Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយផ្នែក​គយ​ប្រចាំការ​នៅ​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ព្រំដែន កម្ពុជា​-​វៀតណាម ម្នាក់ បើករថយន្ត​បុក​មនុ​ស្ស​ស្លាប់​ម្នាក់ មិន​ចូលខ្លួន​ដោះស្រាយ​

spot_img

​ភ្នំពេញ​៖ ​រយៈពេល​១០​ថ្ងៃ​ហើយ ដែល​​មន្ត្រី​គយ​មួយរូប​ដែល​គេ​ស្គាល់​ថា​ឈ្មោះ ចាន់ថា ជា​នាយផ្នែក​គយ​ប្រចាំការ​នៅ​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ព្រំដែន កម្ពុជា​-​វៀតណាម រង​ការចោទប្រកាន់ថា បាន​បេី​ក​រថយន្តបុក​ប្រជាពលរដ្ឋ​ស្លាប់​ហេី​យ​មិន​ដោះស្រាយ ហេី​យ​រត់​គេចខ្លួនបាត់ ។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កេី​ត​ឡេី​ង​នៅ​យប់​ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលា​ម៉ោង ១០និង០០ នាទី នៅ​ចំណុច ភូមិ សេរី​សុខុម ឃុំ ត្រពាំង​ផ្លុ​ង ស្រុក ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

​លោកស្រី ចាន់ ស្រី​ម៉ាច អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ ច្រក​រំដេង ឃុំ ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ​ដែល​ស្លាប់​បានអោយដឹងថា តាំងពី​ថ្ងៃ​កេី​ត​ហេតុ​រហូតមក​ដល់ពេលនេះ មន្ត្រី​គយ​ដែល​បេី​ក​រថយន្ត​បង្ករ​ហេតុ មិនបាន​ចូលខ្លួន​មក​ដោះស្រាយ​នៅ​ឡេី​យ​ទេ ។

​ករណីនេះ ប្រពន្ធ​ជនរងគ្រោះ បាន​សំណូមពរ​អោយ សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ ព​ន្លឿ​ន​ដោះស្រាយ​ករណីនេះ ដើម្បី​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​ផង ៕​កូ​ឡាប​

spot_img
×