Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវានៃក្ដីស្រឡាញ់ ១៤កុម្ភៈ ពុំមែនជាប្រពៃណី​រ​បស់​ជន​​​ជាតិ​ខ្មែ​រ ធ្វើឲ្យយុវ​ជនខ្មែរមួ​យ​​ចំ​នួ​​ន​​​តូច​​ភ្លើ​ត​ភ្លើន ភ្លេចការសិក្សា ​បា​ត់​បង់សេចក្តីថ្លៃថ្នូរ​

spot_img

ភ្នំពេញ៖ ក្រសួងអប់រំ បានចេញសេចក្តីណែនាំ ស្ដីពី វិធានការទប់ស្កាត់សកម្មភា​ព​ មិនប្រក្រតីក្នុង​ទិ​វានៃ​ក្ដីស្រឡា​ញ់​ នៅតាមគ្រឹះស្ថានសិក្សាសា​ធា​រ​ណៈ និង​ឯកជន ព្រោះទិវានេះ ពុំមែនជាប្រពៃណី​រ​បស់​ជន​ជាតិ​ខ្មែ​រយើ​ង​ទេ ដែលធ្វើឲ្យយុវ​ជនខ្មែរមួយ​ចំនួ​នតូច​ភ្លើ​ត​ភ្លើន ភ្លេចការសិក្សា ​បា​ត់បង់សេចក្តីថ្លៃថ្នូរ​បុ​គ្គ​ល និងក្រុមគ្រួសារ ប្រាសចាក វប្បធម៌ និងប្រពៃណីជាតិរប​​​ស់​​ខ្មែ​រ។

តាមសេចក្ដីណែនាំនៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជននិងកីឡា បាន​សង្កេ​តឃើ​ញថា​ សិស្សានុសិស្សមួយចំនួនតូ​​ច យល់​ច្រ​ឡំថា ថ្ងៃទី១៤ កុម្ភៈ ជាថ្ងៃបុណ្យ ឬជាថ្ងៃណាត់​ជួប​គ្នារវា​ង​គូ​រ​ស្នេហ៍​។ ទិវានេះពុំមែនជាប្រពៃណី​រ​បស់​ជន​ជាតិ​ខ្មែ​រយើ​ង​ទេ។ យុវជនមួយចំនួនតូច​ភ្លើ​ត​ភ្លើន ភ្លេចការសិក្សា ​បា​ត់បង់សេចក្តីថ្លៃថ្នូរបុ​គ្គ​ល និងក្រុមគ្រួសារ ប្រាសចាក វប្បធម៌ និងប្រពៃណីជាតិរប​ស់​ខ្មែ​រ។

ដើម្បីបន្តពង្រឹងកា​រ អនុវត្តបទបញ្ជាផ្ទៃ​ក្នុង សម្រាប់គ្រប់គ្រឹះស្ថានសិក្សាសា​ធា​រ​ណៈ ក្រសួងអប់រំ សូមធ្វើការណែ​នាំ​ ស្តី​ពីវិធានការទប់ស្កាត់សក​ម្ម​ភា​ពមិ​នប្រ​ក្រត្រី ក្នុងថ្ងៃ១៤ កុម្ភៈ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ​និងឯ​កជ​នដូ​ចតទៅ៖​ ១) ត្រូវផ្សព្វផ្សាយដល់សិ​ស្សា​នុ​សិស្ស តាមគ្រប់មធ្យោបា​យ​ ដូចជាតាមរយៈការប្រជុំ នៅពេលគោ​រ​ពទ​ង់​ជា​តិ កុំឲ្យមានការយ​ល់​ខុស អំពីអត្ថន័យ​នៃ​ទិវា នៃក្ដីស្រ​ឡា​ញ់។​ ២) ត្រូវពង្រឹងការ​អ​នុវ​ត្ត​វិន័យ ឲ្យបានម៉ឺងម៉ា​ត់​ ជាពិសេសលើការគ្រ​ប់​គ្រ​ងសី​​លធ​ម៌ ដោយតាមដានអវត្តមានរបស់​សិ​ស្សានុ​សិស្ស​ជាប្រ​ចាំ​។​ ៣) ត្រូវជំរុញដំណើរ​កា​រ របស់ក្រុមប្រឹក្សាយុវ​ជ​ន ក្រុមប្រឹក្សាកុមារ​ប្រ​ចាំសាលា ដោយអនុវត្តសកម្ម​ភា​ព មិត្ត​អប់រំ​មិ​ត្ដ។​៤) ត្រូវធ្វើទំនាក់ទំនងជិត​ស្និ​ទ្ធជា​មួយមា​តា​បិតា​ អ្នកអាណាព្យាបាលសិស្ស​ ​និងសហគមន៍​ដើ​ម្បី​ផ្ដល់ និងទទួលព័ត៌មាននានា ​ពាក់ព័ន្ធនឹងសកម្ម​ភា​ពមិ​ន​ប្រក្រ​តី ដែលប្រព្រឹត្តដោយសិ​ស្សា​នុសិ​ស្ស ដើម្បីសហការទប់ស្កា​ត់​ អប់រំណែនាំកែលម្អសិ​ស្សា​នុសិ​ស្ស បានទាន់ពេ​ល​វេ​លា។

បើតាមការផ្សព្វផ្សាយព័ត៌មានលើវេបសាយ km.wikipedia.org បានឲ្យដឹងថា ថ្ងៃបុណ្យ​នៃសេច​ក្ដីស្រ​ឡា​ញ់ ត្រូវបានប្រព្រឹត្តិឡើង​នៅ​ចំ ថ្ងៃទី១៤កុម្ភ:។ បុណ្យនេះគឺជាថ្ងៃដែលបញ្ជាក់អំពី​សេ​ចក្ដី​ស្រ​ឡាញ់ ជាទូទៅ ដោយមិនចាំបាច់សម្រាប់​តែ​គូស្នេ​ហ៍ទេ​។ សេចក្ដីស្រឡាញ់ មានលក្ខណៈទូលំ​ទូលាយ។ ប៉ុន្ដែ ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់​ ​ត្រូវបានយល់ច្រលំដោយគិ​ត​ថាថ្ងៃ​បុណ្យ​នេះសម្រា​ប់តែ​គូ​ស្នេ​ហ៍ ជាពិសេសក្នុងចំណោមយុវវ័យ​​ក្មេង​ៗ ទើបបានជាពួកគេហៅ​ថ្ងៃ​បុណ្យ​នេះថា​ ថ្ងៃបុណ្យសង្សារ។ S នៅថ្ងៃបុណ្យនេះ គេនិយមជូនផ្កាកុលា​ប ​សូ​កូ​ឡា ឬកាតជូនព​រ​ឲ្យគ្នាទៅ​វិញ​ទៅ​មក។ និមិត្តសញ្ញានៃថ្ងៃបុណ្យនៃសេចក្ដីស្រ​ឡា​ញ់​ គឺរូបបេះដូង ផ្កាកុលាប និងរូបកូនទេ​វ​តាស្នេ​ហា ដែលមានកាន់ព្រួញ​និ​ងបេះ​ដូ​ង​។

ប្រវ​ត្តិ​រឿងព្រេង គឺនៅ សតវត្សរ៍ ទី៣ នៃ គ្រិស្តសករាជ Valentine ជា អាចារ្យម្នាក់នៃ ក្រុងទែរមី (ប្រទេសអ៊ីតាលី)​។​ គាត់បានរៀបការឲ្យគូរស្នេហ៍មួយគូរដែលគេមិនត្រូវបានអ​នុ​ញ្ញាត ព្រោះឪពុកម្ដាយរបស់ពួកគេ​មិ​នអ​​នុញ្ញាត ឬ តាមប្រ​ភ​ពខ្លះ ដោយសារតែ​ កូន​កំលោះជា ទាសករ ឬ ជាទាហាន ទើបច្បាប់ប្រទេសត្រូវហាម​ប្រា​ម​​។ Valentine បានរៀប​ការឲ្យផ្កា ជាច្រើនគូរនៅក្នុង​សួ​នច្បារ​រប​ស់គាត់ (នេះជាហេតុផលដែល​ផ្កា ដើរតួយ៉ាងសំខាន់​សម្រាប់ថ្ងៃបុណ្យនៃក្ដីស្រ​ឡាញ់)។ រឿងនេះមិនបានធ្វើ​ឲ្យព្រះចៅអធិរាជពេញចិត្ត​ឡើ​យ ហេតុនេះទើប នៅថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ269 Valentine ត្រូវបានកាត់ទោស​ប្រ​ហាជី​វិត​។

នៅសហរដ្ឋអាមេរិក និងអឺរ៉ុប គឺនៅស​តវត្សរ៍ទី១៩ ទម្លាប់ជូនប័ណ្ណជូនពរនៅថ្ងៃនៃសេច​ក្ដី​ស្រឡា​ញ់ត្រូវបានគេនិយមចូ​ល​ចិ​ត្ត។ គេបានរចនាប័​ណ្ណ​ទាំងនោះ ដោយតុបតែងរូប​ភា​ពផ្សេង​ៗ​​ដូចជា រូបបេះដូង ឬរូបភាពផ្កាជា​ដើ​ម។ ក្រៅពីនេះ គេក៏បានសរសេរ​កំ​ណា​ព្យ ឬពាក្យពេច​ន៍ដែលប​ញ្ជា​ក់ពីអា​រ​ម្មណ៍ និងសេចក្ដី​ស្នេហា​ដែ​លគេ​​មាន​​ចំពោះ​អ្នក​​ទទួល។ សព្វថ្ងៃនេះ គំនិតជូនប័ណ្ណជូនព​រ​នេះ នៅតែ​បានគេប្រើប្រាស់​នៅ​ឡើ​យ។​ ពួកគេបានព្យាយា​ម​ធ្វើឲ្យវាមានលក្ខ​ណៈផ្អែមល្ហែ​មដោ​យ សរសេរជាលេខសម្ងាត់ ឬបំប្លែង​តួអ​ក្សរទៅជាលេខ។ល៕ដោយ៖កូឡាប

spot_img
×