ័យ​(​ឆក់​ចំនួន​១១​លើក​)​។ លុះដល់​វេលា​ម៉ោង​២៣h៥០​នាទី​យប់ ថ្ងៃទី​០៨/០២/២០២០ កម្លាំង​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​បន្ថែមទៀត​(​ក្រុមទី​០៣)​រួមមាន​÷
១/​ឈ្មោះ ជី ពេជ្រ​វាសនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ នឹង​ទីលំនៅ​មិន​ពិតប្រាកដ​(​ឆក់​ចំនួន​២០​លើក​)​។​
២/​ឈ្មោះ គង់ ពុទ្ធា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​(​ឆក់​ចំនួន​១៣​លើក​)​។​
៣/​ឈ្មោះ ផេង សុក្រ​វីរ​: ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​(​ឆក់​ចំនួន​១៤​លើក​)​។​ដោយនូវ​តែ​បន្ត​វិធានការ​ជំនាញ និង​មាន​កិច្ចសហការ​ដ៏​ល្អ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក ល្វាអែម នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នៅ​ថ្ងៃទី​០៩/០២/២០២០ វេលា​ម៉ោង​១៥h៣០​នាទី កម្លាំង​យើង​បាន​បន្ត​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​បក្ខពួក​ជនសង្ស័យ​ក្រុមទី​៤​បាន​ចំនួន​០៣​នាក់​បន្ថែមទៀត​ដែលមាន​ឈ្មោះ​ដូចខាងក្រោម​÷
១/​ឈ្មោះ វុទ្ធី វណ្ណ​នុត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ឃាត់ខ្លួន​នៅ​ចំណុច ភូមិ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាអែម ខេត្តកណ្តាល ដែល​ជនសង្ស័យ​ខាងលើនេះ​បានធ្វើ​សកម្មភាព​(​ឆក់​ចំនួន​១០​លើក​)​។​
២/​ឈ្មោះ ពិ​សិ​ដ្ធ សំណាង ហៅ​អា​ពី​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៤៩E៣Z ផ្លូវ​១៣៦ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ ឃាត់ខ្លួន​នៅ​ចំណុច​មុខផ្ទះ និង​បាន​សារភាពថា ធ្វើ​សកម្មភាព​(​ឆក់​ចំនួន​៤៨​លើក​)​។​
៣/​ឈ្មោះ សូត្រ រដ្ឋ​មុនិន្ទ ហៅ​អា មុ ភេទ​ប្រុស អាយុ ១៤​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​ផ្លូវ​៩៣ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ឃាត់ខ្លួន​នៅ​ខណ្ឌ​ឬ​ស្សី​កែវ និង​បានធ្វើ​សកម្មភាព​(​ឆក់​ចំនួន​០៦​លើក​)​។​

​ដោយឡែក​តំបន់​និង​ភូមិសាស្ត្រ​ធ្វើ​សកម្មភាព​រួមមាន​មុខ​ព្រះបរមរាជវាំង ស្ពាន​នាគ មុខ​ព្រះ​គ​ន្ល​ង់​វត្ត​ឧ​ត្ត​នា​លោម មុខ​ភោជនីយ៍ដ្ឋាន​ចំប៉ា មុខ​ណាហ្គា​វើ​ល ក្រោយ​ផ្សារ​ទួល​ទំពូង កាហ្វេ​ស្តា​បាក សារមន្ទីរ​ទួលស្លែង ផ្លូវ​ប៉ាស​ស្ទ័​រ​វត្ត​លង្កា​តំបន់​បាប​រទេស រង្វង់​មូល​នាង​គ​ង្គ​ហី​ង មុខ​សាលា​បាក់​ទូក តំបន់​ក្តាន់​ពីរ ស្តុ​ប​សេរីភាព សណ្ឋាន​គា​រស រោងភាពយន្ត​ប្រសាទ​ពេជ្រ ស្ពាន​អាកាស​ទិច​ណូ ស្តុ​ប​ផ្សារ​ដេប៉ូ ស្តុ​ប​ឋានសួគ៌ ស្តុ​ប​បុរី​កីឡា ស្តុ​ប​អូឡាំពិក រង្វង់​អាងទឹក​ស្តា​ត​អូឡាំពិក ស្ពាន​ពេទ្យ​លោក​ស​ង្ស រង្វង់​ទួលគោក​ចាស់ មជ្ឍមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​ផ្សារ​ឃ្លាំង​រំសេវ រង្វង់​មូល​ផ្សារ​ដើម​គរ ភោជនីយ៍ដ្ឋាន ឡៅ​ទី​ហ្វាំ​ង តំបន់​មាន​ភោជនីយ៍ដ្ឋាន​ភ្ញៀវ​បរទេស​និង​សណ្ឋាគា​មាន​ភ្ញៀវ​បរទេស​។

​សរុប​លទ្ធផល​កិច្ចប្រតិបត្តិការ​ណ៍​រួមមាន​÷ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់ (០៤​ក្រុម​) និង​មធ្យោបាយ​(​ម៉ូតូ​)​ចំនួន​០៧ គ្រឿង​។​

​ចំពោះមុខ​និង​ទិសដៅ​បន្ត អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ និង​ប៉ុ​ស្តិ៏​ទាំង​១១ ជំរុញ​ដល់​ការស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា ដែល​សេសសល់​០៣​ក្រុម​ទៀត នឹង​ក្រុម​ដ៏​ទៃ​ផ្សេងៗ​ទៀត ដើម្បី​កសាង​សុំ​ណុំ​រឿង បញ្ជូនទៅ​សាលាដំបូង តាម​និ​តី​វិធី​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×