Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតកូរ៉េ បើកកា​រដ្ឋា​ន​ស្តារ និងសាងស​ង់ផ្លូ​វជា​តិ​លេខ២ និងលេខ២២

spot_img

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាក ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូត​សា​ធារ​ណ​រ​ដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ព​ស់​ក្នុងពិ​ធីបើ​កកា​រដ្ឋា​នស្តារ និងសាងសង់ផ្លូវ លេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ។​

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់​ផ្លូ​វជា​តិលេខ២ និងផ្លូវជាតិលេខ២២ គឺមានប្រវែងសរុប ៧២,១៧គីឡូម៉ែត្រ គឺមានកំណាត់ផ្លូវជាតិលេខ​២​ ចាប់ពីរង្វង់មូ​ល​តាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ​ ​ប្រវែ​ង ៥,៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤,២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២,៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំបក់ ដល់​អង្គតា​សោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។

ផ្លូវទាំងពីរខ្សែនេះ នឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ​ ​AC ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៥​៦,១លានដុល្លារអាមេរិក ជា​ហិ​រញ្ញ​ប្បទានពី​រដ្ឋា​ភិ​បាលសាធារណរដ្ឋកូរ៉េ ​រួមជាមួយថវិកាបដិភាគរ​ប​ស់រាជ​រ​ដ្ឋា​ភិបា​ល​ក​ម្ពុ​ជា សម្រាប់ការដោះស្រាយផលប៉ះ​ពា​ល់ ការបោសសម្អាតគ្រាប់មីននិង​យុ​ទ្ធ​ភណ្ឌមិនទាន់ផ្ទុះ និងពន្ធ​អា​ក​រ៕ដោយ៖កូឡាប

 

spot_img
×