ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់លោក ផាក ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បន្តជួយកសាងស្ពានឆ្លងកាត់ទន្លេ ទៅកាន់តំបន់អរិយក្សត្រ។
សម្តេចតេជោ បានបន្តថា ស្ពានយ៉ាងវែងមួយនេះ នឹងត្រូវប្រើថវិកាប្រមាណជា៤០លានដុល្លារ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបែបនេះបានធ្វើឡើង ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
នៅពេលដែលសាងសង់ស្ពានឆ្លងកាត់ទន្លេ ទៅកាន់តំបន់អរិយក្សត្រ បានជាស្ថាពរនោះ ជីវិតអ្នករត់ទូកដ និងអ្នកឆ្លងទូកដ ក៏ត្រូវបានបញ្ចប់ផងដែរ។ សម្តេច បានបញ្ជាក់ថា តាមគម្រោងហិរញ្ញប្បទានរបស់រដ្ឋាភិបាលកូរ៉េ ដែលផ្តល់ជូនដល់កម្ពុជា នាឆ្នាំខាងមុខនោះ មានប្រមាណ៧០០លានដុល្លារ៕ ដោយ៖កូឡាប