Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​តាកែវ អំពាវនាវឲ្យបងប្អូនប្រជា​ពលរដ្ឋ មានការប្រុងប្រ​យ័​ត្នខ្ពស់ លើប្រព័ន្ធអគ្គីសនី​មុន​ចេញ​ទៅណា​មកណា​ក្រៅផ្ទះ​

spot_img

តាកែវ៖ថ្លែ​ង​ក្នុងការចុះចែកអំណោយ​ដ​ល់គ្រួ​សារ ដែលរងគ្រោះដោយសារអ​គ្គិភ័យឆាបឆេះផ្ទះចំនួន ៣ខ្នងនារសៀលថ្ងៃទី ១​១​ ខែ​កុម្ភៈ ឆ្នាំ២០២០ នៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែ​ លោក អ៊ូច ភា អភិបាលខេត្ត ​និ​ងជា​ប្រធា​នកិត្តិ​យស​សាខា​កាក​បាទក្រ​ហម​ខេ​ត្ត​តាកែវ បានធ្វើការអំពាវ​ដ​ល់ប​ងប្អូន​ប្រ​ជាព​ល​រ​ដ្ឋ​ទាំង​អ​ស់ ត្រូវមានការប្រុង​ប្រ​យ័ត្ន​ខ្ព​ស់ លើការប្រើប្រាស់ប្រព័ន្ធអគ្គិសនី មុនធ្វើដំណើរចេញទៅណាមកណាក្រៅ​ផ្ទះ​ ​យើងត្រូវពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោ​យ ។

ជាពិសេសការដោត​ដុ​យប​ញ្ចូ​លថ្មទូ​រស័​ព្ទជាប់និ​ងហ្រ្វី​ភ្លើង​ ដោយមិនបានបិ​ទ​ប៉ារែ​តនេះ ដែលជាហេតុធ្វើឲ្យមា​នការផ្ទុះសេខ្សែ​ភ្លើ​ងបង្ក​ជាអគ្គិភ័យឆាបឆេះផ្ទះសម្បែង ធ្វើឲ្យមានការខាតបង់នៅ​ទ្រ​ព្យសម្ប​ត្តិរ​បស់​បងប្អូន ដូច្នេះដើម្បីជៀសវាង​កា​រកើ​តមា​ននូ​វអគ្គិភ័យនេះដែរ យើងត្រូវ​តែមា​នកា​រប្រុង​ប្រយ័​ត្នខ្ព​ស់ ពីព្រោះទ្រព្យសម្បត្តិដែល​ជា​ញើស​ឈាមរ​ប​ស់​យើង​នោះ​ ​គឺជាផ្ទះសម្បែងរបស់យើង​នេះ​ហើយ មិនត្រូវមានការឆ្វេសប្រ​ហែ​សឡើ​យ​ ។

ជាមួយនិងការ​អំ​ពាវ​នាវនេះ​​ដែរ លោកអភិបាលខេត្តតា​កែវ ក៏បានចូលរួមនូ​វ​ការ​សោក​ស្តា​យ ​ចំពោះការខាតបង់នៅទ្រព្យ​ស​ម្ប​ត្តិ របស់បងប្អូនប្រជា​ព​លរ​ដ្ឋនេះ​ដែរ ហើយក៏បានជំរុញឲ្យអាជ្ញាធរក្រុងធ្វើការពិនិត្យ ទៅលើទីតាំងមួយ​ចំនួ​ននៅក្នុ​ងស​ង្កាត់ ភូមិ លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុង​ភូមិ មួយចំនួន គួរមានស​ភា​ពធំទូ​លា​យ​ មិនត្រូវ​ទុកឲ្យមានសភាពតូចចង្អៀត​ដូ​ចក្នុ​ងករ​ណីភ្លើង​ឆេះ​អ​គ្គិភ័យនេះ ធ្វើឲ្យឡានទឹកចូលមិនចុះដោយសា​រ​តែស្ថា​នភាព​ផ្លូ​វ នៅពេលជួបបញ្ហាម្តង​ៗ​ ។

សូមបញ្ជាក់ផងដែរថា គ្រួសារដែលរងគ្រោះដោ​យ​សារ​អគ្គិភ័យឆាប​ឆេះ​នៅព្រឹ​កមិញនេះ គឺក្នុងមួយគ្រួសារ​ទទួលបានអំ​ណោ​យអ​ង្ករ ២៥គីឡូក្រាម មុង ភួយ តង់ កន្ទេល សារុង និងថិវការ៩០ម៉ឺនរៀ​ល​ ៕ដោយ៖តាកែវ

spot_img
×