Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញរបស់ WHO បានធ្វើដំណើ​រ​ដល់​ចិន ដើម្បីស៊ើបអង្កេតក​រ​ណីផ្ទុះវី​រុ​ស​កូរ៉ូ​ណា

spot_img

ក្រុមអ្នកជំនាញពេទ្យជាន់ខ្ពស់រ​ប​ស់អ​ង្គកា​រ​សុខ​ភា​ពពិ​ភ​ពលោ​ក (WHO) បានធ្វើដំណើរទៅដល់ប្រទេស​ចិន កាលពីថ្ងៃចន្ទម្សិលមិញនេះ ដើម្បីធ្វើការស៊ើបអង្កេតលើការផ្ទុះ​វី​រុស​កូរ៉ូ​ណា​។ នេះជាការបញ្ជាក់របស់​ប្រ​​ធាន WHO លោក Tedros Adhanom Ghebreyesus ពីទីក្រុងហ្សឺណែវ។​

លោ​ក Tedros ដែលបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំ​ង​ ដើម្បីពិភាក្សាជាមួយនឹងប្រធានា​ធិ​បតី​ចិន ​ស៊ី​ ជី​ន​ពី​ង និងរដ្ឋមន្រ្តីចិនជា​ច្រើ​ន បានត្រឡប់មកវិញជាមួយ​នឹ​ងកិ​ច្ចព្រម​ព្រៀ​ង ដោយធ្វើការបញ្ជូនបេសកកម្មអ​ន្ត​រជា​តិទៅកា​ន់ចិន។ វាត្រូវការរយៈពេលជិត ២​សប្តាហ៍ដើម្បីទទួលបានភ្លៀងខៀវ​ពី​រ​ដ្ឋាភិបា​ល​ចិន ក្នុងការបញ្ជូនអ្នកជំ​នា​ញពេ​ទ្យទៅ​ជួយ​។​

អ្នកជំនាញពេទ្យរបស់ WHO ដែលបានទៅជួយចិនមានជាង ១​០​នាក់។

លោក Tedros បានសម្តែ​ង​ការ​ព្រួយ​បារម្ភ ចំណោះការរីករាលដាលដ៏លឿន​រ​បស់​វីរុ​សកូ​រ៉ូណា​ ហើយលោកបានជំរុញឲ្យប្រទេសទាំងអស់ចាត់វិធា​ន​កា​រសុខ​ភាព​សាធារណៈ ដើម្បីជួយការពារកុំឲ្យ​វា​រីក​រាល​ដាល​ធំ​ឡើង។

លោកថ្លែងថា “សារនេះគឺសម្រា​ប់​ប្រទេស​ទាំ​ងអស់។ នេះគឺជាសត្រូវរបស់ពួកយើ​ង​ ​ហើយយើងអាចយកឈ្នះវាបា​ន​ប្រ​សិនជា​ពួក​យើង​ធ្វើ​វាស្រុះ​គ្នា​”​។

សូមបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោ​យ​សារ​វីរុស​កូរ៉ូណា​ទូទាំ​ង​ពិភ​ព​លោក បានកើនឡើងដល់ ១.០១៨នាក់នៅថ្ងៃអង្គារ​នេះ​ ​ខណៈអ្នកឆ្លងមានជា​ង ៤៣.០០០នាក់។ អ្នកទទួលបានការព្យាបា​ល​សះស្បើយ​មាន​ចំ​នួ​នជា​ង ៤.០០០នាក់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×