Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សញ្ញាព្រមានជំងឺទឹ​ក​នោមផ្អែ​ម ដែលអ្នកគួរយល់ដឹ​​ង

spot_img

ជំងឺទឹកនោមផ្អែមត្រូវបានគេស្គាល់ច្បា​ស់​​ជាង​គេគឺពីរប្រភេទ ដោយប្រភេទទី១​ មានន័យថារាងកាយមិនអា​ច​ផលិ​តអាំ​ងស៊ុយ​លីនបាន ខណៈពេលដែលប្រភេទទី២ ​គឺ​អាំងស៊ុយលីនត្រូវបានផលិតគ្រ​ប់​ហើយ​តែប្រើមិ​នកើត។ ទោះបីជាយ៉ាងណាក៏ដោយ​ ​ចំពោះរោគសញ្ញារបស់ជំងឺនេះ​ប្រ​ហែល​ជាមិនបានបង្ហាញ​ឲ្យ​ដឹងច្បាស់​លាស់​នោះទេ​ ទាល់តែចេញជាផលវិបាកហើយ​ទើ​បចេ​ញជាអាកា​រៈដែលត្រូវបា​រ​ម្ភ។

ចាប់តាំងពីជំងឺទឹកនោម​ផ្អែ​មត្រូ​វការ​ស៊ី​ពេ​ល​ច្រើនមក ការដែលរកឃើញជំងឺនេះបាន​លឿ​ន​ វានឹងផ្តល់ឱកាសនៃ​កា​រប​ង្ការការខូចខាតសរីរាង្គ​ក្នុ​ងខ្លួន និងផលវិបាកបានកាន់តែ​ច្រើ​ន​។ ដូច្នេះ ខាងក្រោមនេះគឺជាអាការៈ​ព្រ​មាន​ជំងឺ​ទឹក​នោមផ្អែ​មមួ​​យចំនួន ដែលអ្នកគួរតែទៅជួបពេទ្យឲ្យ​បា​នលឿ​ន​ដើម្បី​សុំកា​រ​ប្រឹក្សា​ ​និងព្យាបាល។​

អាការៈរួមរបស់ជំងឺទឹកនោមផ្អែ​ម​ប្រភេ​ទទី​១ និង​ទី២

— ស្រេកទឹកជាប់ និងស្ងួត​មា​ត់ទោះបីជាអាកាស​ធាតុ​មិ​នក្តៅ ឬមិនធ្វើការងារធ្ង​ន់​ក៏​ដោយ​
— នោមញឹក​ដោ​យមិ​នបាន​ញ៉ាំទឹ​កច្រើន​
— ស្រកទម្ងន់ដោយមិនដឹ​ង​ខ្លួនទោះបីជាមិនបាន​ត​ម​អាហារ ឬមិនញ៉ាំអាហារក៏ដោ​យ​
​– ឃ្លានខ្លាំង និងមិន​មា​នអា​រម្មណ៍ថាឆ្អែតសោះក្រោយពី​ញ៉ាំ​ច្រើ​នរួ​ច​
— អស់កម្លាំង និ​ង​ខ្សោយទោះបីជាញ៉ាំអាហារច្រើ​​នហើ​យក៏​ដោយ​
​– មានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន ​និ​ងច​ង្អោ​
— ស្ពឹក ឬមានអារម្មណ៍ឈឺឈៀ​ប​ៗ​នៅបាតដៃ និងប្រអ​ប់​ជើង​
​– ដកដង្ហើមធំក្លិនផ្អែ​ម​ៗ​

អាការៈដែលទាក់ទងនឹងជំងឺទឹកនោម​ផ្អែ​មប្រ​ភេ​ទទី​២

— ភ្នែកស្រាប់តែស្រវាំងភ្លាម​ៗ​ ដែលម្តងកើតម្ត​ង​បាត់ និងគ្មានកត្តាខាងក្រៅ​ចូ​ល​រួម​សោះ​
​– ស្បែកទៅជាខ្មៅជាពិសេស​តំ​ប​ន់ក ឃ្លៀក និងគ្រលៀន
​-​- របួស ឬកន្លែងជាំស្បែក​ក្រ​ជា
​– រមាស់ស្បែកនៅជុំ​វិ​ញ​ទ្វារមាស ឬគ្រលៀន​
— ឧស្សាហ៍មានការបង្ក​រោ​គ​ដោយមេ​រោគ​ផ្សិត និងនោមញឹ​ក​
— លិង្គមិនអាច​ឡើ​ង​រឹង
— ធាត់ជ្រុល៕

អត្ថប​ទ៖ health

spot_img
×