Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រយ័ត្ន! កំហុសក្នុងប្រព័ន្ធប្រតិបត្តិការ​អេ​នដ្រយ អាចធ្វើឱ្យជនអនាមិក​ (hackers) លួចយកទិន្នន័យ​តា​មរយៈ Bluetooth បាន

spot_img

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department នៅថ្ងៃទី១១ខែកុម្ភៈនេះ បានចេញផ្សាយព័ត៌មាន នៅលើផេកហ្វេសប៊ុកផ្លូវការ ថ្មីៗ​នេះក្រុមអ្នកស្រាវជ្រាវបានផ្សព្វផ្សាយ ​ឱ្យអ្នកប្រើប្រាស់ ស្មាតហ្វូ​នដែលប្រើប្រព័ន្ធប្រតិបត្តិការ​អេ​ន​ដ្រយ ធ្វើបច្ចុប្បន្នភាពប្រសិនបើគេកំពុ​ង​ប្រើប្រា​ស់ប្រព័ន្ធ​ប្រតិ​ប​ត្តិ​ការអេនដ្រយ ៨ ឬ ៩ (Android 8 Oreo or Android 9 Pie) ព្រោះជនអនាមិកអាចបញ្ចូល​មេ​រោ​គ Malware ហើយលួចយកទិន្នន័យ​រ​បស់​អ្នកប្រើប្រា​ស់​តាមរយៈ Bluetooth ដែលគេឱ្យឈ្មោះថា​ ​BlueFrag។


អ្នកស្រាវជ្រាវបានបញ្ជាក់ថាបញ្ហានេះ​មិ​នប៉ះ​ពាល់ដល់ ប្រព័ន្ធប្រតិបត្តិការអេនដ្រ​យ​ ១០នោះទេ ហើយពួគគេក៏ពុំបានសាក​ល្ប​ងប​ញ្ហានេះ​ជាមួយ ប្រព័ន្ធប្រតិបត្តិការអេនដ្រយ​ចា​ស់​ៗជាង អេនដ្រយ៨នោះដែរ​។​

ដើម្បីការពារពីការលួចយក​ទិ​ន្នន័យ នាយកដ្ឋានប្រឆាំងបទល្មើ​ស​ប​ច្ចេកវិទ្យា សូមឱ្យលោកអ្នកគួរតែធ្វើបច្ចុប្បន្ន​ភា​ពជា​បន្ទាន់​ប្រ​សិន​បើ​ ក្រុមហ៊ុនទូរស័័ព្ទរប​ស់​លោកអ្នកបានធ្វើកា​រ​កែរ​សម្រួលទា​ក់​ទង​នឹ​ងប​ញ្ហានេះ តែប្រសិនបើពុំមានការធ្វើបច្ចុប្បន្ន​ភា​ព​ទេ លោកអ្នកគួរតែបិទប្រ​ព័​ន្ធ Bluetooth ចោលនៅពេលដែលលោកអ្នក​ពុំ​ត្រូ​វការប្រើប្រាស់៕ដោយ៖កូឡាប

spot_img
×