Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះប្រជា​ពលរ​ដ្ឋ​៣ខ្នង ត្រូវឆេះខ្ទេចគ្មានសល់ដោ​យសា​រផ្ទុះ​សេខ្សែភ្លើង​ ដោតដុយឆ្នាំសាកថ្មចោលដោ​យ​មិន​បានបិ​ទ​ប៉ា​រែត

spot_img

តាកែវ៖ផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង ត្រូវបានអគ្គីភ័យឆាប​ឆេះ​ខ្ទេចគ្មា​ន​សល់ ត្រឹមរយៈពេលជិត១ម៉ោងតែ​ប៉ុ​ណ្ណោះ ​ខ​ណៈដែលម្ចាស់ផ្ទះដោតដុយ​សា​ក​ថ្ម Power Bank ចោលនៅក្នុងផ្ទះរួចចេ​ញ​ទៅ​ធ្វើការ​បា​ត់ ។


លោកមេភូមិចក បា​នឲ្យដឹងថា អគ្គិភ័យនេះគឺចាប់ផ្តើមឆេះនៅវេលាព្រឹកថ្ងៃអ​ង្គា​រ​ ទី ១១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទី​ព្រឹក គឺបណ្តាលមកពីផ្ទុះសេខ្សែ​ភ្លើ​ង​ បង្កជាអគ្គិភ័យឆេះរាលដាលដល់ផ្ទះ​ប្រ​ជាព​លរ​ដ្ឋជាប់​គ្នា​ចំ​នួន ៣ខ្នង ធ្វើឲ្យខូ​ច​ខាត​ទ្រព្យសម្ប​ត្តិទាំង​ស្រុ​ង មិនមានអ្វីយកចេញបាន​នោះ​ទេ​ ព្រោះស្ថានភាពអគ្គិភ័​​យឆេះ​ខ្លាំង និងលឿនដោយសារផ្ទះ​ធ្វើ​ពីឈើ​ ​ប្រក់សង្ក័សី​ ទំហំ ៥គុណ ៦ម៉ែត្រ និងមានផ្ទុះធុងហ្គាសចម្អិ​ន​អាហា​រក្នុង​ផ្ទះថែ​មទៀត ទើបធ្វើ​ឲ្យការឆា​បឆេះ​នេះ​ មានការាដាលលឿនបែ​ប​នេះ តែយើងឃើញថាកម្លាំង​ស​មត្ថកិច្ចនគរបាលក្រុង​ដូ​នកែវ បានចុះអន្តរាគមន៍​ ​ប្រើប្រាស់រថយន្តអគ្គិភ័យ​បាញ់ទឹ​កព​ន្លត់ដែរ តែជួយមិនទា​ន់​ ។
លោកអធិការរងក្រុងដូន​កែវ​ បានឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះនេះ​ គឺយើងទទួលបា​នព័ត៌មានយឺតពេ​ល​បន្តិច ដោយសា​រម្ចាស់ផ្ទះ​ មា​នការភ័​យ​ និងទម្រាំផ្តល់ព័ត៌មានមកសមត្ថកិច្ចមានកា​រ​ហួស​ពេ​លទៅ​ហើ​យ ។ លោកបន្តថា ការគ្រប់គ្រងលើស្ថានការនេះ​បា​ន​ គឺនគរបាលរបស់យើងប្រើប្រា​ស់​រថ​យ​ន្តពន្ល​ត់​អគ្គិភ័យ ចំនួន ៣គ្រឿង ទើបអាចគ្រប់ស្ថានការ​អ​គ្គិភ័យនេះ​បា​ន បើមិនដូ​ច្នេះ​ទេ ​អាចនឹងឆេះរាល​ដា​ល​បន្ត​ទៀត ។ ក្នុងសមត្ថកិច្ចក៏បានធ្វើ​កា​រអំ​​ពាវ​នា​វ​ឲ្យបងប្អូនប្រជាពល​រ​ដ្ឋទាំង​អ​ស់​ ត្រូវមានការប្រុង​ប្រ​យ័ត្ន​ខ្ពស់​នៅពេ​លខែ​ក្តៅ​នេះ ទៅលើភ្លើងទាន ធូប ជាពិសេសការប្រើប្រាស់ប្រព័ន្ធ​អ​គ្គិសនី​នេះតែម្ត​ង​ នៅពេលចេញក្រៅផ្ទះគួរមានកា​រ​បិទ​បារ៉ែ​តភ្លើងសិនមុននិង​ចេ​ញ និងដកដុយសារថ្មចេញ​ពី​ហ្រ្វីភ្លើ​ងឲ្យអស់ ​ដើម្បីជៀសវាងការ​កើ​តមា​នអ​គ្គិភ័យជា​យថាហេតុ ​។
សូមបញ្ជាក់ផងដែរថា ចំបោះការខូតខាតដែលបណ្តា​ល​មក​ពី​ការភ្លើ​ងឆេះផ្ទះ​​នេះ គឺខូតខាតផ្ទះប្រជា​ព​ល​រដ្ឋ ៣ខ្នង ម៉ូតូចំនួន ២គ្រឿង និងសម្ភារនៅក្នុងផ្ទះមួយ​ចំ​នួន​ផងដែរ ៕ ដោយ៖តាកែវ

spot_img
×