Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំព្រួយបារម្ភ​រឿ​ង​បាត់ EBA យើងត្រូវ​រៀនដ​​កដ​ង្ហើម និងរៀនរស់ដោយខ្លួន​​​ឯ​ង កម្ពុជាមិនអាចយ​ក​អធិ​បតេ​​យ្យ​​ភាព​ ទៅដោះដូរនឹងជំនួយពីបរទេ​​​ស​​ឡើយ

spot_img

ភ្នំពេញ៖ សម្តេចតេជោ បានបញ្ជាក់ពល​រ​ដ្ឋថា​ បើសិនបើពេលខាងមុខ​​​នេះ​ មានរោងចក្រមួយចំនួនត្រូ​វ​ផ្អាក​ជាប​​ណ្តោះ​​អាស​ន្ន​ គឺមិនមែនដោយ​​សារ​រឿ​ង EBA នោះទេ សូមកុំមានកា​រ​យល់​​ច្រ​ឡំ។ មិនមានការព្រួយបារម្ភ​​​រឿ​​ង​បាត់ EBA នោះទេ យើងត្រូវ​រៀនដ​កដ​ង្ហើ​ម និ​ងរៀន​រស់​ដោយ​ខ្លួ​ន​ឯ​ង កម្ពុជាមិនអាចយកអធិ​ប​តេ​យ្យ​ភាព​ ទៅដោះដូរនឹងជំនួយពីប​រ​ទេ​​ស​​ឡើយ។

សម្តេចនាយករដ្ឋមន្រ្តី បាន​ថ្លែង​ដូច្នេះ នៅតែ​​មួយ​​ថ្ងៃ​មុន​ស​ហភាព​​​អឺរ៉ុប ​ធ្វើ​សេចក្ដី​សម្រេ​ច​​ជុំ​វិញ​ប្រព័ន្ធ​អនុគ្រោះ​​ពា​ណិជ្ជ​កម្ម​ ​អ្វី​គ្រប់​យ៉ាង​លើក​លែ​ង​​តែ​​អាវុធ ឬ EBA ដែល​គ្រោង​ធ្វើ​នៅ​​​ថ្ងៃ​ទី១២ខែកុម្ភៈឆ្នាំ២០២០​នេះ។

នៅព្រឹកថ្ងៃអង្គារទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ច​ក្រ​កម្ពុជា និងលោក ផាក ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារ​ណ​រដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បាន​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី​បើ​កកា​រ​ដ្ឋានស្តារ និងសាងសង់ផ្លូ​​វ លេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ។

តាមរបាយការណ៍របស់ លោ​ក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង​ដឹកជញ្ជូលបានឲ្យដឹង​ថា ​គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណា​ត់​ផ្លូវ​ជាតិលេ​ខ២ និងផ្លូវជាតិលេខ២២ គឺមានប្រវែងសរុប ​៧២,១៧គីឡូម៉ែត្រ គឺមានកំណាត់ផ្លូវជាតិលេខ២ ចា​ប់ពី​រង្វ​ង់មូល​តាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ​ប្រ​វែង​ ៥,៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤,២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២,៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ​ខេត្តតាកែវ។ ផ្លូវទាំងពី​រខ្សែ​នេះ ​នឹងសាងសង់ជាប្រភេទផ្លូវ​បេ​តុង​កៅ​ស៊ូ AC ដោយគ្រោងចំណាយថវិកាស​រុ​បប្រ​មា​ណ ​៥៦,១លានដុល្លារអាមេរិ​ក​ ​ជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណ​រ​ដ្ឋ​កូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជ​រ​ដ្ឋាភិ​បាល​កម្ពុ​ជា​ ​សម្រាប់ការដោះស្រាយផលប៉ះពាល់​ ​ការបោសសម្អាតគ្រាប់មីននិង​យុ​ទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ។​

សម្តេចតេជោនាយករដ្ឋម​ន្ត្រី​ បានមានប្រសាន៍ថា​ កន្លងមកកម្ពុជាបានដាក់ចេ​ញ​នូវយុ​ទ្ធសា​ស្ត្រច​តុកោ​ណ ដើម្បីអភិវឌ្ឍប្រទេសជាតិ​ ​ដែលក្នុងនោះរួមមាន​ផ្លូ​វ ទឹក ភ្លើង និងមនុស្ស ហើយបច្ចុប្បន្នក៏យើងនៅតែអនុវ​ត្ត​ដ​ដែល ដោយគ្រាន់តែប្តូមកទិសមក​ជា​ ​មនុស្ស ទឹក ផ្លូវ និងភ្លើង ហើយយុទ្ធសាស្ត្រទាំងនេះជាភាពជោគជ័​យ​រប​ស់យើង​ក​ន្ល​ងមក ដែលជាការរួមចំណែកក្នុងការបែ​ង​ចែក​ផ្លែ​ផ្កា នៃកំណើនសេដ្ឋកិច្ចកម្ពុជាយើ​ង​។​

សម្តេចតេជោ ហ៊ុន សែន ក៏បានសុំការ​យោ​គយ​ល់ផង​ដែ​រ អំពីសំណាក់ បងប្អូនប្រជាពលរដ្ឋដែ​ល​រស់​នៅ​ និ​​ង​ធ្វើដំណើ​រតា​មដ​ង​ផ្លូ​វជា​តិនេះ ដែលទន្ទឹងរង់ចាំយ៉ាងយូរនូវថ្ងៃ​បើ​កកា​រដ្ឋាន​សា​​ងសង់ និងផលរំខានពេលដំណើ​រ​ការ​សាង​ស​ង់​នោះ​។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយក​រ​ដ្ឋ​មន្ត្រី​បានរំលឹកពីជំនួបរបស់ស​ម្តេ​ច​ផ្ទាល់ ជាមួយលោកប្រធានាធិបតី​កូ​រ៉េ​ខាង​ត្បូ​ង​ កាលពីសប្តាហ៍មុន​ ក្នុងនោះសម្តេចបានស្នើឲ្យមិត្តកូរ៉េពិចារណាក្នុងការសាងស​ង់​ស្ពាន​មិត្ត​ភាព​កម្ពុជា-កូរ៉េ ក្នុងប្រទេសកម្ពុជា​ ​ខណៈដែលបច្ចុប្បន្ន​នេះ យើងមានស្ពានមិត្តភាពក​ម្ពុ​ជា-ចិន, ស្ពានមិត្តភាពក​ម្ពុ​ជា-ជប៉ុន ដូច្នេះសម្តេចតេជោបានស្នើដល់ភាគី​នៃ​ប្រទេ​​សកូរ៉េ ពិចារណាក្នុងសាងស្ពាន​ក​ម្ពុជា-កូរ៉េ នៅក្នុងប្រទេស​ក​ម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ថា សម្រាប់ទី​តាំ​ងដែលតម្រូវចាំបាច់ក្នុ​ង​ការ​សាងស​ង់ស្ពា​ននៅក​ម្ពុ​ជានោះ គឺនៅចំណុចពីតំបន់ជ្រោយ​ច​ង្វា ទៅស្វាយជ្រុំអរិយក្ស​ត្រ​ដែលកំ​ពុង​តែមានតម្រូវការរបស់​ប្រ​ជាព​ល​រដ្ឋយើងដែលរស់នៅទី​នោះ​។ សម្តេចតេជោបន្ត​ថា​ តាមការប៉ាន់ប្រមានស្ពាន​នេះ អាចចំណាយថវិកាសាងសង់ ប្រមាណជា ៤០ទៅ ៥០លានដុល្លារ បើកម្ពុជាទទួលបានស្ពាន​នេះ​មួយ​ទៀត​ គឺពិតជាបានផ្តល់នូវផលប្រយោជន៍​យ៉ា​ងច្រើ​នដល់​ប្រជា​ពល​រ​ដ្ឋយើង។ សម្តេចតេជោ ជាចំនួនមួយតិចតួចបើ​ធៀ​បនឹ​ងគ​ម្រោងថវិ​កាដែលកូរ៉េផ្តល់កម្ចី​ដល់​កម្ពុជាចន្លោះឆ្នាំ២០១៩-​២០២៣ ដែលមានចំនួនរហូ​ត​ដល់​៧០០លានដុល្លារ។ សម្តេចនាយករដ្ឋមន្ត្រីបាន​មា​នប្រ​សា​សន៍​ថា​ នៅអំឡុងខែមីនាខា​ង​មុខ សម្តេចនឹងអញ្ជើញទៅសម្ពោធដា​ក់​ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥នៅថ្មដា ខេ​ត្តពោធិ៍សាត់ ដែលជាហិរញ្ញប្បទានរបស់​មិ​ត្ត​ចិន រួមជាមួយនឹងការបើកកា​រ​ដ្ឋាន​ផ្លូវជា​តិ​លេ​ខ១​០ ពីសំឡូតទៅកោះកុងផង​ដែ​រ​។​

នៅថ្ងៃនេះ សម្តេចតេជោតេជោនាយករដ្ឋមន្ត្រី បា​នមានប្រសាសន៍ថ្លែង​ដោ​យក្តី​មោទ​នភា​ព ចំពោះវិធានការទប់​ស្កាត់ នៃការរីករាលដាននៃជំងឺផ្លូវដ​ង្ហើ​មប្រ​ភេទថ្មី​កូ​រ៉ូណា​រី​រុ​ស ដែលរហូតមកដល់ពេ​ល​នេះ កម្ពុជាមិនទាន់មានអ្នកកើត​ជំងឺនេះនោះ​ទេ។​ ថ្មីៗនេះតាមរបាយការណ៍រប​ស់​អភិ​បាល​ខេត្តព្រះ​សីហនុ បានរាយការណ៍មកថា មានជនជា​តិ ហូឡង់ម្នាក់ទៀត កំពុងមានអាការសង្ស័យ ហើ​យពេលនេះក្រសួង​សុ​ខាភិ​បាល កំពុងយកចិត្តទុកដាក់ និងតាមដានសុខភា​ព​រប​ស់គា​ត់ ​និងដាក់គាត់​ឲ្យនៅដាច់​ដោយ​ឡែ​ក​។

សម្តេចតេជោនាយករ​ដ្ធ​មន្រ្តី បានបញ្ជាក់ផងដែរថា នៅពេលខាងមុខនេះ អា​ច​នឹង​មានរោ​ង​ចក្រមួយ ត្រូវផ្អាកសកម្ម​ភា​ពជា​បណ្តោះអា​ស​ន្ន ដោយសារតែខ្វះវត្ថុធាតុដើ​ម​ដែល​នាំ​ពីចិ​ន​ម​ក ដោយរោងចក្រផលិតវត្ថុធា​តុ​ដើ​មមួ​យចំ​នួន នៅប្រទេសចិនត្រូវបិទទ្វារដោយ​សា​របញ្ហាជំងឺកូរូ​ណានេះ​។ ដូច្នេះសម្តេចតេជោបានបញ្ជា​ក់​ថា បើសិនបើពេលខាងមុខ​នេះ​ មានរោងចក្រមួយចំនួនត្រូវផ្អា​ក​ជាប​ណ្តោះអា​សន្ន​នោះ​ ​គឺមិនមែនដោយសារ​រឿ​ង EBA នោះទេ សូមកុំមានការយល់​ច្រ​ឡំ។ សម្តេចតេជោមិនមានការព្រួយ​បា​រ​ម្ភរឿ​ង​បាត់ EBA នោះទេ យើងត្រូវរៀនដកដង្ហើម​ ​និងរៀ​នរស់​ដោ​យខ្លួន​ឯង កម្ពុជាមិនអាចយកអ​ធិ​ប​តេយ្យភា​ព​ ទៅដោះដូរនឹងជំនួយពីបរ​ទេ​សឡើ​យ​ កម្ពុជាត្រូវការសន្តិ​ភាព និងមានឯករាជ្យភាពរប​ស់​ខ្លួ​ន។ សម្តេច ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា “កម្ពុជាសុខចិត្តទទួលទណ្ឌ​ក​ម្មន​យោបា​យ និងសេដ្ឋកិច្ចពីប្រទេសក្រៅ​​លើ​ក​នេះ។ ហេតុអ្វីបានជាមិនហ៊ា​ន​លេង​ មិនមែនជាសារនយោបា​យ​ផ្ចាញ់​ផ្ចាល​ទេ ក៏ប៉ុន្តែ អំពាវនាវឲ្យពលរ​ដ្ឋ​រប​ស់យើងកុំឲ្យមានការតក់ស្លុតឲ្យសោះ​។​ ប្រទេសរបស់យើង​ យើងជាម្ចាស់ប្រទេស ​យើ​ងត្រូវមានលទ្ធភាពដោះស្រា​យ​ប​ញ្ហារ​ប​ស់យើ​ង”។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាព​ល​រដ្ឋ​កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអរគុណដ៏ជ្រាល​ជ្រៅចំពោះប្រជាជ​ន​ និងរដ្ឋាភិបាលនៃសាធារ​ណ​រដ្ឋ​​កូរ៉េ ដែលជាមិត្ត និងជាដៃគូអភិវឌ្ឍន៍ល្អមួយ ក្នុងចំណោមប្រទេសជាមិត្តល្អៗជាច្រើន ដែលបាន​ និ​ងកំពុ​ងប​ន្តកិច្ចសហប្រត្តិបត្តិការល្អ ក្នុងការជួយអភិវឌ្ឍវិស័​យ​ជា​ច្រើន​។ ការសាងសង់ផ្លូ​វ​ជាតិ​លេ​ខ២ និងលេខ២២ គឺជាការចូលរួមចំណែ​ក​ដ៏សំ​ខាន់ នៅក្នុងការជំរុញប្រសិ​ទ្ធ​ភាព ផលិតភាព និង កាលានុវត្តភាព នៃសេដ្ឋកិច្ច-សង្គម ដែលនឹងទ្រទ្រង់​ដ​ល់ ​គោលនយោបាយ សមាហរណកម្មផ្ទៃក្នុងដែលបានរួមចំណែកយ៉ាង​សក​ម្ម​ក្នុង​ការជួយលើកកម្ពស់ប្រសិទ្ធភាព ចរាចរណ៍ ដឹក ជញ្ជូនពីភ្នំពេញ ទៅបណ្តាខេត្តនានា៕ ដោយ៖កូឡាប

   

spot_img
×