Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​គ្រោះថ្នាក់​ចរាចរណ៍ ចោទ​គ្រូបង្រៀន​ម្នាក់ បើករថយន្ត​បុក​មនុ​ស្ស​ស្លាប់ នៅ​ស្រុក​កងមាស ហើយ​សវនាការ​ជំនុំជម្រះ នៅ​ថ្ងៃទី​៤ ខែមីនា​

spot_img

​កំពង់ចាម ៖ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន បំភ្លឺ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​កងមាស បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ រហូត​មានការ​ឃាត់ខ្លួន​គ្រូបង្រៀន​ម្នាក់​ឈ្មោះ អ៊ូ ជាលី បញ្ជូនទៅ​តុលាការ ដោយ​ចោទ​គ្រូបង្រៀន​ម្នាក់ បើករថយន្ត​បុក​មនុ​ស្ស​ស្លាប់ នៅ​ស្រុក​កងមាស ហើយ​សវនាការ​ជំនុំជម្រះ នៅ​ថ្ងៃទី​៤ ខែមីនា​។​

​លោក​ផែង វណ្ណៈ បាន​ឲ្យ​ដឹងថា ជា​គ្រូបង្រៀន​ម្នាក់ មិនបាន​ប្រព្រឹត្ត​អ្វី​ខុសច្បាប់​សោះ បែ​ជា​មក​រងគ្រោះ ត្រូវ​នគរបាល​ចាប់​វ៉ៃខ្នោះ​ផង ព្រះរាជអាជ្ញា និង​ចៅក្រម​ចោទប្រកាន់​ផង និង​រុញ​ទៅ​កាត់ទោស​ថែមទៀត ថែមទាំង​អស់​លុយ ១០០០០ ដុល្លារ ដើម្បី​តំកល់​សុំ​នៅក្រៅ​ឃុំ ( បើ​មិន​តំកល់​លុយ តុលាការ​ឃុំខ្លួន​ដាក់ពន្ធនាគារ )​។

​ទោះបី​ម៉ោង​នេះ ពេលនេះ លោកគ្រូ មិនទាន់​មានទោស​ក៏ពិតមែន តែ​លោកគ្រូ​ក្លាយជា​ជនជាប់ចោទ​រួចទៅហើយ ។ បើ​មន្ត្រី​អនុវត្ត​ច្បាប់​ត្រឹមត្រូវ លោកគ្រូ​មិនអាច​ទទួល​ទណ្ឌកម្ម​បែបនេះ​ទេ ? តែបើ​មន្ត្រី​មិន​យក​ច្បាប់​ជាធំ លោកគ្រូ អាច​ត្រូវគេ​ផ្ដន្ទាទោស​ដាក់គុក​យ៉ាង​អយុត្តិធម៌​បំផុត​ក៏​ថា​បាន ។

​លោក​បន្តថា លោកគ្រូ​ទ្រាំ​ទៅ ធ្វើ​ម៉េច​បើ​ច្បាប់​ស្ថិតនៅលើ​អារម្មណ៍​របស់​បុគ្គល​ម​ន្ត្រី​តុលាការ​ទៅហើយនោះ ។ ខ្ញុំ​មិនអាច​ជួយ​អ្វី​បាន​ក្រៅតែពី​ការ​ឈឺឆ្អាល និង ផ្សព្វផ្សាយ​ព័ត៌មាន​ស្វែងរក​យុត្តិធម៌​ជូន​មន្ត្រី​គ្មាន​កំហុស​ម្នាក់​ដូចជា​លោកគ្រូ​តែប៉ុណ្ណោះ ។ បើ​រូបភាព វ៉ៃខ្នោះ​ទាំងនេះ​ធ្លាក់​ទៅលើ​មន្ត្រីនគរបាល ឬ មន្ត្រី​តុលាការ វិញ តេ​ី​ពួកគេ​មាន​អារម្មណ៍​បែបណា​ដែរ ?

​គ្រូបង្រៀន​ម្នាក់​គ្មាន​កំហុស​សោះ​ត្រូវបាន​លោក​ព្រះរាជអាជ្ញា ហួត វុទ្ធី បញ្ជា​ឲ្យ​នគរបាល​ខេត្តកំពង់ចាម ចាប់​វ៉ៃ​ខ្នោះដៃ និង​បន្ទាប់មក​ចោទប្រកាន់ថា​ជា​ជន​បើកបរ​បង្ករ​គ្រោះថ្នាក់​ចរាចរ​បណ្ដាលអោយ​មនុស្ស​ស្លាប់ នៅ​ភូមិ អង្គរ​បាន ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម កាលពី​ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ។

​លោក​បាន​បន្តថា “​ឥឡូវ​លោកគ្រូ អ៊ូ ជាលី ត្រូវបាន​ចៅក្រម និង ព្រះរាជអាជ្ញា បញ្ជូន​យកទៅ​កាត់ទោស ។ សួរថា តើ​មន្ត្រីរាជការ​ជា​គ្រូបង្រៀន​ម្នាក់ ដែល​គ្មាន​កំហុស ត្រូវគេ​ចាប់​វ៉ៃខ្នោះ​ផង ចោទប្រកាន់​ផង បញ្ជូនទៅ​កាត់ទោស​ផង ត្រូវ​នៅ​ស្ងៀម​ឬ ? ច្បាស់​ណាស់​ថា យើង​មិនអាច​នៅ​ស្ងៀម​ឈរ​ឱបដៃ​មើល​បុគ្គល​អនុវត្តន៍​ច្បាប់ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​នោះទេ ។ គ្រូបង្រៀន​គ្មាន​កំហុស​ដែល​រង​នូវ​អំពើ​អយុត្តិធម៌​បែបនេះ ត្រូវតែ​តស៊ូ​តាមផ្លូវ​ច្បាប់​ផង តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង ដើម្បី​ទាមទារ​រក​យុត្តិធម៌​មកវិញ “​។

​សមត្ថកិច្ច​ជំនាញ​របស់ ក្រសួងមហាផ្ទៃ គឺ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង សណ្ដាប់ធ្នាប់ និង នាយកដ្ឋាន​នគរបាល​បច្ចេកទេស វិទ្យាសាស្ត្រ បាន​ស្រាវជ្រាវ និង បានធ្វើ​កោសល្យ វិ​ច្ច័​យ ពិនិត្យ​ស្លាកស្នាម រថយន្ដ​របស់លោក​គ្រូ អ៊ូ ជាលី រកឃើញថា រថយន្ត​របស់លោក​គ្រូ អ៊ូ ជាលី មិនមាន​ការពាក់ព័ន្ធ​ករណី គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ទេ ។

​ប៉ុន្តែ អ្វីដែល​ឆ្ងល់ គឺ ព្រះរាជអាជ្ញា ហួត វុទ្ធី និង ចៅក្រម មិន​ទទួលស្គាល់​របាយការណ៍​របស់​នគរបាល​ចរាច​រណ៍​ក្រសួងមហាផ្ទៃ និង របាយការណ៍​កោសល្យវិច័យ ពិនិត្យ​ស្លាកស្នាម​រថយន្ដ របស់​នគរបាល​បច្ចេក​ទេស​វិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ ។ តើ​មាន​មូលហេតុ​អ្វី​បានជា ព្រះរាជអាជ្ញា និង ចៅក្រម មិន​ទទួលស្គាល់​របាយការណ៍​របស់​នគរបាល​ជំនាញ​ក្រសួងមហាផ្ទៃ ?

​ម្យ៉ាងទៀត របាយការណ៍​បឋមរ​បស់​នគរបាល​ស្រុក​កងមាស និង នគរបាល​ខេត្តកំពង់ចាម រួមទាំង​សាក្សី​នៅ​ទីកន្លែង​កើតហេតុ​ផង មិនមាន​មូលដ្ឋាន​ច្បាស់លាស់​ទេ ហើយ នៅ​ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២០ មន្ត្រីនគរបាល​ដែល​ចុះហត្ថលេខា​លើ​របាយការណ៍​បឋម​បញ្ជូនទៅ ព្រះរាជអាជ្ញា ក៏បាន​ឡើងមក​ភ្នំពេញ​រួមគ្នា​ធ្វើលិខិត​សុំ​ការយោគយល់​ពី​លោកគ្រូ អ៊ូ ជាលី រួចហើយ ដោយបាន​បញ្ជាក់ថា ពួកគេ​មានការ​ធ្វេសប្រហែស​ក្នុងការ​បំពេញភារកិច្ច​ហើយ​មាន​ភាព​ចន្លោះប្រហោង​លើ​និតិ​វិធី ម្យ៉ាងទៀត​ព្រោះតែ​ពេលវេលា និង ភូមិសាស្ត្រ​ស្មុគស្មាញ ជាពិសេស​យប់​ងងឹត​ផង ទើប​ការបំពេញភារកិច្ច​មិនបាន​ត្រឹមត្រូវ​បណ្ដាល​ឲ្យ​មានការ​ភាន់ច្រឡំ​កសាង​សំណុំរឿង​ខុស​ដោយ​អ​ចេតនា ។

​សរុបសេចក្ដី​មក របាយការណ៍​បឋមរ​បស់​នគរបាល​ស្រុក​កងមាស និង នគរបាល​ខេត្តកំពង់ចាម ត្រូវបាន មន្ត្រីនគរបាល​ស្រុក​កងមាស និង នគរបាល​ខេត្តកំពង់ចាម សារភាព​ពី​កំហុសឆ្គង​ក្នុង​ការកសាង​សំណុំរឿង​រួចទៅហើយ ហើយ នគរបាល​ចរាចរណ៍ ក្រសួងមហាផ្ទៃ និង លទ្ធផល​ធ្វើ កោសល្យវិច័យ ពិនិត្យ​ស្លាកស្នាម​រថយន្ដ របស់​នគរបាល​បច្ចេក​ទេស​វិទ្យាសាស្ត្រ​ក្រសួងមហាផ្ទៃ ក៏បាន​បញ្ជាក់ថា រថយន្ត​របស់លោក​គ្រូ អ៊ូ ជាលី មិនបាន​បង្ករ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ទេ ។ តើ ព្រះរាជអាជ្ញា និង ចៅក្រម មាន​មូលដ្ឋាន​អ្វីដែល​បន្ត​ចោទប្រកាន់​លើ​លោកគ្រូ រួច​បញ្ជូន​លោកគ្រូ​ទៅ​កាត់ទោស ? តើ​យក​គ្រូបង្រៀន​គ្មាន​កំហុស​ទៅ​កាត់ទោស​របៀប​ម៉េច ?

​លោក​ផែង វណ្ណៈ បាន​លើកឡើងថា “​យើងខ្ញុំ​នឹង​តាមដាន​ករណីនេះ​រហូត​ទាល់តែ​លោកគ្រូ អ៊ូ ជាលី ទទួលបាន​យុត្តិធម៌​ពិតប្រាកដ​មកវិញ “​។​

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​លើកឡើងថា កាលបរិច្ឆេទ​ជំនុំជម្រះ​លើ​សំណុំ​រឿងនេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក នៅ​សាល​សវនាការ នៃ​សាលាដំបូង​ខេត្តកំពង់ចាម​។​

​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​បញ្ជាក់ថា សវនាការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ មិនមែន​មានន័យថា ជនជាប់ចោទ​ឈ្មោះ អ៊ូ ជាលី ពិតជា​បាន​ប្រព្រឹត្ត​នូវ​អំពើ​ដូច​ការចោទប្រកាន់ ឬ​មានទោស​នោះឡើយ ពោល​សវនាការ​ជាការ​សួរដេញដោល ក្នុង​សវនាការ​ជា​សាធារណៈ ដើម្បី​បង្ហាញ​អំពី តម្លាភាព និង​យុត្តិធម៌ សម្រាប់​គ្រប់ភាគី​ក្នុង​ច​ណុះ​រឿង ហើយ​លទ្ធផល​នៃ​សវនាការ​ផ្អែក​តាម មាត្រា​៣៥០ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ មាន​ពីរ​ប្រភេទ គឺ​តុលាការ​នឹង​ប្រកាស​ផ្ដន្ទាទោស​តាមច្បាប់ បើ​ពិនិត្យឃើញថា មាន​តម្រុយ​ពិរុទ្ធភាព លើ​ជនជាប់ចោទ​។​តុលាការ​នឹង​ប្រកាស​ឲ្យ​ជនជាប់ចោទ​រួចខ្លួន ពីបទ​ចោទ ប្រសិនបើ​ពិនិត្យឃើញថា អំពើ​នោះ​មិនមែនជា​បទល្មើស​ទេ ឬក៏​ជនជាប់ចោទ​គ្មាន​កំហុស​ទេ​។​

​គួរ​ជម្រាប​ថា កន្លងទៅ​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ក៏​ធ្លាប់​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ម្ដង​រួចមកហើយ ដោយ​សម្ដែង​នូវ​ការសោកស្ដាយ យ៉ាងខ្លាំងបំផុត ចំពោះ​ការផ្សព្វផ្សាយ​របស់​គេហ​ទំព័រ​ព័ត៌មាន​មួយចំនួន និង​អ្នកវិភាគ​វែកញែក អ្នកបកស្រាយ តាម​គេហទំព័រ​ហ្វេ​ស​បុក​មួយចំនួន ដែល​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​មិនបាន​ប្រមូល​គ្រប់​ជ្រុងជ្រោយ​ពី​គ្រប់ភាគី (​ភាគី​ជន​ត្រូវ​ចោទ ភាគី​ជនរងគ្រោះ និង​តុលាការ​) ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​។​

​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​ចាត់ទុកថា អំពើ​នៃ​ការបន្ដ​បកស្រាយ​នូវ​អង្គហេតុ ប្រៀបធៀប​អង្គហេតុ​ទៅលើ​បញ្ហា​ផ្សេងទៀត ដែល​មិន​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ការប្រគល់ ឬ​បង្ហាញ​នូវ​ឯកសារ​សម្ងាត់​ក្នុង​សំណុំរឿង​សម្រាប់​ការផ្សព្វផ្សាយ ការប្រើប្រាស់​ពាក្យសម្ដី​មិន​សមរម្យ ក្នុង​ចេតនា​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​កិត្តិយស សេចក្ដីថ្លៃថ្នូរ​របស់​ចៅក្រម អង្គចៅក្រម និង​ស្ថាប័ន​តុលាការ អាច​ប្រឈម​នឹង​ការចោទប្រកាន់ តាម​បទ​ប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជា​ធរមាន​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×