Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ បញ្ជាក់ថា ជនជាតិហូឡង់ម្នាក់ កើតជំងឺក្តៅខ្លួនខ្លាំង ត្រូវយកសំណាកមកពិនិត្យនៅប៉ាស្ទ័រ ដើម្បីរកជំងឺកូរ៉ូណាវីរុស

spot_img

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា តាមរយៈកប៉ាល់ដំណើរកម្សាន្តមួយដែលចូលចត នៅខេត្តព្រះសីហនុ មានជនជាតិហូឡង់ម្នាក់ កើតជំងឺក្តៅខ្លួនខ្លាំង ហើយត្រូវអាជ្ញាធរខេត្តយកទៅព្យាបាលនៅមន្ទីរពេទ្យ និងបានយកសំណាកមកពិនិត្យនៅប៉ាស្ទ័រ ដើម្បីឲ្យដឹងថា ជនជាតិហូឡង់រូបនោះ មានជំងឺកូរ៉ូណាវីរុសដែរទេ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបែបនេះបានធ្វើឡើង ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សម្តេចថា លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានរាយការណ៍មកខ្ញុំថា មានអ្នកទេសចរជនជាតិហូឡង់ម្នាក់ កើតជំងឺក្តៅខ្លួនខ្លាំង
សង្ស័យកើតជំងឺវីរុសកូរ៉ូណា ហើយត្រូវបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ។ សម្តេច បន្តថា នៅពេលដែលរកឃើញថា មនុស្សណាម្នាក់កើតជំងឺវីរុសកូរ៉ូណា នៅប្រទេសណាមួយនោះ គឺប្រទេសនោះ ទទួលខុសត្រូវលើការព្យាបាលអ្នកជំងឺនោះ រហូតដល់បានជាសះស្បើយ ទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅប្រទេសដើមវិញ។ ប៉ុន្តែទោះយ៉ាងណា នៅពេលនេះ ប៉ាស្ទ័រកំពុងពិនិត្យសំណាករបស់ជនជាតិហូឡង់នោះនៅឡើយ ពុំទាន់ដឹងថា មានជំងឺវីរុសកូរ៉ូណានោះទេ៕ ដោយ៖កូឡាប

spot_img
×