Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ម្នាក់​បានស្លាប់ និង៣នាក់ទៀតរងរ​បួស ដោយគ្រោះថ្នាក់ចរាចរ​​ណ៍តាម​ផ្លូវជា​តិ​លេ​ខ​៤

spot_img

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកកំ​ព​ង់សី​លា បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់​ ​និង៣នាក់ទៀតរ​ង​រ​បួស ដោយគ្រោះថ្នាក់ចរាចរណ៍រវា​ង​ម៉ូតូ និងម៉ូតូ វេលាម៉ោង​ជិត ១២ថ្ងៃត្រង់ ថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០២០​។

សមត្ថកិច្ចបន្តថា គ្រោះ​ថ្នា​ក់ចរា​ច​រណ៍នេះ កើតឡើងនៅចន្លោះគីឡូម៉ែត្រ​១​២​៧-១២៨ ស្ថិតក្នុងភូមិវាល​ ឃុំកំពង់សីលា​ ស្រុកកំ​ព​ង់សី​លា​ ខេត្តព្រះសីហនុ​ ដោយម៉ូតូទាំងពីរគ្រឿងបើក​ប​រក្នុ​ងទិ​សដៅ​​ស្រ​ប​គ្នា​​(ភ្នំពេញ-ព្រះសីហនុ)។

ម៉ូតូទាំងពីរគ្រឿងមានម៉ា​ក៖ ១- ម៉ូតូម៉ាក​ ឌ្រីមសង់​ ពណ៌ខ្មៅ​ ពាក់​ផ្លាកលេខ​ ​កំពត​ 1D-4730​ បើកបរដោយឈ្មោះ​​​ ដុក​ សៅ​ ភេទស្រី​ អាយុ២៥ឆ្នាំ​ រងរបួសស្រាល​ និងអ្នករួម​ដំណើរម្នាក់ឈ្មោះ​ ដុក​ ចាន់ធី​ ភេទស្រី​ អាយុ៣៥ឆ្នាំ​ របួសធ្ងន់ ក្រោយ​មក​បាន​ស្លាប់​ ពេលបញ្ជូនមកមណ្ឌលសុ​ខ​ភាព​ត​ក្កវិទ​។ ស្ត្រីរងគ្រោះ មានទីលំនៅភូមិស្ទឹងច្រាល​ ឃុំ​អូរ​បាក់​រ​ទេះ​​ ស្រុកកំពង់សីលា​​​ ខេត្ត​ព្រះ​សីហ​នុ​​។ ២- ម៉ូតូម៉ាក​យ៉ាម៉ាហា អឹមស្លាស់​ ពណ៌ទឹកប៊ិចផ្លាកលេខ​ ភ្នំពេញ​ 1GM​-4248​ បើកបរដោ​យ​ឈ្មោះ​ គង់​ ភា​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ និងអ្នករួមដំណើរម្នាក់ឈ្មោះ​ សន​ ស្រី​អូន​ ភេទស្រី​ អាយុ​២៤ឆ្នាំ
រងរបួសស្រាល​ ​មានទី​លំនៅភូ​មិ​ធ្មៀ​ ឃុំសំរោង​ ស្រុកត្រាំកក់​ ខេត្តតាកែវ​។​

បច្ចុប្បន្នម៉ូតូទាំងពីរគ្រឿងខាងលើ​នេះ ត្រូវបានសមត្ថកិច្ចនាំយកម​ក​រក្សា​ទុក​នៅ អធិការដ្ឋាននគរបា​ល​ស្រុក​កំព​​ង់សីលា​​ ដើម្បីរង់ចាំរកដំ​ណោះ​ស្រាយ​នៅពេលក្រោយ៕​ដោយ៖ដែនសីមា

spot_img
×