Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ខ្លួ​នស្រ្តី​ដៃស្អិត​ម្នា​ក់ និងដកហូតទូរស័ព្ទចំ​នួ​ន​២​គ្រឿង

spot_img

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានរាយការណ៍ពីករ​ណីលួច (យកទូរស័ព្ទ) នៅចំណុចក្នុងតូបលេខ១​​០៨C2 ក្នុងផ្សារអូឡាំពិក ផ្លូវ២៨៦ ក្រុមទី១០ ភូមិ២ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១២និង៤០នាទី ដោយសមត្ថកិច្ចចាប់​ខ្លួ​នស្រ្តី​ដៃស្អិត​ម្នា​ក់ និងដកហូតទូរស័ព្ទចំ​នួ​ន​២​គ្រឿង ប្រគល់ជូនម្ចាស់ដើមវិ​ញ​។

ជនសង្ស័យបង្រ្កាបបាន​ឈ្មោះ​ ​ម៉េង សុគន្ធារី ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ​ ​ផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ បម្រើការក្នុង​​​ខា​រ៉ាអូខេ ។

វត្ថុតាងចាប់យករួមមាន​៖ ទូរស័ព្ទ២គ្រឿង​ (ម៉ាកIphone XS MAS ពណ៌ទឹកមាស លេខស៊ីម092 333 169, ម៉ាកIphone XS MAS ពណ៌ទឹកមាស លេខស៊ីម012 941 955) ចំពោះវត្ថុតាងទូរស័ព្ទ២គ្រឿ​ង​ខាង​លើ បានប្រគល់ទៅឲ្យជនរងគ្រោះវិញតាមការ​ស្នើ​សុំដោ​យមា​នកា​រ​​អនុ​ញ្ញា​ត​ពីលោ​​ក​ ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជ​ធា​នី​ភ្នំពេ​ញ​។

ជនរងគ្រោះឈ្មោះ យិន លាង ភេទប្រុស ​អា​យុ៣៩ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៤ ផ្លូវលេខ៤ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមន្រ្ដី​រា​ជ​ការ និងឈ្មោះ​ សុខ​ លីន​ ភេទស្រី​ អាយុ២៥ឆ្នាំ​ ស្នាក់នៅផ្ទះលេខ១៩​​​ ផ្លូ​វ​៣​៨៤​ សង្កាត់ទួលស្វាយព្រៃទី២​ ខណ្ឌបឹង​កេ​ងកង​ រាជធានីភ្នំពេ​ញ​។​

ដំណើររឿង មុនពេលកើតហេតុថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១២និង១​០​នាទី ជនសង្ស័យឈ្មោះ ម៉េង សុគន្ធារី ភេទស្រី អាយុ២៨ឆ្នាំ ចេញពីផ្សា​រ​អូឫ​ស្សីគោ​លបំណ​ង​ម​កផ្សា​រ​អូ​ឡាំ​ពិ​ក​ ពេលមកដល់ផ្សារអូឡាំពិកជន​ស​ង្ស័​យបាន​ឡើង​ទៅជា​ន់​ទី​២​ក្នុ​ងផ្សា​រ​អូឡាំពិក ដោយបានដើរទៅតូបលក់ខោអាវមួយ​លេ​ខ​១​០៨C2 សួររកទិញខោអាវប៉ុន្ដែមិនបានទិ​ញ​ខោអាវឃើញទូរស័ព្ទរបស់ជន​រ​ង​គ្រោះឈ្មោះ​ យិន លាង ភេទប្រុស អាយុ៣៩ឆ្នាំ ម៉ាកIphone XS MAS ពណ៌ទឹកមាស លេខស៊ីម 0​92 333 169 ដែលកំពុងសាកថ្មទុកចោលឈ្លៀកឳ​កា​សល្អជន​ស​ង្ស័យក៏​បា​នលួចទូ​រស័ព្ទនោះ បាន​សម្រេ​ច រួចដើរចេញបានប្រហែលប​ន្ដិច ត្រូវជនរងគ្រោះក្រឡេកឃើញ​ទា​ន់រ​ត់ដេ​ញ​ចាប់​បា​ន ក្រោយមកជនរងគ្រោះក៏បា​ន​ប្រ​គល់ជនសង្ស័យឲ្យសន្ដិសុខផ្សារអូឡាំពិក​ ​ប​ន្ទាប់មកសន្កិសុខផ្សារ​អូឡាំ​ពិក ក៏បានបញ្ជូនជនសង្ស័យ​រួ​មនិ​ង​វ​ត្ថុ​តាង ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បា​លអូ​ឡាំពិ​ក​ ដើម្បីសាកសួរតែម្ដ​​ង។​

ចំពោះជនសង្ស័យខាងលើបានធ្វើសក​ម្ម​ភាព​លួចទូរស័ព្ទមួយគ្រឿងទៀត ពីជ​នរងគ្រោះឈ្មោះ​ សុខ​ លីន​ ភេទស្រី​ អាយុ២៥​ឆ្នាំ ម៉ាក Iphone XS MAS ព​ណ៌ទឹកមាស លេខស៊ីម 012 941 955 នៅចំណុចក្នុងតូបលេខ​១​៤៤ ក្នុងផ្សារអូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ បន្ទាប់​ម​កជនសង្ស័យក៏បានមកលួចទូ​រ​ស័ព្ទ ជនរងគ្រោះដែលបានរៀបរាប់ខា​ង​លើ​។​

​បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួ​ន នៅអធិការដ្ឋាននគរបាល​ខ​ណ្ឌបឹ​ង​កេ​ងក​ង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ​សាលា​ដំ​បូងរាជធានីភ្នំពេញចាត់ការប​ន្ដ​៕ដោយ៖កូឡាប

spot_img
×