Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង ព្រមាន​ថា នឹង​មិន​ចូលរួម​កីឡា​អូ​ឡាំ​ពិ​ច ក្រោយពេល ម៉ូ​ន ជេ​អ៊ីន សរសើរ ត្រាំ​ថា ជា​អ្នក​ធ្វើឲ្យ​មាន​កិច្ចចរចារ​កើតឡើង​

spot_img

​ប្រទេស​កូរ៉េខាងជើង កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ បាន​ស្ទីបន្ទោស​ដល់​ប្រធានាធិបតី​កូរ៉េខាងត្បូ​ង ម៉ូ​ន ជេ​អ៊ីន ដែល​បាន​លើក​សរសើរ​ថា ដោយសារតែ​តួនាទី​របស់​ប្រធានាធិបតី ត្រាំ ទើប​ធ្វើឲ្យ​កិច្ចចរចារ​រវាង​កូរ៉េ​ទាំង​ពីរ​កើតឡើង​។​

​ប្រទេស​កូរ៉េខាងជើង​ក៏​បាន​ថ្លែង​ព្រមាន​ផងដែរ​ថា ខ្លួន​អាច​នឹង​មិន​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងារ នៅ​កូរ៉េ​ខាងត្បូង​នោះឡើយ​។​

​ការ​ប្រតិកម្ម​ពី​សំណាក់ កូរ៉េខាងជើង កើតឡើង​តែ ៤​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ថ្លែង​ក្នុង​ស​ន្និសិត​សារព៌តមាន ដោយ​បាន​លើកសរសើរ​ពី​ការប្រឹងប្រែង​របស់ ដូ​ណា​ល់ ត្រាំ និង​បាន​បញ្ជាក់ថា ការដាក់ទណ្ឌកម្ម​ដ៏​ខ្លាំង​របស់​អា​មេ​រិច ទើប​ធ្វើឲ្យ​កូរ៉េខាងជើង​វិលត្រឡប់​មក​រកកិច្ច​ចរចារ​។​

​ភ្នាក់ងារ​សារព៌តមាន​រដ្ឋ KCNA របស់​កូរ៉េ​ខាងជើង​បាន​និយាយថា “​នៅពេលនេះ ការ​ថ្លែង​សារ​អពមង្គល ដែល​កំពុង​តែ​បំភ័យ​បរិយាកាស​នៃ​ការផ្សះផ្សារ​ត្រូវ​បានលឺ​មក ពី​ភាគ​គី​កូរ៉េខាងត្បូង ដែល​ធ្វើឲ្យ​ប្រជាជន​មាន​ការពិបាកចិត្ត​”​។​

KCNA ថ្លែង​ទៀត​ថា “​គាត់ (​ម៉ូ​ន ជេ​អ៊ីន​) ក៏​បាន​ថ្លែង​សារ​ដែល​ឥត​បាន​ការទៀ​ត​ថា កូរ៉េខាងជើង​ត្រូវបាន​គេ​នាំ​ចូល​កិច្ច​ចរចារ​ក្នុង​ការបើក​ទំព័រ​សំរាប់​លុប​បាត់​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ ខាងជើង មិនមែន​សំរាប់​បង្កើន​ទំនាក់ទំនង​កូរ៉េ​ទាំង​ពីរ​នោះ​ទេ​”​។​

​សេចក្តី​រាយ​ការណ៏​របស់ KCNA បាន​ព្រមាន​ដូច្នេះ​ថា “​ពួក​នឹង​នៅតែ​តស៊ូ​ខិតខំ ដើម្បី​បង្កើត​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ ប៉ុន្តែ​ពួកយើង​នឹង​មិន​ធ្វើ​ជា​អ្នកមើល សកម្មភាព​ថោកទាប​ដែល​បំផ្លាញ​កិច្ច​ប្រឹងប្រែង​នោះ​ទេ​”​។​

​កូរ៉េ​ខាងជើង​ក៏​បាន​ព្រមាន​ថា ពួកគេ​អាច​នឹង​ដកខ្លួន​ចេញពី​ការចូលរួម​កីឡា​អូ​ឡាំ​ពិ​ច​នៅ​រដូវរងារ ដោយ​កូរ៉េ​ខាងជើង​បញ្ជាក់​ដូច្នេះ​ថា “​ពួកគេ (​កូរ៉េខាងត្បូង​) គួរ​ដឹងថា រថភ្លើង និង​រថយន្តក្រុង​ដឹក​គណៈប្រតិភូ​កីឡា​ទៅកាន់​កីឡា​អូ​ឡាំ​ពិ​ច​កំពុងស្ថិត​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​នៅឡើយ​ទេ​”៕ សុភ័ក្ត្រ​

spot_img
×